ប្រសិនបើអ្នកជឿថាកម្មវិធីពេលថ្ងៃរបស់អ្នកមិនបំពេញបានទៅតាមតម្រូវការរបស់អ្នកទេ សូមស្នើសុំការប្រជុំ IPP មួយ ដើម្បីជជែកពីការផ្លាស់ប្តូរកម្មវិធីឬសកម្មភាពរបស់អ្នក។ ដំណើរការ IPP របស់អ្នកកំណត់ពីអ្វីដែលជាការងារ ឬ កម្មវិធីពេលថ្ងៃប្រសើរបំផុតសម្រាប់អ្នក។ អ្នកមានសិទ្ធិដើម្បីពិចារណាទៅលើកម្មវិធីពេលថ្ងៃ ដែលជួយឱ្យអ្នកឈានទៅសម្រេចគោលដៅ IPP របស់អ្នក។ គ្មាននរណាម្នាក់អាចបង្ខំអ្នកឱ្យទៅកម្មវិធីពេលថ្ងៃបានទេ ប្រសិនបើអ្នកមិនចង់ទៅទេនោះ។
រាល់កម្មវិធីពេលថ្ងៃទាំងអស់ត្រូវតែមាននីតិវិធីបណ្តឹងសារទុក្ខ។ [1]ផ្នែក 4705(a)(2) និងមាត្រា 17, ក្រមបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 56710(a). ប្រសិនបើអ្នកមិនឯកភាពជាមួយនឹងការសម្រេចរបស់កម្មវិធី អ្នកអាចសុំប្រើនីតិវិធីបណ្តឹងសារទុក្ខបាន។ ប្រសិនបើកម្មវិធីពេលថ្ងៃរំលោភលើសិទ្ធិរបស់អ្នក អ្នកអាចដាក់ “បណ្តឹងតាមផ្នែក 4731 បាន។” (សូមមើល ជំពូក 10)។
ប្រសិនបើកម្មវិធីគិតថាអ្នកជាការគំរាមកំហែងដល់សុខភាពនិងសុវត្ថិភាពរបស់អ្នកដទៃនៅក្នុងកម្មវិធី កម្មវិធីអាចសុំឱ្យអ្នកនៅផ្ទះចេញឆ្ងាយពីកម្មវិធីភ្លាមៗបាន។ ប៉ុន្តែ លើកលែងតែមានការព្រមព្រៀងជាលាយលក្ខណ៍អក្សរជាមុនទេ កម្មវិធីត្រូវតែប្រជុំក្នុងរយៈពេលបីថ្ងៃជាមួយអ្នកនិងអ្នកសម្របសម្រួលសេវារបស់អ្នក ដើម្បីពិភាក្សាពីបញ្ហា និងការផ្លាស់ប្តូរកម្មវិធីទាំងឡាយណាដែលអាចនឹងជួយដោះស្រាយបញ្ហា បាន។ [2]មាត្រា 17, ក្រមបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 56718(g).