Menu Close

(9.1) តើ​ច្បាប់​ Lanterman ចែង​​អំពីចំណុច​ទាំង​ឡាយ​​ដូច​ជា​​ការ​ចូល​រួម​សហគមន៍ ការងារ សម្មភាព​​ពេលថ្ងៃ និង​ម៉ោង​សម្រាកកាយ​ដូច​ម្តេចខ្លះ?​

(9.1) តើ​ច្បាប់​ Lanterman ចែង​​អំពីចំណុច​ទាំង​ឡាយ​​ដូច​ជា​​ការ​ចូល​រួម​សហគមន៍ ការងារ សម្មភាព​​ពេលថ្ងៃ និង​ម៉ោង​សម្រាកកាយ​ដូច​ម្តេចខ្លះ?​

ច្បាប់ Lanterman៖

  • ការគាំពារ​ទៅដល់ការធ្វើ​សមាហរ័ណ​កម្ម​អ្នក​មាន​ពិការភាព​ផ្នែក​ការ​លូត​លាស់
  • ដោយ​មិន​គិត​ពី​អាយុ ឬ​កម្រិត​នៃ​ពិការភាព​
  • ចូល​ទៅក្នុង​​និន្នាការជីវិតនៃ​សហគមន៍​របស់ពួក​គេ
  • ដើម្បី​ការពារ​ការបំបែក​ពួក​គេ​ចេញពី​សហគមន៍​ទាំង​នោះ​
  • និង​ដើម្បី​ជួយ​ដល់​ពួក​គេ​ឱ្យ​អាច​រស់​នៅ​បាន​ដោយជីវិត​​​ឯករាជ្យ​បំផុត មាន​    ផលិតភាព និងប្រក្រតី​ភាព​​ដែល​អាច​ធ្វើ​ទៅបាន។​ [1]ផ្នែក​ 4501 និង​ 4502. 

សេវាកម្មទាំង​ឡាយ​ ត្រូវ​តែ​ការពារ​ដល់​សេរីភាព​បុគ្គល​របស់​អ្នក​មាន​ពិការភាព​ផ្នែក​ការ​លូត​លាស់។ ពួក​គេ​ត្រូវ​​តែ​​ទទួល​បាន​នូវ​ស្ថានភាព​ដែល​មានការរឹត​ត្បិត​ដែល​ចាំ​បា​ច់​តិច​តួច​បំផុត​។ [2]ផ្នែក​ 4502(b)(1). មានលក្ខណៈ​រឹតត្បិត​តិច​បំផុតមានន័យ​ថា ទទួល​បាន​សេវាកម្មនិង​ការគាំពារ​​ដែល​ស្ថិត​នៅ​ជិត​ផ្ទះអ្នកក្នុង​សហគមន៍ ក្នុង​ទីកន្លែង ​ដែលមានលក្ខណៈ​ជាធម្ម​ជាតិ ដែលអ្នក​មិន​មានពិការភាព​ទទួល​បាន​សេវាកម្ម។ [3]ផ្នែក​ 4502(b)(2). 

ច្បាប់​ស្តីពី​ពលរដ្ឋ​អាមេរិកាំង​ដែល​មាន​ពិការភាព​ (ADA) ផ្តល់​ដល់អ្នក​នូវ​សិទ្ធិ​ស្រ​ដៀង ​គ្នា​​ ពេលខ្លះ​ត្រូវបា​ន​ហៅថា “ការកំណត់ឱ្យ​ធ្វើ​សមាហរ័ណ​កម្ម​។” អង្គ​ភាព​សាធារណៈ​ ត្រូ​វ​ផ្តល់​សេវាកម្ម កម្មវិធី និង​សកម្មភាព​ទាំង​ឡាយ​នៅក្នុង​ “បរិបទ​មួយ​ដែល​មានលក្ខ​ណៈ​សមាហរ័ណ​កម្ម​បំផុត” ដើម្បី​បំពេញ​ទៅ​តាម​តម្រូវការ​របស់អ្នក​ដែល​មាន​ពិការភាព។ [4]មាត្រា​ 28, ក្រមបទបញ្ញតិ​សហព័ន្ធ​ ផ្នែក​ 35.130(d). កន្លែង​ដែល​មា​នលក្ខណៈសមាហរ័ណកម្មបំផុត អនុញ្ញាត​ឱ្យ​បុគ្គល​មាន​ពិការភាព​​មាន​ទំនាក់ទំនង​បាន​ច្រើន​តាមដែលអាច​ធ្វើ​បាន​ជា​មួយ​នឹង​អ្នក​ដែល​ពុំមានពិការភាព។ [5]មាត្រា​ 28 ក្រម​ បញ្ញតិ្តសហព័ន្ធ ផ្នែក 35 ឧបសម្ព័ន្ធ B. សេវាកម្ម​ដែល​បំបែក​ចេញដោយឡែក និង​ដាក់​ឱ្យ​នៅ​តែ​ឯង គ្មាន​អ្នកផ្សេងនោះ គឺ​រំលោភ​ទៅលើ​ច្បាប់​ Lanterman និង​ច្បាប់ ADA។ 

