Menu Close

(2.20) តើ​ពាក្យ “​ពិការភាព​ធ្ងន់ធ្ងរ” មានន័យដូចម្ដេច​?​

(2.20) តើ​ពាក្យ “​ពិការភាព​ធ្ងន់ធ្ងរ” មានន័យដូចម្ដេច​?​

ពិការភាព​ធ្ងន់ធ្ងរ​គឺ​ជា​ការ​ចុះ​ខ្សោយ​ខ្លាំង​ខាង​ផ្នែកមុខងារ​​​ពុទ្ធិ​ និង​/​​ឬ​មុខងារ​សង្គម​ដែល​តម្រូវ​ឲ្យ​មា​​ន​ការធ្វើផែនការអន្តរវិស័យ និង ការសម្របសម្រួល​សេវាកម្ម​ ​ដើម្បី​ជួយ​ឲ្យ​​សម្រេច​បាននូវ​សក្ដានុពល​​អតិបរមា។​ ច្បាប់​ចែង​ថា​ អ្នក​ត្រូវ​មាន​ស្ថានភាព​សិទ្ធិ​ទទួល​បាន​មួយ​ក្នុង​ចំណោម​ប្រាំ​ដែល​បាន​ពិភាក្សា​ខាង​លើ​ ហើយ​វា​ត្រូវ​តែ​ជា​ពិការភាព​ធ្ងន់ធ្ងរ​​ចំពោះ​អ្នក​ ក្នុង​ផ្នែក​​​​សំខាន់របស់​ជីវិត​ចំនួន​​​បី​ឬ​ច្រើន​ជាង​នេះ៖ [1]ផ្នែក​ 4512(a).

  • ការ​ប្រាស្រ័យ​ទាក់​ទង​ (ផ្នែក​អាន​-ស្តាប់ និង​​ផ្នែក​សរសេរ-និយាយ)
  • ការ​សិក្សា​រៀនសូត្រ​
  • ការថែទាំខ្លួនឯង
  • ការផ្លាស់ទី​
  • ការគ្រប់គ្រងខ្លួន​ឯង​
  • សមត្ថភាព​សម្រាប់ការ​រស់​នៅ​ដោយ​ឯករាជ្យ
  • ភាពម្ចាស់ការលើខ្លួន​ឯង​ផ្នែក​សេដ្ឋកិច្ច​ [2]មាត្រា​ 17 នៃក្រមស្ដីពីបទ​ប្បញ្ញ​ត្តិ​រដ្ឋកាលីហ្វ័រញ៉ា ផ្នែក​ 54001(a).

មិន​ថា​ពិការភាព​មួយ​ណាដែល​អ្នក​មាន​​សម្រាប់​មជ្ឈមណ្ឌលក្នុងតំបន់ទេ​ អ្នក​ត្រូវ​តែ​បង្ហាញ​ទៅ​មជ្ឈមណ្ឌល​នោះ​នូវ​លទ្ធផល​​ជា​ពិការភាព​ធ្ងន់ធ្ងរ​។​ ពិការភាព​ធ្ងន់ធ្ងរ​ គឺជា​ “ភាព​ចុះខ្សោយ​សំខាន់ៗ​នៃ​មុខងារ​ពុទ្ធិ​ និង/ឬ​មុខងារសង្គម​។” [3]មាត្រា​ 17 នៃ​ក្រមស្ដីពីបទប្បញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា ផ្នែក​ 54001. នេះមានន័យ​ថា​ អ្នក​មាន​ពិការភាព​ធ្ងន់ធ្ងរ​​ដោយ​សារ​បញ្ហា​សំខាន់​​ពាក់​ព័ន្ធ​នឹង​៖​

  • មុខងារពុទ្ធិ​របស់​អ្នក​ (​ការ​គិត​​របស់អ្នក​ សតិបញ្ញា​របស់​អ្នក) ​
  • មុខងារ​សង្គម​របស់​អ្នក​ (​តើ​អ្នក​​ពាក់ព័ន្ធ​នឹង​អ្នក​ដទៃ​ដូច​ម្ដេច)។​

