ជំងឺឆ្កួតជ្រូក គឺជាស្ថានភាពនៅក្នុងខួរក្បាលដែលធ្វើឲ្យមនុស្សមានអាការៈប្រកាច់។
អាការៈប្រកាច់ គឺជាការផ្លាស់ប្ដូរញាណ ការយល់ដឹង ឬអាកប្បកិរិយាដែលបង្កឡើងដោយការបង្អាក់ខាងអេឡិចទ្រិកខ្លីៗនៅខួរក្បាល។ អាការៈប្រកាច់ ខុសគ្នាទៅតាមចំនួនអ្នកជំងឺ។ អាការៈខ្លះបង្កការរំខានដល់ឥន្ទ្រីយវិញ្ញាណ។ អាការៈខ្លះទៀតបង្កឲ្យមានការសន្លប់បាត់បង់ស្មារតីរយៈពេលខ្លី បញ្ឈរភ្នែកខ្លាំង និងញ័រ។ អាការៈខ្លះគ្រាន់តែមានការប្រកាច់មួយប្រភេទប៉ុណ្ណោះ។ អាការៈខ្លះទៀតមានការប្រកាច់ច្រើនជាងមួយប្រភេទ។ បើទោះបីជាអាការៈនេះមើលទៅខុសគ្នាក្ដី ក៏ការប្រកាច់ទាំងអស់បង្កឡើងដោយរឿងដូចគ្នា៖ ការផ្លាស់ប្ដូរភ្លាមៗនៅក្នុងរបៀបដែលខួរក្បាល បញ្ជូនសញ្ញាអេឡិចទ្រិក។
ប្រសិនបើអ្នកមានជំងឺឆ្កួតជ្រូក អ្នកប្រហែលជាបានដឹងថាវាគឺមិនមែន ជាជំងឺផ្លូវចិត្តនោះទេ។ វាអាចបង្កឡើងដោយសារមានអ្វីមួយដែលប៉ះពាល់ដល់ខួរក្បាល រួមទាំងដុំសាច់ និងការដាច់សរសៃឈាមខួរក្បាលផងដែរ។ ពេលខ្លះ ជំងឺឆ្កួតជ្រូក គឺជាជំងឺតំណពូជ។ ពេលខ្លះ ក៏រកពុំឃើញមូលហេតុដែរ។
វេជ្ជបណ្ឌិតព្យាបាលជំងឺឆ្កួតជ្រូកដោយប្រើថ្នាំការពារប្រកាច់ ការវះកាត់ របបអាហារ ឬរំញោចអគ្គិសនី។ ប្រសិនបើការព្យាបាលមានប្រសិទ្ធភាព ហើយអាការៈប្រកាច់របស់អ្នកស្ថិតក្រោមការគ្រប់គ្រងបាន អ្នកអាចមិនមានសិទ្ធិទទួលបានសេវាកម្មរបស់មជ្ឈមណ្ឌលក្នុងតំបន់ទេ។
សម្រាប់ព័ត៌មានបន្ថែមអំពីជំងឺឆ្កួតជ្រូក សូមចុចត្រង់នេះ និង ត្រង់នេះ។