Menu Close

(2.15) តើ​ខ្ញុំ​អាច​ជួយ​​នរណា​ម្នាក់​ក្នុង​ការ​ដាក់​ពាក្យ​ស្នើសុំ​ទៅកាន់មជ្ឈមណ្ឌល​ក្នុងតំបន់​បានទេ​ ដោយសារ​ពួកគេ​មាន​តម្រូវ​ការ​ការ​ព្យាបាល​ស្រដៀងគ្នា​នឹង​កា​រ​ព្យាបាល​របស់​អ្នក​ដែល​មាន​ពិការភាព​ផ្នែកសតិបញ្ញា​ដែរ​?​

(2.15) តើ​ខ្ញុំ​អាច​ជួយ​​នរណា​ម្នាក់​ក្នុង​ការ​ដាក់​ពាក្យ​ស្នើសុំ​ទៅកាន់មជ្ឈមណ្ឌល​ក្នុងតំបន់​បានទេ​ ដោយសារ​ពួកគេ​មាន​តម្រូវ​ការ​ការ​ព្យាបាល​ស្រដៀងគ្នា​នឹង​កា​រ​ព្យាបាល​របស់​អ្នក​ដែល​មាន​ពិការភាព​ផ្នែកសតិបញ្ញា​ដែរ​?​

សូម​ចង​ចាំ​ថា​ គ្មាន​គោលការណ៍​ណែ​នាំ​ច្បាស់​លាស់​​អំពី​​​តម្រូវ​ការ​នៃ​ការ​ព្យាបាល​របស់បុគ្គល​​ដែល​មាន​ពិការភាព​ផ្នែកសតិបញ្ញា​នោះ​ទេ​។ អ្នក​អាច​ចាំ​បាច់​ត្រូវ​មាន​ការ​វាយតម្លៃ​​ឯករាជ្យ​មួយ​សម្រាប់​សេវា​របស់​មជ្ឈមណ្ឌលក្នុងតំបន់។​ ដំបូង​ ការ​វាយ​តម្លៃ​នោះ​​ត្រូវ​ពិភាក្សា​អំពី​តម្រូវ​ការ​នៃ​ការ​ព្យាបាល​អ្វី​ខ្លះ​ដែល​មាន​ជាទូទៅ​​​សម្រាប់​អ្នក​ដែល​មាន​ពិការភាព​ផ្នែកសតិបញ្ញា​​។ បន្ទាប់​មក គប្បី​ត្រូវពិភាក្សា​ថា​តើ​អ្នក​ត្រូវការ​ឲ្យ​ការ​ព្យាបាល​ទាំង​នោះ​សម្រេចបាន​នូវ​ជីវិត​​ឯករាជ្យ​ ផលិតភាព​ និងសាមញ្ញ​ធម្មតា​ដោយ​របៀប​ណា​។​

​អ្នកតស៊ូមតិ និង​ក្រុមគ្រួសារ​ក៏​គប្បី​ត្រូវ​បង្ហាញ​ព័ត៌មាន​ពី​អត្ថបទ​វេជ្ជសាស្រ្ត​ដែល​បាន​បោះ​ពុម្ពផ្សាយ​ស្ដីពី​តម្រូ​វ​ការ​នៃការ​ព្យាបាល​របស់​អ្នក​ដែល​មាន​ពិការភាព​ផ្នែកសតិបញ្ញា​ផង​ដែរ​។​ ឧទាហរណ៍​ DSM-5 ពិការភាព​ផ្នែកសតិបញ្ញា, តារាង 1 ជួរឈរ​ទី 3 មាន​ការ​ព្យាបាល​​ជាច្រើន​ដែល​មនុស្ស​មាន​ពិការភាព​ផ្នែកសតិបញ្ញា​ត្រូ​វការ​។​ កម្ម​វិធី​​ទាំង​នេះ​រួម​មាន៖

