Menu Close

(2.18) ការ​វាយតម្លៃ​របស់​ខ្ញុំ​ត្រូវ​បាន​ធ្វើ​ឡើង​​ដោយ​គ្រូពេទ្យចិត្ត​សាស្រ្ត​របស់​មជ្ឈមណ្ឌលក្នុងតំបន់។ ​តើ​ខ្ញុំ​គួរ​ធ្វើ​ការ​វាយ​តម្លៃ​មួយ​ទៀត​ពី​គ្រូពេទ្យ​ចិត្ត​សាស្រ្ត​ម្នាក់​ទៀត​ដែរ​ឬ​ទេ​?​

(2.18) ការ​វាយតម្លៃ​របស់​ខ្ញុំ​ត្រូវ​បាន​ធ្វើ​ឡើង​​ដោយ​គ្រូពេទ្យចិត្ត​សាស្រ្ត​របស់​មជ្ឈមណ្ឌលក្នុងតំបន់។ ​តើ​ខ្ញុំ​គួរ​ធ្វើ​ការ​វាយ​តម្លៃ​មួយ​ទៀត​ពី​គ្រូពេទ្យ​ចិត្ត​សាស្រ្ត​ម្នាក់​ទៀត​ដែរ​ឬ​ទេ​?​

ដំបូង​ ត្រូវ​រង់ចាំ​​មើល​ថា​តើ​គ្រូពេទ្យ​ចិត្ត​សាស្រ្ត​របស់មជ្ឈមណ្ឌលក្នុងតំបន់​​និយាយ​ថា​​តើ​អ្នក​មាន​លក្ខណៈសម្បត្តិ​ទទួល​បាន​សេវាកម្ម​របស់​មជ្ឈមណ្ឌលក្នុងតំបន់​ដែរ​ឬ​ទេ​។​ ប្រសិន​បើ​ពួកគេ​និយាយថា​អ្នក​​​ពុំ​មាន​លក្ខណៈសម្បត្តិ​ទទួល​បានសេវាទេ​​ ហើយអ្នក​ពុំ​យល់​ស្រប​ ​សូម​ធ្វើ​ការ​វាយ​តម្លៃ​ឯករាជ្យ​​មួយ​ទៀត។ ការវាយ​តម្លៃ​និង​ការ​ធ្វើរោគ​វិនិច្ឆ័យ​ផ្នែក​ចិត្ត​សាស្រ្ត​ មិនមែន​ជា​វិទ្យាសាស្ត្រ​សុទ្ធសាធ​នោះ​ទេ​។​ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​លើ​អ្នក គ្រូពេទ្យចិត្តសាស្រ្ត​​បក​ស្រាយ​ព័ត៌មាន​ដែល​ពួកគេ​ទទួល​បាន​ពី​ការ​ធ្វើ​តេស្ត​​ និង​កំណត់ត្រា​នានា។​ គ្រូពេទ្យចិត្តសាស្រ្ត​​​ផ្សេង​គ្នា​ អាច​មាន​ការ​បក​ស្រាយ​ផ្សេង​ៗគ្នា​​​ចំពោះ​​ព័ត៌មាន​ដូច​គ្នា​។ ត្រូវ​ធ្វើ​ការ​វាយតម្លៃ​មួយ​ទៀត​។​ ស្វែង​រក​គ្រូពេទ្យចិត្តសាស្រ្ត​​​ឯករាជ្យ​ម្នាក់​ដែល​អាច​វាយ​តម្លៃ​រូប​អ្នក​ និង​មាន​ចំណេះ​ដឹង​​អំពី​ពិការភាពផ្នែក​លូត​លាស់។​ ​អ្នក​វាយ​តម្លៃ​ឯករាជ្យ​ ​​អា​ចមាន​​កា​រ​ថ្លឹង​ថ្លែង​ច្រើន​នៅ​ក្នុង​ការ​វាយ​តម្លៃ​របស់​ពួកគេ។​ ​ពួកគេ​អាច​ត្រូវ​ការ​ពេលវេលា​ច្រើន​ជា​មួយ​អ្នក​។ ប្រសិន​បើ​​មជ្ឈមណ្ឌលក្នុងតំបន់​និយាយ​ថា​ អ្នក​មិនមាន​សិទ្ធិ​ទទួល​បាន​ ហើយ​​អ្នក​ប្ដឹងតវ៉ា សូម​ចងចាំ​ថា​មជ្ឈមណ្ឌលក្នុងតំបន់​នឹងពាក់​ផ្អែក​លើ​ការ​វាយតម្លៃ​និង​ទស្សនៈ របស់​គ្រូពេទ្យចិត្តសាស្រ្ត​​​របស់​ពួកគេ​​នៅ​សវនការ​បណ្ដឹងតវ៉ា​។ មជ្ឈមណ្ឌលក្នុងតំបន់នឹង​តែង​តែ​មាន​គ្រូពេទ្យចិត្តសាស្រ្ត​​​នៅ​ក្នុងសវនាការ​ដើម្បី​ជួយ​គាំ​ទ្រ​ដល់​   ទស្សនៈ​របស់​ពួកគេ​។​ ​អ្នក​ត្រូវ​ការ​មាន​អ្នកជំនាញឯករាជ្យ​​ម្នាក់​ដើម្បី​និយាយ​ប្រាប់​ចៅ​ក្រម​អំពី​ទស្សនៈ​ផ្សេង​នៃ​ស្ថានភាព​របស់​អ្នក​។​