ប្រសិនបើអ្នកចង់ធ្វើការ សូមពិភាក្សាវានៅក្នុងកិច្ចប្រជុំ IPP របស់អ្នក។ ការពិភាក្សា៖
- ចំណូលចិត្ត និងសមត្ថភាពរបស់អ្នក
- បរិយាកាស ម៉ោង និងទីតាំងដែលអ្នកពេញចិត្ត
- ឱកាសការងារ និងសកម្មភាពដែលអ្នកចង់ធ្វើ
- កន្លែងស្នាក់នៅនិងការគាំពារនានាដែលអ្នកត្រូវការ
- ទំនាក់ទំនងសង្គមដែលមានសក្តានុពល
- កម្រៃទទួលបាន និងអត្ថប្រយោជន៍នានា
- ការធ្វើដំណើរ និង
- ប្រាក់ដែលរកបានអាចនឹងប៉ះពាល់ដល់អត្ថប្រយោជន៍ដែលពាក់ព័ន្ធនឹងពិការភាព របស់អ្នកតាមរបៀបណា
ពេលខ្លះការងារទីមួយរបស់អ្នកមិនជោគជ័យទេ។ អ្នកអាចនឹងត្រូវសាកល្បងការងារ មួយចំនួនតូចសិនមុននឹងអ្នករកបានការងារមួយដែលអ្នកចូលចិត្ត។ ករណីនេះកើតឡើងចំពោះមនុស្សទូទៅដែលពុំមានពិការភាពផងដែរ។ ការងារជាច្រើនដែលមានគឺជាកម្មវិធីដែលអ្នករកប្រាក់បានតិចតួច។ អ្នកអាចនឹងចង់ស្វែងរកអ្វីមួយផ្សេងដែល កៀកទៅនឹងគោលដៅការងាររបស់អ្នក។ ច្បាប់ Lanterman ចែងថា សេវាកម្មនិងការគាំពាររបស់អ្នក គួរតែជួយដល់អ្នកឱ្យមានឯករាជ្យ ផលិតភាព និងជាសមាជិករបស់សហគមន៍។ ប្រសិនបើអ្នកមានអាយុលើ 18ឆ្នាំ នេះមានន័យថាជាការធ្វើ ការងារ ឬ ការស្ម័គ្រចិត្តនៅក្នុងបរិបទសមាហរ័ណកម្មសហគមន៍។ [1]ផ្នែក 4640.7(a) និង 4501.
↑1 | ផ្នែក 4640.7(a) និង 4501. |
---|