Menu Close

(2.10) តើ​ជំងឹ​អូទីស៊ឹម​ជាអ្វី​?

(2.10) តើ​ជំងឹ​អូទីស៊ឹម​ជាអ្វី​?

អ្នក​កើត​ជំងឺ​អូទីស៊ឹម​ ត្រូវ​តែ​មាន៖​

  • បញ្ហាដដែលៗ​ក្នុង​​ការ​ប្រាស្រ័យ​ទាក់​ទង​ និង​អន្តរកម្ម​នៅក្នុង​​​មជ្ឈដ្ឋាន​ជា​ច្រើន​។​ចំណុច​នេះ​រួម​បញ្ចូលនូវ​បញ្ហា​ក្នុង​ការឆ្លើយតប​ផ្នែក​ចិត្ត​-សង្គម ការ​ប្រាស្រ័យ​ទាក់​ទង​​ខាង​កាយ​វិការ​​ដែល​ប្រើ​​សម្រាប់​អន្តរកម្ម​សង្គម​ និង​ការ​​បង្កើត​ ការ​រក្សា​ និង​​ការ​យល់ដឹង​ពី​ទំនាក់ទំនង​នានា​។​
  • ទម្រង់​អាកប្បកិរិយា​ ចំណង់​ចំណូល​ចិត្ត​ ឬ​សកម្មភាពផ្ដោត​លើរឿង​ដដែល​ៗ​។

ចំណុច​ទាំង​នេះ​ រួមមាន៖ ចលនាចលករ​ដដែលៗ​​ជាទម្លាប់ ការប្រើប្រាស់វត្ថុ ការចង់​ធ្វើ​អ្វី​ដដែល​ៗ​ មា​ន​ការ​តឹង​តែង​ខ្លាំង​ ​ចំណាប់​អារម្មណ៍​តែ​លើ​អ្វី​មួយ​មិន​ប្ដូ​រ​ ប្រតិកម្មខ្លាំង​​ ឬ​ប្រតិកម្ម​ខុសពីធម្មតាទៅនឹង​ការទទួលបាន​ព័ត៌មានរបស់​ឥន្ទ្រីយារម្មណ៍។

រោគ​សញ្ញា​នៃ​ជំងឺ​អូទីស៊ឹម​ត្រូវ​បង្ហាញ​ឲ្យ​ដឹង​នៅ​ក្នុង​​រយៈពេល​លូតលាស់​​ដើម​ដំបូង​នៃ​ជីវិត​ ប៉ុន្តែ​​អាច​មិនឃើញ​ច្បាស់ទេ​​​រហូត​ដល់​​ពេល​ក្រោយ​​ដែល​មាន​ការ​កើនឡើង​នូវ​តម្រូវ​ការ​សង្គម​។​ រោគ​សញ្ញាជំងឺ​អូទីស៊ឹម​ ច្បាស់ជា​បង្ក​​​​​ឲ្យ​មាន​​ការ​ចុះ​ខ្សោយ​ផ្នែក​សង្គម​​​ ​សកម្មភាព​ ឬ​​ផ្នែក​​សំខាន់​ៗ​ដទៃ​ទៀត​។​ [1]DSM-5, ជំងឺសរសៃ​ប្រសាទ​បែប​​អូទីស៊ឹម​, លក្ខណៈវិនិច្ឆ័យ​អាការៈរោគ​។ … Continue reading ​ភាព​ធ្ងន់ធ្ង​រ​នៃ​ជំងឺ​អូទីស៊ឹម​ ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​។​ សម្រាប់​ព័ត៌មាន​បន្ថែម​អំពីជំងឺ​អូទីស៊ឹម​ សូមចុចត្រង់​​នេះ

References
1 DSM-5, ជំងឺសរសៃ​ប្រសាទ​បែប​​អូទីស៊ឹម​, លក្ខណៈវិនិច្ឆ័យ​អាការៈរោគ​។ បើ​ទោះ​បី​ជា​ ច្បាប់ Lanterman ប្រើពាក្យ “​អូទីស៊ឹម​”​ ហើយ​ DSM-5 ប្រើពាក្យ “​ជំងឺ​សរសៃ​ប្រសាទ​បែបអូទីស៊ីម” ក្ដី ក៏ចៅក្រម​​ច្បាប់​រដ្ឋបាល​ពី​​ការិយាល័យសវនាការរដ្ឋបាល ​ដែល​ដោះ​ស្រាយ​វិវាទ​​​ចំពោះ​បញ្ហា​ថា​តើ​នរណា​ម្នាក់​មាន​ពិការភាពផ្នែក​លូត​លាស់​ដែរ​ឬ​អត់​នោះ ​បានកំណត់​ថា​ បុគ្គល​ម្នាក់​​ដែលធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​មាន​ជំងឺ​សរសៃ​ប្រសាទ​បែបអូទីស៊ឹម គប្បី​ចាត់​ទុក​ជា​មនុស្ស​ម្នាក់​ដែល​មាន​ជំងឺ​អូទីស៊ឹម​ ស្រប​ទៅ​តាម​ ច្បាប់ Lanterman។

អ្នក​ប្តឹង​តវ៉ា​ ទល់នឹង មជ្ឈមណ្ឌលប្រចាំ​តំ​បន់​នៃ​ក្រុងឡូសអាន់ជើឡេស​តំបន់កណ្ដា​ល​ភាគ​ខាង​ត្បូង​​, OAH ករណីលេខ 2020100386; អ្នក​ប្តឹង​តវ៉ាទល់នឹងមជ្ឈមណ្ឌល​ប្រចាំតំបន់ឈៀង​ខាង​លិច OAH ករណីលេខ​ 2020040133។