អ្នកមិនចាំបាច់បញ្ជាក់​ថា​មាន​ចំណុច​ទាំង​ពីរ​នេះ​ទេ។

មនុស្ស​ជា​ច្រើន​ដែល​មាន​ជំងឺ​អូទីស៊ឹម​មាន​បញ្ហា​​ធំ​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​ក្នុង​សង្គម​។​ ពួកគេ​អាច​មិនមាន​បញ្ហា​ក្នុង​ការ​គិត​នោះ​ទេ​។​ ​ពួកគេ​អាច​មាន​ពិន្ទុ​ខ្ពស់​ក្នុង​ការ​ធ្វើ​តេស្ត​​ផ្នែក​សតិបញ្ញា​។​ ប៉ុន្តែ​ ប្រសិន​បើ​ពួកគេ​បញ្ជាក់​​ថា​បំណិន​សង្គម​​របស់​ពួកគេ​ត្រូវ​បាន​ចុះ​ខ្សោយ​យ៉ាង​ខ្លាំង​ដោយ​ជំងឺ​អូទីស៊ឹម​ ពួកគេ​អាច​មាន​ពិការភាព​ធ្ងន់ធ្ងរ​ និង​អាច​មាន​សិទ្ធិ​ទទួល​បាន​សេវា​របស់​មជ្ឈមណ្ឌលក្នុងតំបន់។

យោង​តាម​ច្បាប់​នេះ ស្ថានភាព​ពិការ​ភាព​ធ្ងន់ធ្ងរ​ តម្រូវ​ឲ្យ​មាន​ “ការធ្វើផែនការ​អន្តរ វិស័យ​” និ​ង “​​ការ​សម្រប​សម្រួល​​សេវាកម្ម”​ ដើម្បី​ជួយ​អ្នក​ “សម្រេច​បាននូវ​សក្ដានុពល ​​អតិបរមា”។ [4]មាត្រា​ 17 នៃ​ក្រម​ស្ដីពី​បទប្បញ្ញត្តិ​រដ្ឋកាលីហ្វ័រញ៉ា ផ្នែក​ 54001 (a)។

“ការធ្វើផែនការ​អន្តរវិស័យ​” មានន័យ​ថា​ អ្នក​ត្រូវការ​សេវា​កម្ម​​ពី​ពលរដ្ឋខុស​ៗ​គ្នា​​ដូច​ជា​ គ្រូបង្រៀន​ គ្រូ​ពេទ្យចិត្តសាស្រ្ត​ វេជ្ជបណ្ឌិត​ បុគ្គលិកសង្គម​កិច្ច​ និង​អ្នក​ប្រឹក្សាយោបល់​ស្ដានីតិសម្បទា​។​ ​អ្នក​ពុំចាំបាច់​ត្រូវ​បង្ហាញ​​ថា​អ្នក​ត្រូវ​ការ​សេវា​ទាំង​អស់​នេះ​ទេ​។​ ​អ្នក​ពុំ​ចាំបាច់​ត្រូវបង្ហាញ​ថា​អ្នក​ត្រូវ​ការ​ជំនួយ​ពី​ពលរដ្ឋ​​ក្នុង​ប្រភេទ​ខុស​ៗ​គ្នា​ ដើម្បី​ធ្វើ​ការ​រួម​គ្នា​ទេ​។​

“​​ការសម្របសម្រួល​សេវាកម្ម”​ មានន័យ​ថា​ នរណា​ម្នាក់​ត្រូវ​ប្រាកដ​ថា​ អ្នក​ទទួល​បាន​​សេវា​កម្ម​ខុស​ៗ​គ្នា​ ធ្វើ​ការ​រួម​គ្នា​ដើម្បី​ជួយ​ដល់​អ្នក​។​ ទីភ្នាក់ងារ​ដើម្បី​សម្រប​សម្រួល​សេវាកម្ម​នានា​ដែល​អ្នក​ត្រូវ​ការ​ អាច​ជា​មជ្ឈមណ្ឌលក្នុងតំបន់។ បុគ្គលិក​មជ្ឈមណ្ឌលក្នុងតំបន់ ត្រូវ​បាន​ហៅ​ថា​ “​អ្នក​សម្របសម្រួល​ផ្នែក​សេវាកម្ម”​។​ អ្នក​សម្របសម្រួល​ផ្នែក​សេវាកម្មជួយ​អ្នក​៖​