  • ការ​ជួយ​គាំ​ទ្រ​​ក្នុង​កិច្ចការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ដែលលំបាក​ៗ​បើ​ធៀប​ជា​មួយ​មិត្តភ័ក្តិ​ ដូច​ជា​ ការ​ទិញ​គ្រឿង​ទេស​ ការ​ដឹក​ជញ្ជូន​ ការ​រៀប​ចំ​ផ្ទះ​ ការ​រៀប​ចំអាហារ​ដែល​មាន​សារជាតិ​ចិញ្ចឹម​ សេវា​ធនាគារ​ និង​ការ​គ្រប់គ្រង​ប្រាក់កាស​។​
  • ​ការ​ជួយគាំ​ទ្រ​​ក្នុង​ការ​វិនិច្ឆ័យ​ពាក់​ព័ន្ធ​នឹង​សុខុមាលភាព​ និង​​ការ​រៀប​ចំពាក់ព័ន្ធ​នឹង​សកម្មភាពកម្សាន្ត​
  • ការ​ជួយ​គាំ​ទ្រ​ក្នុង​ការ​ថែទាំ​សុខភាព​ និង​ការ​ធ្វើសេចក្ដី​សម្រេច​ចិត្តផ្លូវ​ច្បាប់​
  • ការ​ជួយ​គាំ​ទ្រ​ក្នុង​ការ​​ចិញ្ចឹម​គ្រួសារ​
  • ការ​ជួយ​​ក្នុង​បំណិន​រៀន​សូត្រ​ដែល​ត្រូវ​ការ​សម្រាប់បំពេញ​ការងារ​

បើ​ទោះ​បី​ជា​ករណី​ Ronald F. ​មិនឯកភា​ព​នឹង​ករណី​ Samantha C.ក្ដី ក៏​ប៉ុន្តែករណី Ronald F. ពុំ​បាន​និយាយ​​ថា​​មាន​តម្រូវ​ការ​នៃ​ការ​ព្យាបាល​​​អ្វី​ខ្លះ​សម្រាប់​​អ្នក​ដែល​ពិការភាព​ផ្នែកសតិបញ្ញា​នោះ​ទេ​។​ ក៏​ប៉ុន្តែ​ ​ករណី Samantha C. ចាត់​ទុក​ថា​សេវា​ទាំង​អស់​នេះ គឺ​ជា​ការ​ព្យាបាល​ដែល​​អ្នក​​​មាន​​ពិការភាព​ផ្នែក​សតិបញ្ញាត្រូវ​កា​រ៖ ​​​ជួយ​ចម្អិន​ម្ហូប​ ​ការ​ដឹក​ជញ្ជូន​សាធារណៈ ការ​គ្រប់​គ្រង​ប្រាក់កាស​ ​ការ​បណ្ដុះ​បណ្ដាល​ស្ដារ​នីតិសម្បទានិង​វិជ្ជាជីវៈ ការ​បណ្ដុះ​បណ្ដាល​បំណិនរស់​នៅ​ដោ​យ​ឯករាជ្យ​ ​ការ​បង្រៀន​ពិសេស​ និង​វិធីសាស្រ្ត​អភិវឌ្ឍបំណិន​ និង​ការងារ​ដែល​មាន​ការ​ជួយ​គាំ​ទ្រ​។​ ប្រសិន​បើ​អ្នក​​ត្រូវ​ការ​ជំនួយ​ ឬ​ការ​បណ្ដុះ​បណ្ដាល​ក្នុងផ្នែក​ណាមួយ​នៃ​ផ្នែក​ទាំង​អស់​នេះ​ សូម​ប្រាប់​មជ្ឈមណ្ឌលក្នុងតំបន់ ឬ​ចៅក្រម។​ ការ​បដិសេធ​របស់​ Ronald F. ថា​ទាំង​អស់​នេះមិនមែន​ជា “សេវាកម្ម” និង​មិនមែន​ជា​ “ការ​ព្យាបាល​” មិន​គប្បី​​​ត្រូវ​រារាំង​អ្នក​មិន​ឲ្យ​ធ្វើ​ការ​បញ្ជាក់​បន្ថែម​អំពី​ចំណុច​ទាំង​នេះ​ទេ​ ដោយសារ​​មានចំណុច​ជា​ច្រើននៅ​ក្នុង​ DSM-5 ជា​ការ​ជួយ​គាំ​ទ្រ​​ដែល​មនុស្ស​មាន​ពិការភាព​ផ្នែកសតិបញ្ញាត្រូវ​ការ​។[1] [1]មើល​ពិការភាពផ្នែកសតិ​បញ្ញា​ តារាងទី​1 ​ជួរឈរ​ទី3។

