Menu Close

(2.13) តើ​ការ​​មាន​ស្ថានភាពដែលពាក់ព័ន្ធ​យ៉ាង​ជិត​ស្និទ្ធ​នឹង​ពិការភាព​ផ្នែកសតិបញ្ញាមានន័យ​ដូចម្ដេច​?

(2.13) តើ​ការ​​មាន​ស្ថានភាពដែលពាក់ព័ន្ធ​យ៉ាង​ជិត​ស្និទ្ធ​នឹង​ពិការភាព​ផ្នែកសតិបញ្ញាមានន័យ​ដូចម្ដេច​?

ផ្នែក​ដែល​សំខាន់​បំផុត​នៃ​ពិការភាព​ផ្នែកសតិបញ្ញា​ គឺ​ជា​បញ្ហាផ្នែក​​​មុខងារ​ផ្លូវ​ចិត្ត​ និង​អាកប្បកិរិយា​សម្របសម្រួល​។​ ​ប្រសិន​បើ​អ្នក​ដាក់ពាក្យសុំ​​​ទៅ​មជ្ឈមណ្ឌលក្នុងតំប​ន់​​ស្ថិតក្រោម​ប្រភេទ​នេះ​ ​អ្នក​ត្រូវ​តែ​បង្ហាញ​​ថា​អ្នក​មាន​បញ្ហា​​នៅ​ក្នុង​ផ្នែក​ទាំង​ពីរ​​នេះ​។​ ​អ្នក​ត្រូវ​តែ​ដឹង​​ពី​លក្ខណៈ​​នៃ​ពិការភាព​ផ្នែកសតិបញ្ញា។​ ​អ្នក​ត្រូវ​តែ​បង្ហាញ​ទៅមជ្ឈ​មណ្ឌលក្នុងតំបន់ ឬ​តុលាការ​​​ថា​តើ​អ្នក​មាន​​លក្ខណៈ​​​ណាមួយ។​ ​អ្នកក៏​ត្រូវ​បង្ហាញថា​​លក្ខណៈ​ទាំង​អស់​នេះ​ បង្ក​ឡើង​​ដោយ​ការ​ចុះ​ខ្សោយ​​​ផ្លូវ​ចិត្ត​ និង​​មិនមែន​​បង្កឡើង​ដោ​យ​អ្វី​ផ្សេង​​ទៀត​ដូច​ជា​ ​ពិការភាព​រាងកាយ​ ពិការ​ភាព​ផ្នែក​​សិក្សារៀនសូត្រ​ ឬ​ពិ​កា​​រភាព​ផ្លូវ​ចិត្ត​នោះ​ទេ​។​ ​ដោយសារ​តែ​ការ​ចុះ​ខ្សោយខាង​​ផ្លូវ​ចិត្ត​របស់​ពួកគេ​ មនុ​ស្ស​ដែល​មាន​​ពិការភាព​ផ្នែកសតិបញ្ញា​ ជា​ទូទៅ​​តែង​មាន​បញ្ហា​៖​

  • សិក្សា​រៀន​សូត្រ​ពី​បំណិន​សិក្សា​ដូច​ជា​ កា​រ​អាន​ ការ​សរសេរ​ គណិត​វិទ្យា​ ពេល​វេលា​ និង​ប្រាក់​កាស​ជា​ដើម​
  • ​ការ​ធ្វើ​ផែន​ការ​ ការ​ធ្វើ​យុទ្ធសាស្រ្ត​ ការកំណត់​អាទិភាព​ និង​ការ​​សម្រប​ទៅ​តាម​អ្វី​ដែល​ផ្លាស់ប្ដូរ​
  • ​ការ​ចង​ចាំ​អ្វី​ៗ​
  • ការ​យល់​​ពី​តម្រុយជា​ពាក្យសម្ដី​និង​កាយវិការ​
  • ការ​ប្រាស្រ័យ​ទាក់​ទង​ (​រួម​ទាំង​ការ​ប្រាស្រ័យ​ទាក់​ទង​​​តាម​កាយវិការផង) ការ​អនុវត្ត​ការ​សន្ទនា​គ្នា​ទៅ​វិញ​ទៅ​មក​ និង​ភាសា​
  • ​ការ​គ្រប់​គ្រង​អារម្មណ៍​ និង​អាកប្បកិរិយា​ ក៏​ដូច​ជា​​មនុស្ស​នៅ​អាយុ​ស្របាល​ពួកគេ​
  • ទទួល​ស្គាល់​ហានិភ័យ​​ក្នុង​​ស្ថានភាព​សង្គម​ ​អនុវត្ត​ការ​វិនិច្ឆ័យ​សង្គម​ឲ្យ​បាន​ល្អ​ និង​ការចៀស​វាង​​​ឥទ្ធិពល​ពី​អ្នក​ដទៃ។​
  • ទៅទិញ​អាហារ​ដោយ​ខ្លួ​ន​ឯង​ ​​ដើរនៅ​ជុំវិញ​សហគមន៍​ ​រៀប​ចំ​ផ្ទះ​ ញ៉ាំ​អាហារ​ល្អ​សម្រាប់​សុខភាព​ គ្រប់​គ្រង​ប្រាក់កាស​ ​​ធ្វើ​ការ​ថែទាំ​សុខភាព​និង​​​ធ្វើ​ការ​សម្រេច​ចិត្ត​ខាង​ផ្លូវ​ច្បាប់​ និង​ប្រើប្រាស់​​ពេល​កម្សាន្ត​ឲ្យ​បាន​ល្អ​
  • ធ្វើការ​ដែលមាន​ភាពប្រកួត​ប្រជែង និង​មាន​បំណិន​ការងារ​ត្រឹមត្រូវ​។ [1]DSM-5, ពិការភាព​ផ្នែកសតិបញ្ញា, តារាង 1.

