Menu Close

(2.12) តើ​​មាន​​​ស្ថានភាព​សុខភាព​អ្វី​ខ្លះ​​​ដែល​ពាក់ព័ន្ធយ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​​ពិការភាព​ផ្នែកសតិបញ្ញា ដែល​តម្រូវ​ឲ្យ​មាន​ការ​ព្យាបាល​ស្រដៀង​គ្នានឹង​ពិការភាព​ផ្នែកសតិបញ្ញា?

(2.12) តើ​​មាន​​​ស្ថានភាព​សុខភាព​អ្វី​ខ្លះ​​​ដែល​ពាក់ព័ន្ធយ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​​ពិការភាព​ផ្នែកសតិបញ្ញា ដែល​តម្រូវ​ឲ្យ​មាន​ការ​ព្យាបាល​ស្រដៀង​គ្នានឹង​ពិការភាព​ផ្នែកសតិបញ្ញា?

បើ​ទោះ​បី​ជា​​អ្នក​មិន​មាន​ជំងឺ​អូទីស៊ឹម​ ពិការភាព​ខួរ​ក្បាល​ ជំងឺឆ្កួត​ជ្រូក​ ឬ​​ពិការភាព​ផ្នែកសតិបញ្ញាក្ដី​ ក៏​អ្នក​នៅ​តែ​មាន​ពិការភាព​ផ្នែកសតិបញ្ញា​ដដែល​ ប្រសិន​បើ​អ្នក​បំពេញ​តាម​ “​ប្រភេទ​​ទី​ប្រាំ”។​ ​ប្រភេទទីប្រាំ​ គឺ​​មាន​ពីរ​ប្រភេទ​ដែល​តម្រូវ​ឲ្យ​៖

  • ​អ្នក​មាន​​ស្ថានភាព​ “​ពាក់ព័ន្ធ​យ៉ាង​ជិត​ស្និទ្ធ​”​ ទៅនឹង​​ពិការភាព​ផ្នែកសតិបញ្ញា
  • ​​តម្រូវ​​ឲ្យអ្នក​​​មាន​ការ​ព្យាបាល​ “​ស្រដៀង​គ្នា​នឹង​”​ ​ការ​ព្យាបាល​សម្រាប់​ពិការភាព ​ផ្នែកសតិបញ្ញា​ដែរ​។

ច្បាប់​ពុំ​បាន​ចែង​​​ថាពាក្យ​​ “​ពាក់ព័ន្ធ​យ៉ាង​ជិត​ស្និទ្ធទៅនឹង​”​ពិការភាព​ផ្នែកសតិបញ្ញា ឬ​ពា​ក្យ​ ​“​ការ​ព្យាបាល​​ស្រដៀង​គ្នានឹង​​​” ដែល​បាន​ប្រើ​សម្រាប់​មនុស្ស​ដែល​មាន ​ពិការភា​ព​ផ្នែកសតិបញ្ញា ថា​មានន័យ​បែប​ណានោះ​ទេ​។​ ច្បាប់​ពុំ​បាន​ចែង​​​ថា​​ប្រភេទ​ស្ថានភាព​អ្វីខ្លះ​​​ដែល​ស្ថិត​ក្រោម​ប្រភេទ​ទី​ប្រាំ​នោះ​ទេ​។​ ដោយសារ​​ច្បាប់​នេះ​មិន​ច្បាស់លាស់ ​មជ្ឈមណ្ឌលក្នុងតំបន់​ខ្លះ​​កម្រ​នឹង​កំណត់​ថា​ពលរដ្ឋណា​​មាន​សិទ្ធិ​ទទួល​បាន​សេវា​ស្ថិតក្រោម​ប្រភេទ​ទីប្រាំ​នេះ​ណាស់​។​