Menu Close

(9.35) តើការផ្លាស់ប្តូរ​ពី​សាលា​ទៅ​កាន់​សេវាមនុស្សពេញវ័យ​ដំណើរការទៅ​យ៉ាង​ដូច​ម្តេច?​

(9.35) តើការផ្លាស់ប្តូរ​ពី​សាលា​ទៅ​កាន់​សេវាមនុស្សពេញវ័យ​ដំណើរការទៅ​យ៉ាង​ដូច​ម្តេច?​

មណ្ឌលសិក្សាធិការ​ត្រូវចាប់ផ្តើម​ធ្វើ​ផែន​ការ​ផ្លាស់ប្តូរ​សម្រាប់សិស្ស​​ដែលមាន  ​ពិការ​ភាព​ផ្នែក​ការ​លូតលាស់​នៅ​អាយុ 16ឆ្នាំ។ ផែនការផ្លាស់ប្តូរ​កើត​ឡើងក្នុង​កិច្ច​ប្រជុំ​កម្មវិធី​អប់រំ​ជា​លក្ខណៈ​បុគ្គល (IEP) និង​រួម​បញ្ចូលនូវ​ការវាយតម្លៃ និង​គោលដៅ​ពាក់ព័ន្ធ​នានា​ទៅ​នឹង​ការ​បណ្តុះ​បណ្តាល ការអប់រំបន្ត ការងារ និង​ជំនាញ​រស់នៅ​ ដោយ​ឯករាជ្យ​។ ​[1]ក្រមស្តីពីការអប់រំរដ្ឋកាលីហ្វ័រញ៉ា​ ផ្នែក​ 56345(a)(8). មណ្ឌលសិក្សាធិការរបស់អ្នក​បង់ថ្លៃ​សម្រាប់​សេវា​ផ្លាស់​ប្តូរ​ទាំង​នេះ​ដរាប​ណា​អ្នក​​នៅ​ជា​សិស្ស មាន​អាយុ​រហូត​ដល់ 22ឆ្នាំ។ [2]ក្រមស្តីពីការអប់រំរដ្ឋ​កាលីហ្វ័រញ៉ា​ ផ្នែក​ 56026 (c)(4) និង​ 56026.

ពិតមែនតែ​មជ្ឈមណ្ឌល​ក្នុងតំបន់​មិន​ផ្តោត​ជាទូទៅ​លើ​សេវាផ្លាស់ផ្ទេរនានា​នៅក្នុង​កម្មវិធី​ IEP របស់អ្នកក្តី ក៏ពួកគេ​ពិតជាត្រូវចូលរួម​នៅក្នុង​ការធ្វើផែនការ​ផ្លាស់ផ្ទេរ​នេះ​ដែរ​។ [3]ផ្នែក​ 4648.55(a). សូមមើល​ សំណួរបន្ទាប់​។ (9.36). អ្នក​អាច​សុំ​ឲ្យ​សាលារៀន​អញ្ជើញ​អ្នកសម្របសម្រួល​សេវា​របស់អ្នក​មកចូលរួម​ជាផ្នែកមួយ​នៃ​ក្រុមការងារ​ IEP ដើម្បី​ជួយ​ដល់ការ​រៀបចំផែនការ​ផ្ទេរផ្លាស់​។ ពួកគេ​ក៏​អាច​អញ្ជើញ​នាយកដ្ឋាន​ស្តារនីតិសម្បទា (DOR) ឱ្យ​ម​ក​ចូល​រួម​ពិភាក្សាពី​ជម្រើស​វិជ្ជាជីវៈ​នានា​បានផងដែរ។ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​អាច​ជួយ​អ្នក​អភិវឌ្ឍន៍គោលដៅ​ផ្លាស់ប្តូរ​ IEP របស់អ្នក និង​ជ្រើសរើស​សេវាកម្ម​ដើម្បី​ជួយ​ដល់អ្នក​ឱ្យ​ឈាន​ទៅ​ដល់​គោល​ដៅ​ទាំង​នោះ។ សេវាដែល​អ្នក​ទទួល​បាន​អាស្រ័យ​ទៅ​លើ​អ្វី​ដែល​អ្នក​ត្រូវការ​និង​ចង់ បាន។ សេវារបស់អ្នក​អាច​ជាបទពិសោធន៍​សហគមន៍ ការអភវិឌ្ឍន៍​ការងារ និង​គោលដៅ​ផ្សេងទៀត​សម្រាប់​ជីវិត​របស់អ្នក​ក្នុង​នាម​ជា​មនុស្ស​ពេញ​វ័យ។ អ្នក​អាច​ទទួល​បាន​ការ​បណ្តុះបណ្តាល​នៅ​ក្នុង​ជំនាញ​រស់នៅ​ប្រ​ចាំ​ថ្ងៃ និង​ការ​វាយ​តម្លៃ​ដើម្បី​ឱ្យ​ដឹង​ពី​អ្វី​ដែល​ជា​ភាពខ្លាំង​និង​សមត្ថភាព​របស់​អ្នក (មានឈ្មោះ​ថា​ការវាយតម្លៃ​ មុខងារ​វិជ្ជាជីវៈ)

References
1 ក្រមស្តីពីការអប់រំរដ្ឋកាលីហ្វ័រញ៉ា​ ផ្នែក​ 56345(a)(8).
2 ក្រមស្តីពីការអប់រំរដ្ឋ​កាលីហ្វ័រញ៉ា​ ផ្នែក​ 56026 (c)(4) និង​ 56026.
3 ផ្នែក​ 4648.55(a).