ច្បាប់រដ្ឋចែងថា “ពិការភាពផ្នែកបញ្ញា” ប៉ុន្តែយើងប្រើនៅទីនេះ “ពិការភាពការទទួលដឹង” ដើម្បីដាក់បញ្ចូលនូវលក្ខខណ្ឌប្រហាក់ប្រហែលគ្នា។ ប្រើបញ្ជីនេះដើម្បីសម្រេចប្រសិនបើលក្ខខណ្ឌ “ពាក់ព័ន្ធខ្លាំង” ទៅនឹងពិការភាពផ្នែកបញ្ញា ហើយនឹងមានសិទ្ធិទទួលបានសេវាក្រោមផ្នែកទីប្រាំ។ ប៉ុន្តែអ្នកមិនមានសិទ្ធិទទួលបានសេវាដោយស្វ័យប្រវត្តិពីព្រោះតែអ្នកមានបញ្ហានៅលើបញ្ជីនេះនោះទេ។
- ការផ្តល់ហេតុផលអរូបិយ
- ការវិនិច្ឆ័យមិនបានល្អ
- ការចងចាំ
- ការរៀនលើកលែងតែការងារត្រូវបានបំបែកជាផ្នែកតូចៗនិងបង្រៀនជាជំហានៗ
- ការធ្វើផែនការរយៈពេលខ្លី/រយៈពេលវែង
- ការដោះស្រាយបញ្ហា
- ការគ្រប់គ្រងលុយកាក់ ឬថវិកា
- ការប្រើប្រាស់ការធ្វើដំណើរសាធារណៈតែម្នាក់ឯង
- ការវិភាគតាមបែបតក្កវិជ្ជា
- ការផ្ចង់អារម្មណ៍
- ការផ្ទេបំណិនដែលបានប្រើនៅក្នុងបរិបទមួយទៅបរិបទមួយទៀត
- ការសម្រេចបានជាកង់ៗផ្នែកការអភិវឌ្ឍន៍ការលូតលាស់ដូចជាការក្រោកអង្គុយ ការវារ ការដើរ ការនិយាយ ការបណ្តុះបណ្តាលបង្គន់
- អកម្ម ឧទាហរណ៍ពួកគេអាចនឹងមិននិយាយពីអ្វីដែលពួកគេចង់បានឬ មានអារម្មណ៍
- ភាពវាងវៃ ដូចជាការយល់ដឹងពីមូលហេតុដែលពួកគេនិងអ្នកផ្សេងប្រព្រឹត្តិតាមរបៀបដែលពួកគេធ្វើ។
- ទស្សនៈ
- ការគ្រប់គ្រងទៅលើឥរិយាបថខ្លួនឯងផ្ទាល់
- ងាយបំភ្លៃបានយ៉ាងងាយដោយអ្នកផ្សេង
- ការសម្របទៅតាមស្ថានភាពថ្មី
- ការនិយាយ និងការស្តាប់ (ហៅថាភាសារដែលសម្តែងឡើង និងទទួល)
- ការគ្រប់គ្រងនិងចលនាសាច់ដុំតូចនិងធំ
- ការរស់នៅក្នុងសហគមន៍ដោយឯករាជ្យ
- ការប្រចាំថ្ងៃនៅផ្ទះ
- ការចងចាំដោយខ្លួនឯងអំពីការរក្សាការណាត់ជួប អនុវត្តតាមកាលវិភាគការលេបថ្នាំ
- ការរៀនពីបទពិសោធន៍
- អាចផ្គត់ផ្គង់ខ្លួនឯងបាន ឧទាហរណ៍ស្វែងរកការងារ ឬ រៀនពីបំណិនកាងារ
- ត្រូវការបរិយាកាសដែលកំណត់ទុកនិងអាចព្យាករណ៍បាន
- ការរៀបចំ ការធ្វើផែនការ ឬ ការផ្តល់អាទិភាពការងារ ឬ សកម្មភាព
- ជំនាញសង្គម និងឥរិយាបថ
- សកម្មភាពលំហែកម្សាន្ត
- ការអនាម័យផ្ទាល់ខ្លួន
- ប្រាប់ម៉ោង
- សុខភាពនិងសុវត្ថិភាព ឧទាហរណ៍ – ការរត់ចូលក្នុងចរាចរណ៍ ឬ រលាកនៅពេលចម្អិន
- មុខងារដែលអាចដឹងបានទាប [1] … Continue reading
- មុខងារសម្របតាមទាប [2] … Continue reading
↑1 | មុខងារដែលអាចដឹងបានទាបមានន័យថាយ៉ាងហោចណាស់គម្លាតស្តង់ដាមួយក្រោមមធ្យម 100។ នេះមានន័យថាពិន្ទុ 85, ឬទាបជាង, តាមការវាស់វែងដោយតេស្តស្តង់ IQ។ អ្នកមិនចាំបាច់មានពិន្ទុក្នុងចន្លោះនៃពិការភាពផ្នែកបញ្ញាទែ (70 ឬទាបជាង) ដើម្បីបង្ហាញដល់អ្នកពីលក្ខខណ្ឌដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងពិការភាពផ្នែកបញ្ហា។ |
---|---|
↑2 | មុខងារសម្របតាមទាបត្រូវបានវាស់វែងដោយការធ្វើតេស្តស្តង់ដារនៃឥរិយាបថសម្របតាម ដូចជា Vineland Adaptive Behavior Scales (VABS) (Vineland-3) ឬ Street Skills Survival Questionnaire. អ្នកជាធម្មតាគួរពិនិត្យមើលពិន្ទុចន្លោះ 70s ឬទាបជាងនេះ ឬ សមាសធាតុឥរិយាបថដែលមានអាយុ 3 ឬ ច្រើនឆ្នាំទាបជាងអាយុរបស់អ្នក។ |