ករណី​​របស់​ Mason ទល់នឹង ការិយាល័យសវនាការរដ្ឋបាល បានធ្វើ​ការ​​សម្រេច​​ថាតើអ្នក​​ណា​ម្នាក់​ដែល​បាន​ដាក់​ពាក្យ​សុំ​ទៅមជ្ឈមណ្ឌលក្នុងតំបន់ ​​មាន​ស្ថានភាព​ពាក់ព័ន្ធ​ជិត​ស្និទ្ធ​ទៅ​នឹង​ពិការភាព​ផ្នែកសតិបញ្ញាដែរ​ឬ​អត់​។ [2]89 Cal.App.4th 1119 (2001). តុលាការ​បាន​សម្រេច​​ថា​ ស្ថានភាព​មួយ​ដែល “ពាក់ព័ន្ធ​ជិត​ស្និទ្ធ​” ត្រូវ​តែ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ខ្លាំង​ទៅ​នឹង​ពិការភាព​ផ្នែកសតិបញ្ញា។​ ​វា​ត្រូវ​តែ​មាន​កត្តា​​ដូច​គ្នា​ ឬ​ជិត​ដូច​គ្នា​ជា​ច្រើន​ដែល​ត្រូវ​ការ​ដើម្បី​ធ្វើ​ចំណាត់​ថ្នាក់​​មនុស្ស​ម្នាក់​ថា​មាន​​ពិការភាព​ផ្នែកសតិបញ្ញាឬ​អត់​។ [3]Mason នៅទំព័រ 1129.

តាម​រយៈករណី​ Samantha C ទល់នឹង នាយកដ្ឋានសេវាសម្រាប់ការលូតលាស់​​របស់​រដ្ឋ​​ ​តុលាការ​បាន​សម្រេច​ថា បញ្ហា​ខាង​មុខងារ​សម្របសម្រួល​តែមួយ​មុខ​ មិន​ទាន់​គ្រប់​គ្រាន់​​ដើម្បី​មាន​ស្ថានភាព​​ពាក់ព័ន្ធ​ជិត​ស្និទ្ធ​ទៅ​នឹង​​ពិការភាព​ផ្នែកសតិបញ្ញា​ឡើយ​។​ [4]185 Cal.App.4th 1462 នៅ 1486 (2010).

តុលាការ​និងចៅក្រម​ផ្នែកច្បាប់​រដ្ឋបាល​ បានពិភាក្សា​អំពីគោលការណ៍ណែនាំ​សម្រាប់​ការសម្រេចលើ​ សិទ្ធិទទួលបានប្រភេទ​ទី​5 សម្រាប់​មជ្ឈមណ្ឌល​ប្រចាំ​តំបន់នៃ​រដ្ឋកាលីហ្វ័រញ៉ា​ (2002) របស់​សមាគមន៍​ទីភ្នាក់ងារ​​មជ្ឈមណ្ឌលប្រចាំតំបន់នៅក្នុង​ការសម្រេចចិត្ត​នានា​។ [5]ករណី​ Samantha C. ទល់នឹង​ផ្នែក​សេវាកម្ម​សម្រាប់ការលូតលាស់​របស់រដ្ឋ​ (2010) 185 … Continue reading យើង​ហៅឯកសារ​នេះ​ថា​ “​គោលការណ៍​ណែនាំ ARCA”។

