មជ្ឈមណ្ឌលថ្នាក់តំបន់អាចស្នើសុំធ្វើការផ្លាស់ប្តូរកម្មវិធី ឬ សកម្មភាពពេលថ្ងៃរបស់អ្នកបាន។ ទោះជាយ៉ាងណា នៅពេលអ្នកមានកម្មវិធី ឬ សកម្មភាពពេលថ្ងៃដែលត្រូវបានសរសេរចូលទៅក្នុង IPP របស់អ្នកហើយ មជ្ឈមណ្ឌលថ្នាក់តំបន់អាចគ្រាន់តែសុំឱ្យអ្នកប្តូរកម្មវិធីរបស់អ្នកនៅក្នុងកិច្ចប្រជុំ IPP ប៉ុណ្ណោះ។ ប្រសិនបើអ្នកមិន ឯកភាពជាមួយនឹងមជ្ឈមណ្ឌលថ្នាក់តំបន់ក្រោយពីការប្រជុំទេនោះ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែផ្ញើឱ្យអ្នកនូវការជូនដំណឹងជាលាយលក្ខណ៍អក្សរអំពីការផ្លាស់ប្តូរនេះ ដែលមានឈ្មោះថា ការជូនដំណឹងត្រូវអនុវត្តន៍ (NOA)។ ការជូនដំណឹងនេះ ត្រូវតែប្រាប់អ្នកអំពីសិទ្ធិប្តឹងជំទាស់របស់អ្នក។
អ្នកមានសិទ្ធិដាក់ពាក្យស្នើសុំសវនាការ។ ប្រសិនបើដាក់ពាក្យក្នុងរយៈពេល 10ថ្ងៃ ឬ តិចជាងនេះ ក្រោយពីអ្នកទទួលបានការជូនដំណឹងរបស់មជ្ឈមណ្ឌលថ្នាក់តំបន់នោះ អ្នកអាចស្ថិតនៅក្នុងកម្មវិធីបានក្នុងខណៈដែលអ្នកកំពុងប្តឹងជំទាស់។ [1]ផ្នែក 4701(n). ប្រសិនបើអ្នកមិនដាក់បណ្តឹងជំទាស់ក្នុងរយៈពេល 10ថ្ងៃទេ អ្នកនៅតែអាចតតាំងជាមួយនឹងការសម្រេចចិត្តរបស់មជ្ឈមណ្ឌលថ្នាក់តំបន់បាន ដរាបណាអ្នកដាក់ពាក្យបណ្តឹងក្នុងរយៈពេល 30ថ្ងៃ។ អ្នកមិនអាចស្ថិតនៅក្នុងកម្មវិធីបានទេក្នុងអំឡុងដំណើរការប្តឹងជំទាស់នោះ។
↑1 | ផ្នែក 4701(n). |
---|