Menu Close

(2.5) តើ​សិទ្ធិទទួលបានជាបណ្តោះអាសន្ន​ជាអ្វី​?

(2.5) តើ​សិទ្ធិទទួលបានជាបណ្តោះអាសន្ន​ជាអ្វី​?

សិទ្ធិទទួលបានជាបណ្តោះអាសន្ន​ គឺនៅពេលដែល​អ្នក​មានអាយុ​ 3 ឬ​ 4ឆ្នាំ​ និង​មិនមាន​ពិការភាព​ផ្នែក​លូត​លាស់​ ប៉ុន្តែ​នៅតែអាច​ទទួលបាន​សេវា​របស់មជ្ឈមណ្ឌល​ក្នុ​ង​តំបន់​ពេញលេញ។ [1]ផ្នែក 4512(a)(2) ប្រសិនបើអ្នក​មានសិទ្ធិ​ជាបណ្តោះអាស​ន្ន​ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​ត្រូវតែ​ផ្តល់​ផែនការ​កម្មវិធី​លក្ខណៈបុគ្គល​ និង​សេវានានា​។​មជ្ឈមណ្ឌល​ក្នុងតំបន់​ត្រូវតែ​វាយតម្លៃ​ទៅលើអ្នក​សម្រាប់សិទ្ធិទទួលបាន​យ៉ាងតិច​រយៈ​​​ពេល​ 90ថ្ងៃ​​ មុនពេល​ខួបកំណើតគម្រប់​​អាយុ​ 5ឆ្នាំ​របស់អ្នក​។​​ បន្ទាប់​ពី​វាយតម្លៃ​នោះ សិទ្ធិទទួលបាន​និងសេវា​នានា​​នឹង​ត្រូវបញ្ចប់​ ប្រសិនបើ​មជ្ឈមណ្ឌល ​ក្នុងតំបន់់​និយាយ​ថា​អ្នក​មិនមាន​ពិការភាព​ផ្នែក​លូតលាស់​ទេ​។ ប៉ុន្តែ​ អ្នកអាច​ប្តឹង​ឧទ្ធរណ៍លើ​សេចក្តីសម្រេច​នោះបាន​។ អ្នកត្រូវតែ​បន្តឹង​​ឧទ្ធរណ៍ក្នុងរយៈពេល​ 10ថ្ងៃ ដើម្បីរក្សា​សិទ្ធិទទួលបានរបស់អ្នក​នៅអំឡុង​ពេល​ប្តឹង​ឧទ្ធរណ៍​របស់អ្នក​។​​ អ្នក​​​​ត្រូវ​ប្តឹង​ឧទ្ធរណ៍​ក្នុងរយៈពេល​ 30ថ្ងៃ បន្ទាប់​ពីទទួល​បាន​សេចក្តី​សម្រេច​របស់​មជ្ឈមណ្ឌលប្រចាំតំបន់។ មើល​ ជំពូក​ 10 សម្រាប់កាលវេលា​ និង​របៀប​ប្តឹង​ឧទ្ធរណ៍​។

ដើម្បីមានសិទ្ធិ​ទទួលបានជាបណ្តោះអាសន្ន​ អ្នកត្រូវតែ​មានអាយុ 3 ឬ 4ឆ្នាំ និង​មាន​ពិការភាព​ណាមួយ​ដែល​មិន​មែនត្រឹមតែជា​ពិការភាព​ផ្នែករាងកាយនោះទេ​។ អ្នកក៏ត្រូវតែ​មាន​បញ្ហា​សំខាន់ៗ​យ៉ាង​តិចចំនួន​ 2 ក្នុងចំណោម​ផ្នែក​ទាំង 5 នៃ​សកម្មភាព​មុខងារ​សំខាន់​ក្នុង​ជីវិត​៖ 

  1. ការថែទាំខ្លួនឯង 
  2. ភាសាស្តាប់​-អាន និង​និយាយ-សរសេរ​ 
  3. ការ​សិក្សា​រៀនសូត្រ​ 
  4. ការ​​ផ្លាស់ទី​ 
  5. ការគ្រប់គ្រងខ្លួន​ឯង។​

ប្រសិនបើអ្នក​ជា​ទារក​ដែលមាន​អាយុ​ 0-2ឆ្នាំ និង​ទទួលបានសេវា​អន្តរាគមន៍​ដើម​ដំបូង​ នោះ​មជ្ឈមណ្ឌល​ក្នុងតំបន់​ត្រូវតែ​វាយតម្លៃ​អ្នក​ក្នុងរយៈពេល​ 90ថ្ងៃ​មុនពេល​គម្រប់ខួប​ 3ឆ្នាំរបស់អ្នក​ ដើម្បីដឹងថា​អ្នកមាន​ពិការ​ភាព​ផ្នែកលូតលាស់​។ ប្រសិនបើអ្នក​មិនមានពិការភាព​ទេ​ មជ្ឈមណ្ឌល​ក្នុងតំបន់​នឹង​វាយតម្លៃ​អ្នកសម្រាប់​សិទ្ធិទទួល​បាន​ជា​បណ្តោះ​អាសន្ន​​។

ប្រសិនបើមជ្ឈមណ្ឌល​ក្នុងតំបន់​ណាមួយ​និយាយ​ថា​​អ្នកមានសិទ្ធិ​ទទួលបានជា   បណ្តោះអាសន្ន នោះសិទ្ធិទទួល​បាន​របស់អ្នកនឹង​បន្តស្ថិតនៅ​រហូតដល់​អ្នក​ឈានចូល​ដល់​អាយុ​ 5ឆ្នាំ​។​ ម្យ៉ាង​ទៀត អ្នកនឹង​មានសិទ្ធិទទួលបាន​ជាបណ្តោះអាសន្ន​នៅ​មជ្ឈមណ្ឌល​ក្នុងតំបន់​ចំនួន​ 21 ប្រសិនបើ​អ្នក​ផ្លាស់ប្តូរ​ទីលំនៅ​។

References
1 ផ្នែក 4512(a)(2)