គោលការណ៍​ណែនាំ ARCA មិនមែន​ជា​ច្បាប់​នោះ​ទេ​។​ ​គោលការណ៍ណែនាំ​​នេះ​ មិន​ត្រូវ​បាន​អ្នក​ច្បាប់​ តុលាការ​ ឬ​ចៅក្រមណាមួយ​ ឬ​នាយកដ្ឋានពិការភាពផ្នែក​លូត​លាស់​ ចាត់​ទុក​ជា​គោលការណ៍​ផ្លូវ​ការ​នោះ​ទេ​។​ គោលការណ៍ណែ​នាំ​ ARCA អាច​ស្វែង​រក​បាន​នៅ ទីនេះ​​

សម្រាប់​មុខងារ​ផ្នែក​ពុទ្ធិ​ ​គោលការណ៍​ ARCA ចែង​អំពី​ស្ថានភាព​​ដែល​ពាក់ព័ន្ធ​ជិត​ស្និទ្ធ​ទៅ​នឹង​​ពិការភាព​ផ្នែកសតិបញ្ញា គឺ​សំដៅ​លើ​ពិន្ទុ IQ នៅ​ក្នុង​កម្រិត​ពិន្ទុ​ទាប​​ (70-74)។ ​គោលការណ៍ណែនាំ​ ARCA ចែង​ថា​ ស្ថានភាព​នោះ​​នឹង​ប៉ះ​ពាល់​ដល់​ពិការភាព ​របស់​អ្នក​ក្នុង​ការ​ដោះ​ស្រាយ​​បញ្ហា​​ការ​យល់​ដឹងស៊ី​ជម្រៅ ​ដើម្បី​សម្រប​ទៅ​តាម​ ស្ថានភាព​ថ្មី​ ដើម្បី​គិត​បែប​អរូបី​ និង​ដើម្បី​​​បាន​ផល​ប្រយោជន៍​ពី​បទពិសោធន៍​។ [6]មើលមាត្រា​ 17 ក្រម​បញ្ញត្តិ​នៃរដ្ឋ​កាលីហ្វ័រញ៉ា​ ផ្នែក​ 54002. ​គោលការណ៍ណែនាំ​ ARCA ចែង​ថា​ ស្ថានភាព​របស់​អ្នក​​ត្រូវ​តែ​មាន​សភាព​នឹងន​​ក្នុង​ពេល​យូរ​។​ ​នេះ​មានន័យ​ថា​ ស្ថានភាព​របស់​អ្នក​ពុំ​មាន​ការ​ផ្លាស់ប្ដូរ​ច្រើន​នោះ​ទេ​។ ​គោលការណ៍ណែនាំ​ ARCA ​ចែង​ថា​ ​អ្នក​ដែល​មាន​ពិការភាព​ផ្នែកសតិបញ្ញា​ ពុំ​បង្ហាញ​នូវភាព​ខុស​គ្នា​អ្វី​ច្រើន​​រវាង​បំណិន​ពុទ្ធិ​របស់​ពួកគេ​ឡើយ​។​ នេះមានន័យ​ថា​ អ្នក​នឹង​មិន​បង្ហាញ​បញ្ហា​ធំផ្នែក​​​បំណិន​ពុទ្ធិ​ប្រភេទ​ណាមួយ​ឡើយ​ ដូច​ជា​ការ​និយាយ​ជា​ដើម​ ប៉ុន្តែ​មាន​ភាព​រឹង​មាំ​​នៅ​ក្នុង​ប្រភេទ​នៃ​បំណិន​​ពុទ្ធិ​ដទៃ​ផ្សេង​ទៀត​ ដូច​ជា​ការ​ធ្វើ​សកម្មភាព​ជា​ដើម​។​ តុលាការ​បាន​រក​ឃើញ​ថា​ អ្នក​ដែល​មានពិការភាព​ផ្នែកសតិបញ្ញា ពុំមាន​ការ​ខុស​គ្នា​ច្រើន​នៅ​ក្នុង​បំណិនពុទ្ធិ​របស់​ពួកគេ​ទេ ប៉ុន្តែ​មាន​បញ្ហា​ច្រើន​នៅ​ផ្នែក​ភាគ​ច្រើន​នៃ​មុខងារ​ផ្លូវ​ចិត្ត​​​។ [7]អ្នកប្តឹងតវ៉ា​ ទល់នឹង​ មជ្ឈមណ្ឌល​ប្រចាំតំបន់​ Inland (2021) ករណី​ OAH លេខ​ 2018061194.1, … Continue reading