ដូចគ្នា​នេះ​ដែរ​ ប្រសិន​បើ​អ្នក​ត្រូវ​ការ​ការ​បណ្ដុះ​បណ្ដាល​ណាមួយ​ដែល​មាន​ចែង​ក្នុង​គោលការណ៍​ណែនាំ ARCA ​មិនថា​សេចក្ដី​សម្រេច​របស់​ Ronald F. នឹងចាត់​ទុក​​ចំណុច​ទាំង​នោះ​ជា​ “​សេវាកម្ម”​ និង​មិនមែន​ជា​ “​ការ​ព្យាបាល”​ ឬ​អត់​នោះ​ទេ​ សូម​ប្រាប់​ទៅ​មជ្ឈមណ្ឌលក្នុងតំបន់ ​ឬចៅក្រម​។ ​អ្នក​ដែល​មាន​ពិការ​ភាព​ អាច​ទទួល​បាន​ប្រយោជន៍​ពី​សេវាកម្ម​ជា​ច្រើន​របស់​មជ្ឈមណ្ឌលក្នុងតំបន់ ​ដូច្នេះ​ ការ​បញ្ជាក់​ពី​ការ​ព្យាបាល​ទាំង​អស់​នេះ​ មិនមែន​ជា​រឿង​ដែល​អ្នក​នឹង​គ្រាន់តែ​ទទួល​បាន​ផល​នោះ​ទេ​។​ ស្ថិតក្រោម​ប្រភេទ​ទីប្រាំ ​អ្នក​ត្រូវ​តែ​ត្រូវ​ការ​​ការ​ព្យាបាល​ទាំងនេះសម្រាប់ជីវិត​​ឯករាជ្យ​ ផលិតភាព​ និង​​​សាមញ្ញ​បំផុត។​ ​អ្នក​ត្រូវ​បង្ហាញ​ថា​ ការ​ព្យាបាលណាមួយ​ដែល​អ្នក​ត្រូវ​ការ គឺ​ដោយសារ​ការ​ធ្លាក់​ចុះ​ផ្នែក​សតិបញ្ញា​ និង​មិន​មែន​ដោយសារ​មូលហេតុផ្សេង​ឡើយ​។​ អ្នកក៏ត្រូវតែ​បង្ហាញ​ផងដែរ​ពីតម្រូវការ​សម្រាប់រយៈពេល​ព្យាបាល​ទៅលើ​គ្រប់ផ្នែក​ទាំង​អស់ ឬ​ផ្នែកជាច្រើន​នៃ​ជីវិត​រស់នៅរបស់អ្នក​ [2]ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​​ថា​មាន​ពិការភាព​ផ្នែកសតិបញ្ញា DSM-5 … Continue reading

References
1 មើល​ពិការភាពផ្នែកសតិ​បញ្ញា​ តារាងទី​1 ​ជួរឈរ​ទី3។
2 ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​​ថា​មាន​ពិការភាព​ផ្នែកសតិបញ្ញា DSM-5 ពិការភាព​ផ្នែកសតិបញ្ញា ស្ថានភាព​តម្រូវ​នៃ​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ តម្រូវ​ថា​ ​ការ​ចុះ​ខ្សោយ​នៃ​មុខងារ​សម្រប​សម្រួល​របស់​មនុស្ស​ណាម្នាក់​ កាត់​បន្ថយ​​មុខងារ​របស់​ពួកគេ​​នៅ​ក្នុង​មជ្ឈដ្ឋាន​ជា​ច្រើន​ដូច​ជា​នៅផ្ទះ​ សាលារៀន កន្លែង​ធ្វើ​ការ​ និង​សហគមន៍​។​