Menu Close

(2.27) តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​ខ្លះ​​ប្រសិន​បើ​មជ្ឈមណ្ឌលក្នុងតំបន់​និយាយ​ថា​ខ្ញុំ​គ្មាន​សិទ្ធិ​ទទួល​បាន​សេវា​នោះ?​

(2.27) តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន​ខ្លះ​​ប្រសិន​បើ​មជ្ឈមណ្ឌលក្នុងតំបន់​និយាយ​ថា​ខ្ញុំ​គ្មាន​សិទ្ធិ​ទទួល​បាន​សេវា​នោះ?​

អ្នក​អាច​ “​ប្ដឹង​តវ៉ា”​ ចំពោះ​សេចក្ដី​សម្រេច​របស់​មជ្ឈមណ្ឌលក្នុងតំបន់​បាន​។​ ការដាក់​​បណ្ដឹង​តវ៉ា​​គឺ​នៅ​ពេល​ដែល​អ្នក​ស្នើសុំ​ចៅក្រម​ច្បាប់​រដ្ឋបាល​ឲ្យ​ធ្វើ​សេចក្ដី​សម្រេច​ថា​តើ​អ្នក​មានសិទ្ធិ​ទទួល​បាន​សេវា​ឬ​អត់​។​

ការ​ប្ដឹង​តវ៉ា​មាន​លក្ខណៈស្មុគ្រ​ស្មាញ។​ ​អ្នក​ត្រូវ​បង្ហាញ​ព័ត៌មាន​លម្អិត​អំពី​ពិការភាព​របស់​អ្នក​។​ ​អ្នក​ត្រូវ​យល់​អំពី​ច្បាប់​​សម្រាប់ករណី​របស់​អ្នក និង​កាលបរិច្ឆេទ​ផុតកំណត់​។​

យើង​សូមណែនាំ​ឲ្យ​អ្នក​៖​

  • ទាក់​ទង​ទៅ​អង្គការ​សិទ្ធិ​ជនពិការ​រដ្ឋ​កាលីហ្វ័រញ៉ា​។ ​​យើង​មិន​អាច​ធ្វើ​ជា​មេធាវី​របស់​អ្នក​បាន​ទេ​ ប៉ុន្តែ​យើង​អាច​ជួយ​អ្នក​ក្នុង​ការ​ដាក់​បណ្ដឹងតវ៉ា​របស់​អ្នក​បាន។​ យើង​អាច​ពន្យល់​​ថា​អ្នក​ត្រូវ​ធ្វើ​អ្វី​ខ្លះ​​ និង​ណែ​នាំ​អំពី​វិធី​ល្អ​បំផុត​ក្នុង​ការ​បង្ហាញ​ករណី​របស់​អ្នក​។​
  • ទទួលបាន​ការ​វាយតម្លៃ​ផ្នែក​ចិត្ត​សាស្រ្ត​មួយ​ ពី​គ្រូ​ពេទ្យ​ចិត្តសាស្រ្ត ឬគ្រូពេទ្យផ្នែក​សរសៃប្រសាទ​​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​។​
  • ទទួលបាន​ការ​វាយ​តម្លៃផ្នែក​ចិត្ត​ប្រសាទ​វិទ្យា ប្រសិន​បើ​អ្នក​គិត​ថា​អ្នក​មាន​ពិការភាព​ផ្នែកសតិបញ្ញា ឬ​មាន​ស្ថានភាព​​ពាក់ព័ន្ធ​ជិត​ស្និទ្ធ​ ឬ​តម្រូវ​ឲ្យ​មាន​ការ​ព្យាបាល​ស្រដៀង​គ្នា​។​ ការ​វាយ​តម្លៃផ្នែក​ចិត្ត​ប្រសាទ​វិទ្យា​ ខុស​គ្នា​ពី​ការ​វាយតម្លៃ​ផ្នែក​ចិត្ត​សាស្រ្ត​។ វា​ប្រើ​ការ​ធ្វើ​តេស្ត​ច្រើន​ជាង​។​ តេស្ត​ទាំង​អស់​នេះ​​ផ្ដល់​ព័ត៌មាន​ច្រើន​ជាង​អំពីមុខងារ​ខួរក្បាល​របស់​អ្នក​ និង​ថា​តើ​អ្នក​គិត​ឬ​វិភាគ​ព័ត៌មាន​ដោយ​របៀប​ណា​។​
  • ថត​ចម្លង​​កំណត់​ត្រា​ការ​សិក្សា​ ការ​ធ្វើ​តេស្ត​ផ្នែក​ចិត្ត​សាស្រ្ត​ និង​ឯកសារ​ផ្សេង​ទៀត​របស់​អ្នក​​ ដែល​រៀប​រាប់​យ៉ាង​​ត្រឹម​ត្រូវ​ពី​​សមត្ថភាព​និង​ពិការភាព​របស់​អ្នក​។​

​បើ​ទោះ​បី​ជា​​អ្នក​បាន​ប្រគល់​ព័ត៌មាន​នេះ​ទៅឲ្យ​មជ្ឈមណ្ឌលក្នុងតំបន់រួចហើយ​ក្ដី​ ​អ្នក​ត្រូវ​ធ្វើ​ការ​ថត​ចម្លង​មួយ​ច្បាប់​ទៀត​សម្រាប់​ចៅក្រម​ច្បាប់រដ្ឋបាល​។​