Menu Close

(2.17) ប្រសិន​បើ​អ្នកដទៃ​ដែល​មាន​ពិការភាព​ដូច​ជា​រូបខ្ញុំ​មានសិទ្ធិ​ទទួល​បាន​សេវា​នៅ​ក្រោម​ប្រភេទ​ទី​ប្រាំ​ តើ​ខ្ញុំ​នឹង​ទទួល​បាន​ដូច​គ្នា​ដែរ​ទេ​?​

(2.17) ប្រសិន​បើ​អ្នកដទៃ​ដែល​មាន​ពិការភាព​ដូច​ជា​រូបខ្ញុំ​មានសិទ្ធិ​ទទួល​បាន​សេវា​នៅ​ក្រោម​ប្រភេទ​ទី​ប្រាំ​ តើ​ខ្ញុំ​នឹង​ទទួល​បាន​ដូច​គ្នា​ដែរ​ទេ​?​

ប្រហែល​ជា​អត់​ទេ​។​ សិទ្ធិ​ទទួល​បាន​សេវា​របស់​មជ្ឈមណ្ឌលក្នុងតំបន់ គឺ​មាន​លក្ខណៈ បុគ្គល​ ដោយសារ​ពិការភាព​ក៏​មាន​លក្ខណៈបុគ្គល​ដែរ​​។​ បើ​ទោះ​បី​ជា​អ្នក​មាន​រោគ​វិនិច្ឆ័យ​និ​ង​ស្ថានភាព​ដូចគ្នា​បេះបិទ​នឹង​នរណា​ម្នាក់​ដែល​​ជា​អតិថិជន​របស់​មជ្ឈមណ្ឌល ក្នុងតំបន់​ក្ដី ក៏​អ្នក​មិនអាច​រាប់​បញ្ចូល​ថា​​មាន​សិទ្ធិ​ទទួល​បាន​សេវា​ដែរ​។​ មជ្ឈមណ្ឌលក្នុងតំបន់ ​នឹង​ពិនិត្យ​មើល​ថា​ពិការភាព​របស់​អ្នក​ប៉ះ​ពាល់​ដល់​អ្នក​យ៉ាង​ដូច​ម្ដេច​។ ​របៀប​ដែល​​អ្នក​រង​ផល​ប៉ះ​ពាល់​នោះ​ អាស្រ័យ​លើ​ថា​តើ​អ្នក​បាន​ទទួល​សេវា​អន្តរាគមន៍​ដើមទី​ ​ជំនួយ​នៅ​សាលារៀន​ ឬ​សេវាដទៃ​ផ្សេង​ទៀត​ដែល​បាន​ជួយ​អ្នកឲ្យ​រៀន​បំណិន​ផ្សេង​ៗ​ដែរ​ឬ​អត់​។​