មជ្ឈមណ្ឌលក្នុងតំបន់ នឹងធ្វើការពិនិត្យមើលប្រវត្តិ កំណត់ត្រា ការធ្វើរោគវិនិច្ឆ័យ និងសេវាកម្មពីមុនរបស់អ្នក។ នេះហៅថា ការវាយតម្លៃ។ ក៏អាចនឹងមានវេជ្ជបណ្ឌិត ឬគ្រូពេទ្យចិត្តសាស្រ្តណាម្នាក់ធ្វើតេស្តអ្នកផងដែរ។ អ្នកនិងគ្រួសាររបស់អ្នក គប្បីចូលរួមនៅក្នុងដំណើរការនៃការវាយតម្លៃនេះ។ នេះនឹងជួយដល់មជ្ឈមណ្ឌលក្នុងតំបន់ឲ្យយល់ពីបញ្ហាគុណតម្លៃវប្បធម៌ ភាសា សាសនា ការអប់រំ សង្គម និងបញ្ហាហិរញ្ញវត្ថុរបស់អ្នក។ មជ្ឈមណ្ឌលក្នុងតំបន់ ត្រូវគិតគូរថាតើត្រូវនិយាយអ្វីខ្លះ ដើម្បីឲ្យការវាយតម្លៃនេះអាចធ្វើទៅបានហ្មត់ចត់ និងបានគិតគូរដល់វប្បធម៌ គ្រួសារ និងសហគមន៍របស់អ្នក។