បាទ/ចាស។ មានកាលបរិច្ឆេទផុតកំណត់តឹងរ៉ឹងក្នុងការប្ដឹងតវ៉ាចំពោះសេចក្ដីសម្រេចនោះ។ ប្រសិនបើអ្នកនឹងត្រូវដាក់ពាក្យស្នើសុំជាលើកដំបូង កាលបរិច្ឆេទផុតកំណត់គឺ 60 ថ្ងៃ បន្ទាប់ពីមជ្ឈមណ្ឌលក្នុងតំបន់ប្រាប់អ្នកជាលាយលក្ខណ៍អក្សរថា អ្នកពុំមានសិទ្ធិទទួលបានសេវាទេ។ ប្រសិនបើអ្នកមិនទាន់តាមកាលបរិច្ឆេទផុតកំណត់ទេ អ្នកអាចបាត់បង់ឱកាសក្នុងការប្ដឹងតវ៉ា។ (មើល ជំពូក 10.) វាជាការល្អបំផុតដែលត្រូវរាប់ 60 ថ្ងៃក្រោយពីកាលបរិច្ឆេទដែលមាននៅលើលិខិតដែលនិយាយថា អ្នកពុំមានសិទ្ធិទទួលបានសេវា មិនមែនជាកាលបរិច្ឆេទដែលអ្នកទទួលលិខិតនោះជាក់ស្ដែងនោះទេ។