សម្រាប់​បញ្ហា​អាកប្បកិរិយា​សម្រប​សម្រួល ​គោលការណ៍​ណែនាំ ARCA សំខាន់​សំដៅ​លើ​មុខ​ងារ​នៅ​ក្នុង​ផ្នែក​ដូច​គ្នា​​នឹង​ពិការភាព​ធ្ងន់ធ្ងរ​ (ការប្រាស្រ័យ​ទាក់​ទង ការសិក្សា​រៀន​សូត្រ​ ការថែទាំខ្លួនឯង ការ​ផ្លាស់ទី​ ការគ្រប់គ្រងខ្លួន​ឯង​ ការ​រស់​នៅ​ដោ​យ​ឯករាជ្យ និង​ការឧត្តម្ភ​ខ្លួន​ឯង​ខាង​ផ្នែក​សេដ្ឋកិច្ច)។​ ពួកគេ​និយាយ​ថា​ត្រូវ​ពិនិត្យ មើល​ពិន្ទុ​របស់​អ្នក​នៅ​ក្នុង​តេស្ត​អាកប្បកិរិយា​សម្រប​សម្រួល​។​ ពួកគេ​ក៏​និយាយ​ផង​ដែរ​ថា​ អ្នក​​ដែល​មាន​ពិការភាព​ផ្នែកសតិបញ្ញា មាន​បញ្ហា​​អាកប្បកិរិយាសម្រប​សម្រួល​ ដែល​​មិនកើត​ចេញ​ពី​ស្ថានភាព​សុខភាព​រាងកាយ​ឬ​​ផ្លូវចិត្ត​ បញ្ហា​សង្គម- វប្បធម៌​ ​ការ​ជំរុញ​លើកទឹក​ចិត្ត​ទាប​ ការ​សេព​គ្រឿង​ញៀន​ ឬ​បទ​ពិសោធន៍​តិច​តួច​ទេ។ [8]ផ្នែក​ 4512(l)(1). ផ្នែក​បំពេញ​បន្ថែម E ទៅ​នឹង​សៀវភៅណែនាំ​នេះ​ ​មាន​បញ្ជី​អំពី​លក្ខណៈនៃ​​ពិការភាព​ផ្នែក​សតិបញ្ញា​។​ លក្ខណៈ​​មួយ​ចំនួន​​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​លក្ខណៈ​​នៃ​ពិការភាព​ផ្នែកសតិបញ្ញាដោយ​មជ្ឈមណ្ឌលក្នុងតំបន់ ​គោលការណ៍ណែនាំ​ AR​C​A​ ចៅ​ក្រម​ច្បាប់​រដ្ឋបាល​ និង​តុលាការ​។​ ​ប៉ុន្តែ​លក្ខណៈខ្លះ​មិន​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ទេ។​ ​មិនថា​លក្ខណៈ​​នៃ​ពិការភាព​ផ្នែកសតិបញ្ញាបែប​ណាដែល​អ្នក​មាននោះ​ទេ​ លក្ខណៈទាំង​នោះ​​​ត្រូវ​តែ​បង្ក​ឡើង​ដោយការ​ចុះ​ខ្សោយ​ខាង​​សតិបញ្ញា​របស់​អ្នក​ និង​មិន​មែន​បង្ក​ឡើង​ដោយ​​ពិការភាព ឬ​ស្ថានភាព​ដទៃ​ផ្សេង​ទៀត​ឡើយ​។​

References
1 DSM-5, ពិការភាព​ផ្នែកសតិបញ្ញា, តារាង 1.
2 89 Cal.App.4th 1119 (2001).
3 Mason នៅទំព័រ 1129.
4 185 Cal.App.4th 1462 នៅ 1486 (2010).
5 ករណី​ Samantha C. ទល់នឹង​ផ្នែក​សេវាកម្ម​សម្រាប់ការលូតលាស់​របស់រដ្ឋ​ (2010) 185 Cal.App.4th 1462, 1477; ករណី Ronald F. ទល់នឹងផ្នែក​សេវាកម្មសម្រាប់ការលូតលាស់​របស់រដ្ឋ​ (2017) 8 Cal.App.5th 84, 95; ភាគី​តវ៉ា​ ទល់នឹង​មជ្ឈមណ្ឌល​ប្រចាំតំបន់ Inland​ (2021) ករណី​ OAH លេខ​. 2018061194.1, ទំព័រ 19.
6 មើលមាត្រា​ 17 ក្រម​បញ្ញត្តិ​នៃរដ្ឋ​កាលីហ្វ័រញ៉ា​ ផ្នែក​ 54002.
7 អ្នកប្តឹងតវ៉ា​ ទល់នឹង​ មជ្ឈមណ្ឌល​ប្រចាំតំបន់​ Inland (2021) ករណី​ OAH លេខ​ 2018061194.1, នៅទំព័រ​ 44-46.
8 ផ្នែក​ 4512(l)(1).