  • ឲ្យ​​ទទួល​បាន​សេវា​ពី​ទី​ភ្នាក់ងារ​ដទៃ​ (សន្តិសុខ​សង្គម​ សាលារៀន​ មន្ទីរពេទ្យ​ អ្នក​ផ្ដល់សេវាថែទាំ​សុខភាព​ ឬ​នាយកដ្ឋាន​ស្ដានីតិសម្បទា)
  • ​ស្វែង​រក​កន្លែង​រស់​នៅ​
  • ឲ្យ​​មាន​សុវត្ថិភា​ព
  • ពិនិត្យ​មើល​ប្រាក់កាស​របស់​អ្នក​
  • បំពេញតម្រូវ​ការ​ផ្ទាល់​ខ្លួន​របស់​អ្នក​

ទាំង​អស់​នេះ​ហៅ​ថា​ សេវា​គ្រប់​គ្រង​ករណី​ពេញ​មួយ​ជីវិត​។​ ប្រសិន​បើ​អ្នក​ត្រូវ​ការប្រភេទ​ជំនួយ​បែប​នេះ​ នេះគឺ​ជា​ការ​សម្រប​សម្រួល​ផ្នែក​សេវាកម្ម​ និង​ការ​ធ្វើ​ផែន​កា​រ​អន្តរវិស័យ​។​ ប្រសិន​បើ​អ្នក​ត្រូវ​ការ​ប្រភេទ​ជំនួយ​បែប​នេះ​ អ្នក​អាច​ត្រូវ​មាន​ពិការភាព​ ធ្ងន់ធ្ងរ​ដែល​មាន​លក្ខណៈសម្បត្តិ​ទទួល​បាន​សេវា​របស់​មជ្ឈមណ្ឌលក្នុងតំបន់។​ ច្បា​ប់​ចែង​ថា​ អ្នក​គប្បី​​ប្រើ​​ការ​ធ្វើ​ផែន​កា​រ​អន្តរវិស័យ និង​ការ​សម្រប​សម្រួល​ផ្នែក ​សេវា​កម្ម​ ​ដើម្បី “សម្រេច​បាននូវ​សក្ដានុពល​​អតិបរមា”។ នេះមានន័យ​ថា​ សេវាកម្ម​របស់​អ្នក​គប្បី​ជួយ​អ្នក​ឲ្យ​បាន​ច្រើន​បំផុត​​តាម​ដែល​អ្នក​អាច​ធ្វើ​បាន​ មិន​គ្រាន់​តែ​​ធ្វើ​ឲ្យ​អ្នក​មាន​ភាព​ប្រសើរ​បន្តិច​បន្តួច​ជាង​ពេល​នេះ​នោះ​ទេ​។​ ការ​ធ្វើ​ផែន​កា​រ​អន្តរវិស័យ និង​ការ​សម្រប​សម្រួល​ផ្នែក​សេវាកម្ម អាច​ជួយ​អ្នក​ឲ្យ​សម្រេច​បាន​នូវ​គោលដៅជីវិត​​និងក្ដីស្រមៃ​​​រយៈពេល​យូរ​អង្វែង​របស់​អ្នក​។​ គិត​អំពី​អ្វី​ដែល​អ្នក​ចង់​ធ្វើ​​នៅ​ក្នុង​ជីវិត​របស់​អ្នក​ និង​ជំនួយ​អ្វី​ដែល​​ត្រូវ​ការ​ដើម្បី​ធ្វើ​បែប​នេះ​។​

References
1 ផ្នែក​ 4512(a).
2 មាត្រា​ 17 នៃក្រមស្ដីពីបទ​ប្បញ្ញ​ត្តិ​រដ្ឋកាលីហ្វ័រញ៉ា ផ្នែក​ 54001(a).
3 មាត្រា​ 17 នៃ​ក្រមស្ដីពីបទប្បញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា ផ្នែក​ 54001.
4 មាត្រា​ 17 នៃ​ក្រម​ស្ដីពី​បទប្បញ្ញត្តិ​រដ្ឋកាលីហ្វ័រញ៉ា ផ្នែក​ 54001 (a)។