ច្បាប់ចែង​ថា​ មជ្ឈមណ្ឌល​ក្នុងតំបន់គួរតែបង្កើត​ឱកាស​ដល់​មនុស្ស​ដែល​មានពិកា​រ​ភា​​ព​ផ្នែកលូតលាស់ឲ្យ​ធ្វើសមាហរ័ណកម្ម​ចូល​​ទៅក្នុង​សហគមន៍​របស់ពួកគេ​។ ​[6]ផ្នែក​ 4688. ការដាក់បញ្ចូល​ទៅ​ក្នុង​សហគមន៍​របស់អ្នក​មានន័យថា​ អ្នក​រស់នៅ ធ្វើការ​ និង​លេង​កម្សាន្តនៅក្នុង​ទីកន្លែង​តែ​មួយ​ និង​ដូចគ្នា​ទៅនឹង​មនុស្ស​ដែលគ្មាន​ពិការភាព​ដែរ​។ វា​មានន័យ​ថា អ្នក​ទិញ​ទំនិញ​នៅ​តាម​ហាង​ក្នុង​មូលដ្ឋាន ចូល​រួម​ក្នុង​ក្លឹប​និង​ក្រុម​ក្នុង​មូលដ្ឋាន ធ្វើ​អ្នក​ស្ម័គ្រ​ចិត្ត និង​ទៅ​ជួប​គ្រូ​ពេទ្យ​និង​ពេទ្យ​ធ្មេញ​ក្នុង ​មូលដ្ឋាន​។ វា​មាន​ន័យ​ថា​​ខ្លួន​អ្នក​ផ្ទាល់ស្ថិត​នៅក្នុង​សហគមន៍ មាន​ទំ​នាក់​ទំនង​ជា​មួយ​មិត្ត​ភក្តិ អ្នក​ជិត​ខាង និង​មិត្ត​រួមការងារ និងជា​មនុស្ស​របស់​​អង្គ​ការ​សហគមន៍​។ 

អ្នក​អាច​នឹង​ត្រូវ​ការ​ជំនួយ​បន្ថែម​ដើម្បី​អាច​ចូល​រួម​ឱ្យ​បាន​ពេញ​លេញ​នៅក្នុង​ស​ហ​គ​ម​ន៍​របស់អ្នក រស់នៅក្នុង​ផ្ទះ ឬ​អាផាតម៉ិន មាន​ការងារ​ធ្វើ ​និង​ចូលរួម​ក្នុង​ក្រុម ជ្រើសរើ​ស​ផ្លូវ​ជីវិត​របស់​អ្នក និង​កសាង​ទំនាក់​ទំនង​ជា​មួយ​នឹង​អ្នក​​ទាំង​ឡាយ​​ដែល​មិន​​ត្រូវ​បាន​ជួល​ឱ្យ​ជួយ​​និង​ផ្តល់ការ​គាំពារ​ដល់​អ្នក​នោះ​ទេ។​ នេះ​គឺ​ជា​ចំណុច​ដែល​​សេវាកម្ម​បា​ន​ពី​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់​អាច​ជួយ​ដល់អ្នក​បាន។

References
1 ផ្នែក​ 4501 និង​ 4502.
2 ផ្នែក​ 4502(b)(1).
3 ផ្នែក​ 4502(b)(2).
4 មាត្រា​ 28, ក្រមបទបញ្ញតិ​សហព័ន្ធ​ ផ្នែក​ 35.130(d).
5 មាត្រា​ 28 ក្រម​ បញ្ញតិ្តសហព័ន្ធ ផ្នែក 35 ឧបសម្ព័ន្ធ B.
6 ផ្នែក​ 4688.