Menu Close

(2.8) តើ​អ្វី​ទៅ​ជា​​ពិការភាព​ផ្នែកសតិបញ្ញា?

(2.8) តើ​អ្វី​ទៅ​ជា​​ពិការភាព​ផ្នែកសតិបញ្ញា?

សៀវភៅណែនាំ​ស្ដីពី​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ និង​ការ​ធ្វើ​ស្ថិតិ​លើ​ជំងឺ​ផ្លូវ​ចិត្ត កំណែប្រែ​ទីប្រាំ ចែង​ថា​ បុគ្គល​ម្នាក់​ដែល​​មាន​​ពិការភាព​ផ្នែកសតិបញ្ញា មាន​ចំណុច​ទាំង​ពី​រ​នេះ៖

  • មាន​បញ្ហា​មុខងារ​ផ្នែក​សតិបញ្ហា​ (ការ​គិត​ហេតុផល កា​រដោះ​ស្រាយ​បញ្ហា​ ការ​ធ្វើ​ផែន​ការ​ ការ​គិត​អរូបី​ ការ​វិនិច្ឆ័យ ការ​សិក្សា​រៀន​សូត្រ​ និង​កា​រ​រៀន​ពី​បទ​ពិសោធន៍​)។​ មុខងារ​ផ្នែ​កសតិបញ្ញា​​ជា​រឿយ​ៗ​​ត្រូវ​បាន​វាស់​ស្ទង់​ដោយ​តេស្ត IQ ​​ដែល​អាច​ផ្ដល់​​ពិន្ទុ​ជា​ច្រើន​។​ ជាទូទៅ​ពិការភាព​ផ្នែកសតិបញ្ញា មាន​កម្រិត​ពិន្ទុ​មិនខ្ពស់​ជាង​ 65 ដល់​ 75 ពិន្ទុ​ឡើយ​។​
  • បញ្ហា​មុខងារ​សម្រប​សម្រួល​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ខកខាន​មិន​អាច​បំពេញ​តាម​ស្ដង់ដា​ការលូតលាស់​ និង​សង្គមវប្បធម៌​​បាន​សម្រាប់​ឯករាជ្យភាព​និង​ទំនួលខុសត្រូវ​សង្គម​​ផ្ទាល់​ខ្លួន​។​ បើគ្មានការគាំទ្រ​ទេ​ បញ្ហា​នឹង​កំណត់មុខងារ​នៅក្នុង​សកម្មភាព​មួយ​ឬ​ច្រើននៃ​ជីវិត​ប្រចាំថ្ងៃ​ (ការប្រាស្រ័យទាក់​ទង​ ការចូលរួមក្នុង​សង្គម​ និង​ការរស់នៅ​ដោយ​ឯករាជ្យ​ នៅក្នុង​មជ្ឈដ្ឋាន​ជាច្រើន​ ដូចជា​នៅតាមផ្ទះ កន្លែង​ធ្វើការ​ សាលារៀន និង​សហគមន៍​)។ [1]សមាគមគ្រូពេទ្យ​ផ្លូវ​ចិត្ត​​អាមេរិកាំង​ … Continue reading

​បញ្ហាផ្នែក​​​មុខងារ​ទាំង​អស់​នេះ​ ត្រូវ​​​កើត​មានក្នុង​អំឡុង​ពេ​ល​លូតលាស់​នៃ​ជីវិត​ ដែ​ល​មាន​ន័យ​ថា​ ក្នុង​អំឡុង​កុមារភាព​ ឬយុវវ័យ​។​ ស្ថិតក្រោមច្បាប់ Lanterman បុគ្គល​ម្នាក់​ត្រូវ​មាន​បញ្ហា​ទាំង​អស់​នេះ​ នៅមុន​អាយុ​ 18ឆ្នាំ​។ [2]ផ្នែក 4512(a). 

ប្រសិន​បើ​​ការ​វិនិច្ឆ័យ​របស់​មជ្ឈមណ្ឌលក្នុងតំបន់ និយាយថា​ អ្នក​ពុំ​មាន​ពិការភាព​ផ្នែកសតិបញ្ញា ​អ្នក​គប្បី​សាកសួរ​អ្នកជំនាញ​ណា​ម្នាក់​ទៀត​។​ អ្នកជំនាញ​អាច​ប្រាប់​​​​បាន​ថា​តើ​​ស្ថានភាព​សុខភាព​របស់​អ្នក​ មាន​លក្ខណៈ​​​​ជា​ពិការភាព​ផ្នែកសតិបញ្ញា​ដែរ​ឬ​អត់​។​

References
1 សមាគមគ្រូពេទ្យ​ផ្លូវ​ចិត្ត​​អាមេរិកាំង​ សមាគមគ្រូពេទ្យ​ផ្លូវ​ចិត្ត​​អាមេរិកាំង​ ការបោះពុម្ព​លើកទី​ប្រាំ​ ពិការភាព​ផ្នែកសតិបញ្ញា លក្ខណៈវិនិច្ឆ័យអាការរោគ​​។ ឯកសារ​នេះ​​​នឹង​ត្រូវបាន​​ហៅ​​ថា​ “DSM-5” នៅ​ក្នុង​​ផ្នែក​ផ្សេង​ទៀត​នៃ​ជំពូក​នេះ​។​
2 ផ្នែក 4512(a).