Menu Close

(9.19) តើ​នរណា​មាន​សិទ្ធិ​ទទួល​បាន​កម្ម​វិធី​សេវា​ផ្តល់ ​នី​តិសម្បទា?

(9.19) តើ​នរណា​មាន​សិទ្ធិ​ទទួល​បាន​កម្ម​វិធី​សេវា​ផ្តល់ ​នី​តិសម្បទា?

អ្នក​មាន​សិទ្ធិ​ទទួល​បាន​កម្ម​វិធី​សេវាផ្តល់​នីតិសម្បទា ប្រ​សិន​បើ​អ្នក​មាន​អាយុ 18 ឆ្នាំ មាន​ពិការភាព​ផ្នែក​លូត​លាស់ និង​​បាន​ជ្រើស​រើស​សេវាកម្មទាំង​នេះ​តាម​រយៈ​ដំណើរការ IPP។ ​[1]ផ្នែក​ 4852. ប្រសិន​បើ​អ្នក​មានសិទ្ធិ​ទទួល​បាន មជ្ឈមណ្ឌលក្នុងតំបន់​នឹង​ណែនាំ​អ្នក​បន្ត​ទៅ​កាន់​អ្នក​ផ្តល់​សេវា​នីតិសម្បទា។ នៅ​ពេល​អ្នក​ចាប់​

ផ្តើ​ម​កម្ម​វិធី​សកម្មភាព​ការងារ អ្នក​ទទួល​បាន​សេវា​រហូត​ដល់​ទៅ 90ថ្ងៃ។ ក្នុង​អំ​ឡុង​ពេល​នេះ កម្ម​វិធី​ពិនិត្យ​ទៅលើ​ជំនាញ​ការងារ​របស់អ្នក និង​សរសេររបាយការណ៍ (ហៅថា “របាយការណ៍​វាយ​តម្លៃ​ជំនាញ​ការងារ”) សម្រាប់​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់។ ក្រុម​ការងារ IPP របស់អ្នក​ពិនិត្យ​ឡើង​វិញទៅ​លើ​របាយការណ៍​និង​សម្រេច​ថាតើ​ការ​ដាក់​អ្នក​នៅ​ទី​នោះ​​សម​ស្របដែរឬទេ។ [2]ផ្នែក​ 4853(c). របាយការណ៍​នឹងត្រូវ​ពិភាក្សា​៖

  • ថាតើ​អ្នក​អាច​ប្រ​ព្រឹត្តិ​បាន​សមរម្យ​នៅក្នុង​កន្លែង​ការងារ​ទេ។
  • ថា​តើ​អ្នក​អាច​យក​ចិត្ត​ទុក​ដាក់​បាន​យូរគ្រប់គ្រាន់​ដើម្បី​ធ្វើ​ការងារ​ដែល​ទទួល​បាន​កម្រៃ​ទេ។
  • ថា​តើ​អ្នក​អាច​យល់ពី​ការណែនាំ​ងាយៗ​នៅ​ក្នុង​ពេលវេលាមួយ​សម​ស្រប​ទេ។
  • ថា​តើ​អ្នក​អាច​ទំនាក់ទំនង​ពី​តម្រូវការជាមូលដ្ឋាន​និង​យល់ពី​អ្វីដែល​អ្នក​ដទៃ​និយាយ​ទេ។
  • ការចូលរួម​របស់អ្នក​។ [3]ផ្នែក​ 4853(b)(1-5).

ស្ថានភាព​របស់អ្នក​នៅក្នុង​កម្ម​វិធី​ត្រូវបាន​ពិនិត្យ​ឡើង​វិញ​យ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួយ​ឆ្នាំ។ ការ​វាយតម្លៃ​​កំណត់ថាតើ​អ្នក​ត្រូវការ​សេវា​ស្តារនីតិសម្បទាវិជ្ជាជីវៈ​ទេ រួម​ទាំង​កម្មវិធីការងារ​ដែលទទួល​បាន​នូវការគាំពារ​ផងនោះ។ [4]ផ្នែក​ 4858. ប៉ុន្តែ​​អ្នក​អាច​សុំ​ប្តូរ​បទពិសោធន៍​ការងារ ឬ កន្លែង​ដាក់​ឱ្យ​ធ្វើ​ការ​នៅពេលណាមួយ​ក៏​បាន។ ប្រ​សិន​បើ​កម្ម​វិធី ឬ កន្លែង​ដាក់​បម្រើការ​នោះ​មិន​ដំណើរការល្អ​សម្រាប់​អ្នក​ទេ សូម​កោះ​ប្រជុំ IPP ដើម្បី​ជជែកពី​ការផ្លាស់ប្តូរ។​ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​ត្រូវ​តាម​ដាន វាយ​តម្លៃ និង​ធ្វើសវនកម្ម​ទៅលើ​អ្នក​ផ្តល់សេវា​ផ្តល់នីតិសម្បទា។ ពួក​គេ​ត្រូវតែ​ធ្វើ​ឱ្យ​ប្រាកដ​ថា កម្ម​វិធី​មាន​ប្រ​សិទ្ធភាព​ដោយ​ពិនិត្យ​ទៅ​លើ​គុណភាព​នៃ​សេវាកម្ម ការការពារ​ដែល​ផ្តល់​ឱ្យ​អ្នក និង​ថាតើ​វា​អនុលោម​ទៅ​តាម​ស្តង់ដាតម្រូវដែរឬទេ។ ​[5]ផ្នែក​ 4856.

References
1 ផ្នែក​ 4852.
2 ផ្នែក​ 4853(c).
3 ផ្នែក​ 4853(b)(1-5).
4 ផ្នែក​ 4858.
5 ផ្នែក​ 4856.