ជាទូទៅមជ្ឈមណ្ឌលក្នុងតំបន់មានពេល 120ថ្ងៃបន្ទាប់ពី ការចូលរួមមតិយោបល់លើកដំបូង ដើម្បីធ្វើការសម្រេចថាតើអ្នកមានសិទ្ធិទទួលបានសេវាឬអត់។ [1]ផ្នែក 4643(a). ការចូលរួមមតិយោបល់លើកដំបូង គឺនៅពេលដែលអ្នកជួបជាមួយនរណាម្នាក់មកពីមជ្ឈមណ្ឌលក្នុងតំបន់ជាលើកដំបូង ចុះហត្ថលេខាលើលិខិតសុំបញ្ចេញព័ត៌មាន ដើម្បីឲ្យពួកគេប្រមូលកំណត់ត្រារបស់អ្នកពីកន្លែងដទៃ និងនិយាយថាអ្នកកំពុងដាក់ពាក្យស្នើសុំ។ សាកសួរបុគ្គលិករបស់មជ្ឈមណ្ឌលក្នុងតំបន់ថាតើពួកគេយល់ស្របថានេះគឺជាការចូលរួមមតិយោបល់លើកដំបូងរបស់អ្នកដែរឬទេ។ ពេលខ្លះមជ្ឈមណ្ឌលក្នុងតំបន់ត្រូវធ្វើការសម្រេចចិត្តនៅក្នុងរយៈពេល 60 ថ្ងៃ បន្ទាប់ពីការចូលរួមមតិយោបល់លើកដំបូង ថាតើអ្នកមានលក្ខណៈសម្បត្តិដែរឬទេ។ នេះគឺជាពេលដែល៖
- ការពន្យារពេលនឹងផ្តល់ហានីភ័យដល់សុខភាពនិងសុវត្ថិភាពរបស់អ្នក ឬបន្តពន្យារពេលបន្ថែមទៀតដល់ការលូតលាស់ផ្នែកផ្លូចិត្តនិងរាងកាយរបស់អ្នក ឬ
- មានហានីភ័យខ្លាំងដែលអ្នកនឹងត្រូវដាក់នៅក្នុងកន្លែងដែលកំណត់តឹងរ៉ឹងជាងមុន។ ឧទាហរណ៍ ការប្តូរអ្នកពីការរស់នៅជាមួយក្រុមគ្រួសារឲ្យមករស់នៅតាមមណ្ឌលវិញនោះ។ [2]ផ្នែក 4643(a).