Menu Close

(2.24) តើ​ខ្ញុំ​អាច​បាត់​បង់​សិទ្ធិ​ទទួល​បាន​សេវា​របស់​មជ្ឈមណ្ឌលក្នុងតំបន់​របស់​ខ្ញុំ​ដែរ​ឬ​ទេ​?​

(2.24) តើ​ខ្ញុំ​អាច​បាត់​បង់​សិទ្ធិ​ទទួល​បាន​សេវា​របស់​មជ្ឈមណ្ឌលក្នុងតំបន់​របស់​ខ្ញុំ​ដែរ​ឬ​ទេ​?​

ពិការភាព​ផ្នែកលូតលាស់​ត្រូវបានរំពឹង​ថា​នឹង​បន្ត​កើត​មាន​ “ឥត​មានដែនកំណត់​”។ [1]ផ្នែក​ 4512(a). ដូច្នេះ សិទ្ធិទទួលបាន​សម្រាប់​មជ្ឈមណ្ឌលក្នុង​តំបន់​​ គួរតែ​មាន  រយៈពេល​ពេញ​​មួយជីវិត​។ ប្រសិន​បើ​អ្នក​បាន​ផ្លាស់ទីទៅផ្នែក​ផ្សេង​ទៀត​នៃ​រដ្ឋ   កាលីហ្វ័រញ៉ា​ និង​បាន​ផ្លាស់ប្ដូរ​មជ្ឈមណ្ឌលក្នុងតំបន់ ​អ្នក​នៅ​តែ​មានសិទ្ធិ​ទទួល​បាន​សេវា​ដដែល​។ [2]ផ្នែក​ 4643.5(a). សូមមើលជំពូក 3 … Continue reading ពេលខ្លះ​មជ្ឈមណ្ឌល​ក្នុង​តំបន់​នឹង​និយាយ​ថា​ ​អ្នក​លែ​ង​មាន​សិទ្ធិ​ទទួលបាន​សេវា​ទៀត​ហើយ​។​ ​ប្រសិន​បើ​មជ្ឈមណ្ឌលក្នុងតំបន់និយា​យ​បែប​នេះ​ ​អ្នកគប្បី​ប្ដឹងតវ៉ា​។​ ច្បាប់​ចែង​ថា​វិធីតែមួយ​គត់​ដែល​មជ្ឈមណ្ឌលក្នុងតំបន់អាច​ដក​សិទ្ធិ​ទទួល​បាន​សេវា​របស់​អ្នក​ចេញ​ គឺ​​ត្រូវ​ធ្វើ “​ការ​វាយតម្លៃ​ស៊ីជម្រៅ”​ និង​ត្រូវ​បង្ហាញថា​សេចក្ដី​សម្រេច​ពី​ដើម​ដំបូង​របស់ពួក​គេ​ គឺជា “កំហុស​ច្បាស់​មែន​”។ [3]ផ្នែក 4643.5(b). នេះមានន័យ​ថា​មជ្ឈមណ្ឌលក្នុងតំបន់ ត្រូវ​តែ​បង្ហាញ​ថា​ ខ្លួន​ពិត​ជា​ខុសក្នុង​ការ​ផ្ដល់​​​សិទ្ធិ​ទទួល​បាន​សេវា​របស់​អ្នក ដោយ​ធ្វើ​ការ​​វាយតម្លៃ​សាជាថ្មី​ នៅ​មុន​ពេល​ដែលខ្លួន​អាច​បញ្ឈប់​សេវា​កម្ម​របស់​អ្នក​បាន​។ [4]អ្នកប្តឹងតវ៉ា​ ទល់នឹង​ មជ្ឈ​មណ្ឌល​ប្រចាំតំបន់​ Inland ករណី​ OAH លេខ​ 2018061194.1 (2021) … Continue readingប្រសិន​បើ​មជ្ឈមណ្ឌលក្នុងតំបន់ និយាយ​ថា​អ្នក​មិន​មានសិទ្ធិ​ទទួល​បាន​សេវា​ទៀត​ទេ​ អ្នក​គួរ​តែ​៖​

  • ទាក់​ទង​ទៅ Disability Rights California (អង្គការសិទ្ធិជនពិការ​រដ្ឋកាលីហ្វ័រញ៉ា) ឬ OCRA។ ​​យើង​មិន​អាច​ធ្វើ​ជា​មេធាវី​របស់​អ្នក​បាន​ទេ​ ប៉ុន្តែ​យើង​អាច​ជួយ​អ្នក​ក្នុង​ការ​ដាក់​បណ្ដឹងតវ៉ា​របស់​អ្នក​បាន។​ យើង​​អាច​ពន្យល់​​ថា​តើ​ពាក្យ “កំហុសច្បាស់មែន​”​ មានន័យ​បែប​ណា​។​ ​យើងអាច​​ជួយអ្នក​​​រៀប​ចំ​បណ្ដឹងតវ៉ា​របស់​អ្នក​បាន​​ និង​​ថា​តើ​ត្រូវ​បង្ហាញ​ករណី​របស់​អ្នក​បែប​ណា​នៅ​ក្នុង​សវនការ​។​
  • ត្រូវ​មាន​ការ​វាយតម្លៃ​ឯករាជ្យ​មួយ​ ពី​គ្រូ​ពេទ្យ​ចិត្តសាស្រ្ត ឬគ្រូពេទ្យផ្នែក​សរសៃប្រសាទ​​ដែល​មាន​លក្ខណៈសម្បត្តិ​គ្រប់​គ្រាន់​។​

​អ្នក​អាច​បាត់​បង់​សិទ្ធិ​ទទួល​បាន​សេវា​របស់​អ្នក ប្រសិន​បើ​​ស្ថានភាព​របស់​អ្នក​ប្រសើ​រ​​ឡើង​​ដោយ​ខ្លួន​ឯង​ ឬ​ដោយ​ការ​ប្រើថ្នាំ​។​ ឧទាហរណ៍ ប្រសិន​បើ​អ្នក​មាន​ជំងឺឆ្កួតជ្រូក​ ឬ​​អាការៈប្រកាច់​របស់​អ្នក​អា​ច​គ្រប់​គ្រ​ង​បាន​មក​ជា​ច្រើន​ឆ្នាំមកហើយ​​​ នោះមជ្ឈមណ្ឌ​​លក្នុងតំបន់ អាចនិយាយ​ថា​ អ្នក​លែង​មាន​ពិការភាព​​ផ្នែកការលូតលាស់​ទៀត​ហើយ​ ដោយសារ​ជំងឺឆ្កួតជ្រូក​របស់​អ្នក​ មិនមែន​ជា​ពិការភាព​ធ្ងន់ធ្ងរ​។​

References
1 ផ្នែក​ 4512(a).
2 ផ្នែក​ 4643.5(a). សូមមើលជំពូក 3 សម្រាប់​ព័ត៌មាន​អំពី​ការ​ផ្ទេរ​ទៅកាន់មជ្ឈមណ្ឌលក្នុងតំបន់​ថ្មី​។​
3 ផ្នែក 4643.5(b).
4 អ្នកប្តឹងតវ៉ា​ ទល់នឹង​ មជ្ឈ​មណ្ឌល​ប្រចាំតំបន់​ Inland ករណី​ OAH លេខ​ 2018061194.1 (2021) ទំព័រ​ 13.