សញ្ញាសម្គាល់នានានៃពិការភាពផ្នែកលូតលាស់ ជាទូទៅងាយនឹងកត់សម្គាល់បាននៅក្នុងដំណាក់កាលដំបូងនៃជីវិតរបស់កុមារ។ អ្នកជំនាញសុខភាព ហៅសញ្ញាសម្គាល់នេះថា “ភាពយឺតយ៉ាវ” ផ្នែកការលូតលាស់។ ប្រសិនបើកុមារមានភាពយឺតយ៉ាវ ឬប្រសិនបើអ្នកមានហានិភ័យខ្ពស់ក្នុងការមានកូនដែលមានពិការភាពផ្នែកលូតលាស់ ត្រូវធ្វើការវាយតម្លៃ និងទទួលយកសេវាកម្ម។
អ្នកជំនាញសុខភាពដែលមានចំណេះដឹងអំពីការលូតលាស់របស់កុមារ អាចបង្រៀនឪពុកម្ដាយ និងកុមារអំពីភាពយឺតយ៉ាវនៅក្នុងដំណាក់កាលដំបូងបាន។ ឪពុកម្ដាយអាចរៀនសូត្រអំពីរបៀបផ្លាស់ប្ដូររបបអាហាររបស់ពួកគេក្នុងអំឡុងពេលមានផ្ទៃពោះ ដើម្បីបង្ការការលូតលាស់យឺត រៀនអំពីការលូតលាស់ចិត្តគំនិតនិង រាងកាយរបស់កុមារតូច និងអំពីរបៀបដាស់តឿនកូនរបស់ពួកគេ។
ទារកមានហានិភ័យខ្ពស់អាយុក្រោម 3ឆ្នាំ និងឪពុកម្តាយដែលមានហានិភ័យខ្ពស់ប្រឈមនឹងការមានកូនដែលមានពិការភាពផ្នែកលូតលាស់ អាចទទួលបានសេវាបង្ការពីមជ្ឈមណ្ឌលក្នុងតំបន់បាន។ [1]ផ្នែក 4642 និង 4644. មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែផ្តល់អាទិភាពសេវាការពារឲ្យដូចគ្នាទៅនឹងសេវាសម្រាប់មនុស្សដែលមានពិការភាពផ្នែកលូតលាស់ និងគ្រួសាររបស់ពួកគេដែរ។
↑1 | ផ្នែក 4642 និង 4644. |
---|