កុមារដែលមានអាយុក្រោមបីឆ្នាំ អាចទទួលបានសេវាអន្តរាគមន៍ដើមដំបូងរហូតដល់អាយុបីឆ្នាំ ប្រសិនបើកុមារនោះមានភាពយឺតយ៉ាវផ្នែកលូតលាស់ និងស្ថានភាព សុខភាពដែលមានហានិភ័យពីមុនមកស្រាប់ ឬមានហានិភ័យកើតមានពិការភាពផ្នែកលូតលាស់។ [1]មាត្រា 17 ក្រមបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 52022. សេវាអន្តរាគមន៍ដើមដំបូងគឺមានភាពទូលំទូលាយច្រើនជាងសេវាបង្ការ។ ប្រសិនបើមជ្ឈមណ្ឌលក្នុងតំបន់ប្រាប់អ្នកថា កូនរបស់អ្នកពុំមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានសេវាអន្តរាគមន៍ដើមដំបូងទេ អ្នកអាចប្ដឹងតវ៉ាបាន។ [2]មាត្រា 17 ក្រមបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា ផ្នែក52172. សេវាអន្តរាគមន៍នៅដើមដំបូង មិនមែនជាផ្នែកមួយនៃច្បាប់ Lanterman ទេ បើទោះបីជាមានផ្តល់ជូនដោយមជ្ឈមណ្ឌលថ្នាក់តំបន់ក៏ដោយ [3]ក្រមរដ្ឋាភិបាលនៃរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 95000 និងផ្នែកបន្តបន្ទាប់ … Continue reading ការពិពណ៌នាអំពីសេវាអន្តរាគមន៍ដើមដំបូង គឺមាននៅក្នុងឯកសារបោះពុម្ពផ្សាយនេះ៖ សិទ្ធិនិងទំនួលខុសត្រូវចំពោះការអប់រំពិសេស, ជំពូក 12
សម្រាប់កុមារដែលមានអាយុបីឆ្នាំ និងច្រើនជាងនេះ ដែលមានសិទ្ធិទទួលបានសេវា របស់មជ្ឈមណ្ឌលក្នុងតំបន់ ពួកគេត្រូវតែមានពិការភាពផ្នែកលូតលាស់ ដូចបានកំណត់ដោយច្បាប់របស់រដ្ឋ។