មជ្ឈមណ្ឌលក្នុងតំបន់ អាចធ្វើការវាយតម្លៃផ្ទាល់ខ្លួន ការវាយតម្លៃត្រួតពិនិត្យពី ទីកន្លែងផ្សេង និងការសម្ភាសអ្នក និងមនុស្សដទៃទៀតដែលស្គាល់អ្នក។ បន្ទាប់មកមជ្ឈមណ្ឌលក្នុងតំបន់ធ្វើការសរសេររបាយការណ៍មួយ។ ពួកគេនឹងប្រគល់លិខិតមួយជូនអ្នកដោយនិយាយថាតើអ្នកមានសិទ្ធិទទួលបានសេវាឬអត់។ ប្រសិនបើអ្នកមានសិទ្ធិទទួលបានសេវា សូមសាកសួរមជ្ឈមណ្ឌលក្នុងតំបន់អំពីកាលបរិច្ឆេទនៃកិច្ចប្រជុំផែនការកម្មវិធីបុគ្គល (IPP) លើកដំបូង។ IPP ដំបូងរបស់អ្នក ត្រូវធ្វើឡើងក្នុងរយៈពេល 60 ថ្ងៃ បន្ទាប់ពីបញ្ចប់ការវាយតម្លៃ។ [1]ផ្នែក 4646(c). (មើល ជំពូក 4។)
ប្រសិនបើអ្នកមិនមានសិទ្ធិទទួលបានសេវាទេ អ្នកអាចប្ដឹងតវ៉ាបាន។ (សូមអានខាងក្រោម 2.27 និងជំពូក 10។)
↑1 | ផ្នែក 4646(c). |
---|