ការងារដែលទទួលបាននូវកិច្ចគាំពារ គឺជាការងារដែលមានប្រាក់ឈ្នួលនៅក្នុងសហគមន៍ដែលមានសេវាគាំទ្រជាបន្តដែលអ្នកត្រូវការដើម្បីថែរក្សាការងាររបស់អ្នក។ [1]ផ្នែក 4851(n) និង (p). អ្នកអាចត្រូវបានជួលដោយនិយោជិតណាម្នាក់ដោយផ្ទាល់ ឬតាមរយៈកម្មវិធីការងារដែលទទួលបានកិច្ចគាំពារ។ ប្រសិនបើអ្នកទាក់ទងមជ្ឈមណ្ឌលថ្នាក់តំបន់សម្រាប់ការងារដែលទទួលបាននូវការគាំពារនោះ ពួកគេអាចនឹងណែនាំអ្នកបន្តទៅកាន់នាយកដ្ឋានស្តារនីតិសម្បទា (DOR)។
សេវាជួយដល់ការងារដែលទទួលបានការគាំពារអាច៖
- អភិវឌ្ឍការងារសម្រាប់អ្នក។
- គិតរកប្រភេទការងារដែលប្រសើរបំផុតសម្រាប់អ្នក។
- គ្រប់គ្រង ឬ បណ្តុះបណ្តាលអ្នកអំពីការងារ ឬ មុនពេលអ្នកទទួលបានការងារ។
- ផ្តល់ដល់អ្នកនូវការបណ្តុះបណ្តាលនិងជំនាញទាំងឡាយដែលសម្របទៅតាមការងាររបស់អ្នកនិងរក្សាការងាររបស់អ្នក។
- ផ្តល់ការប្រឹក្សាយោបល់ដល់គ្រួសាររបស់អ្នកដើម្បីធ្វើឱ្យប្រាកដថាអ្នកមានការគាំពារដែលអ្នកត្រូវការសម្រាប់ការងាររបស់អ្នក។
- តស៊ូមតិសម្រាប់អ្នកប្រសិនបើអ្នកមានបញ្ហាជាមួយនឹងនិយោជករបស់អ្នក។
- ផ្តល់ការគាំពារជាប្រចាំនៅពេលអ្នកទទួលបានការងារ។ [2]ផ្នែក 4851(q)(1-7).
សេវាការងារដែលទទួលបាននូវការគាំពារ ត្រូវតែមាននៅក្នុង IPP របស់អ្នក ឬ ផែនការគាំពារការមាននីតិសម្បទាជាលក្ខណៈបុគ្គល (IHSP)។ សូមមើលខាងក្រោមសម្រាប់ព័ត៌មានអំពី IHSPs) សេវាកម្មត្រូវបានចេញដោយនាយកដ្ឋានសេវាអភិវឌ្ឍន៍ការលូតលាស់ (DDS) (តាមរយៈមជ្ឈមណ្ឌលថ្នាក់តំបន់) ឬ នាយកដ្ឋានស្តារនីតិសម្បទា (DOR)។