Menu Close

(9.21) អ្វីទៅ​ជាសេវា​ស្តារនីតិសមប្បទាវិជ្ជាជីវៈ?

(9.21) អ្វីទៅ​ជាសេវា​ស្តារនីតិសមប្បទាវិជ្ជាជីវៈ?

នាយកដ្ឋាន​ស្តារនីតិសម្បទា​ (DOR) ផ្តល់​នូវ​សេវា​ស្តារនីតិសម្បទា​ដល់អ្នក​ទាំង​ឡាយ​ដែល​ចង់​ធ្វើ​ការ​ក្នុង​កម្មវិធី​ការងារ​ដែលទទួល​បាន​នូវ​ការគាំពារ ឬ ការងារ​ដែល​មាន​លក្ខណៈប្រកួតប្រជែង។ សេវា​ស្តារនីតិសម្បទា​វិជ្ជាជីវៈ​រួម​មាន៖

  • ការផ្តល់ប្រឹក្សា ការណែនាំ និង​ការបញ្ជូន​បន្ត
  • សម្ភារៈ​បណ្តុះបណ្តាល​
  • ការដាក់​ឱ្យធ្វើ​ការ​នៅ​តាម​កន្លែង​មាន​បរិយាកាស​សម​ស្រប
  • សេវាបំពេញ​ឡើង​វិញ​ផ្នែក​ផ្លូវកាយនិង​ផ្លូវ​ចិត្ត
  • ការធ្វើ​ដំណើរ
  • ការថែទាំជួសជុល​
  • សេវាជាលក្ខណៈ​បុគ្គល ដូចជាការធ្វើ​ជា​អ្នក​កត់ត្រា​ អ្នក​អាន អ្នក​បក​ប្រែ​ភាសា អ្នក​ចូលរួម និង​អ្នក​បើកបរជាដើម
  • បច្ចេកវិទ្យា​ជំនួយ​ ដូចជា​ផ្នែក​ទំនាក់ទំនង ញាណ និង​ឧបករណ៍​ផ្សេង​ទៀត។​
  • ការបង្វឹកការងារ​
  • សេវាកម្ម​ទៅដល់សមាជិក​ក្រុមគ្រួសារ
  • សេវាក្រោយ​បញ្ចប់ការងារ​។ [1]មាត្រា​ 9, ក្រមបទបញ្ញត្តិ​រដ្ឋកាលីហ្វ័រញ៉ា, ផ្នែក 7149​

នៅពេលអ្នក​ចាប់ផ្តើម​ការងារ DOR បង់​ថ្លៃ​ 100% សម្រាប់​សេវាកម្ម​ទាំង​នេះ។ នៅពេល​ការងារ​របស់អ្នក​មានស្ថិរភាព​ ការផ្តល់មូលនិធិត្រូវកាត់បន្ថយ​បន្តិចម្តងៗ​។​ [2]មាត្រា​ 9, ក្រមបទបញ្ញត្តិ​រដ្ឋកាលីហ្វ័រញ៉ា​ ផ្នែក​ 7021.5(b). សម្រាប់ព័ត៌​មាន​បន្ថែមអំពី​សេវា DOR, សូម​ទាក់​ទៅ​កាន់​អង្គការ​ជនពិការ​កាលីហ្វ័រញ៉ា​ ឬ ចូលទៅកាន់​  គេហទំព័រ DOR

References
1 មាត្រា​ 9, ក្រមបទបញ្ញត្តិ​រដ្ឋកាលីហ្វ័រញ៉ា, ផ្នែក 7149​
2 មាត្រា​ 9, ក្រមបទបញ្ញត្តិ​រដ្ឋកាលីហ្វ័រញ៉ា​ ផ្នែក​ 7021.5(b).