មានមជ្ឈមណ្ឌលប្រចាំតំបន់ ចំនួន 21 ស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។ មណ្ឌលនីមួយៗទទួលបន្ទុកលើតំបន់ជាក់លាក់។ អ្នកត្រូវតែដាក់ពាក្យទៅកាន់មណ្ឌលនៅក្នុងតំបន់របស់អ្នក។ សូមមើល បញ្ជីមជ្ឈមណ្ឌលក្នុងតំបន់ ឬទូរសព្ទទៅលេខ៖
OCRA៖ (800) 390-7032។
នាយកដ្ឋានសេវាការលូតលាស់៖ (916) 654-1958
មជ្ឈមណ្ឌលក្នុងតំបន់នីមួយៗ មានដំណើរការដាក់ពាក្យស្នើសុំផ្ទាល់ខ្លួន។ ពួកគេត្រូវការអាសយដ្ឋានផ្ទះរបស់អ្នក ដើម្បីប្រាកដថា អ្នកកំពុងដាក់ពាក្យសុំទៅកាន់មជ្ឈមណ្ឌលដែលត្រឹមត្រូវ។ ពួកគេអាចស្នើសុំព័ត៌មានផ្ទាល់ខ្លួនដទៃផ្សេងទៀតពីអ្នក ស្នើឲ្យអ្នកបំពេញទម្រង់បែបបទ ឬឲ្យអ្នកជួបជាមួយនរណាម្នាក់នៅឯមជ្ឈមណ្ឌលក្នុងតំបន់។ ប្រមូលព័ត៌មានផ្ដល់ជូនពួកគេ ដូចជា៖
- កំណត់ត្រាការសិក្សារបស់អ្នក កំណត់ត្រាសុខភាព ប្រវត្តិការងារ និង
- ការវិនិច្ឆ័យ ការវាយតម្លៃ និងព័ត៌មានដទៃផ្សេងទៀតដែលពិពណ៌នាបានយ៉ាងត្រឹមត្រូវអំពីសមត្ថភាពរបស់អ្នក និងពិការភាពរបស់អ្នក។
មជ្ឈមណ្ឌលក្នុងតំបន់ នឹងថតចម្លងឯកសាររបស់អ្នក។ ពួកគេក៏នឹងស្នើសុំការយល់ព្រមជាលាយលក្ខណ៍អក្សរពីអ្នកដើម្បីទាក់ទងទៅវេជ្ជបណ្ឌិត សាលារៀន ក្រុមហ៊ុន និងបុគ្គលផ្សេងទៀត ដែលអាចមានព័ត៌មានអំពីអ្នក។ ពួកគេមិនអាចទទួលបានសំណៅថតចម្លងនៃកំណត់ត្រារបស់អ្នកដោយគ្មានការយល់ព្រមពីអ្នកឡើយ។
ចំណុចសំខាន់ ! កត់ត្រាទុក។ សរសេរកាលបរិច្ឆេទនៃការជួបគ្នាលើកដំបូង និងការប្រជុំលើកដំបូងជាមួយបុគ្គលិក។ កិច្ចប្រជុំនេះ ហៅថា កិច្ចប្រជុំផ្ដល់យោបល់ចូលរួម។ សម្រាប់ព័ត៌មានបន្ថែមអំពីដំណើរការនៃការដាក់ពាក្យស្នើសុំសូមមើលជំពូក 3។