Menu Close

(9.3) តើ​អ្វី​ជា​តួនាទី​របស់​មជ្ឈ​មណ្ឌល​ថ្នាក់តំបន់​នៅក្នុង​ការ​ជួយ​ដល់​ខ្ញុំ​ដែល​ត្រូវ​ធ្វើ​សមាហរ័ណ​កម្ម​ចូល​ក្នុង​សហគមន៍​របស់​ខ្ញុំ​វិញនោះ?​

(9.3) តើ​អ្វី​ជា​តួនាទី​របស់​មជ្ឈ​មណ្ឌល​ថ្នាក់តំបន់​នៅក្នុង​ការ​ជួយ​ដល់​ខ្ញុំ​ដែល​ត្រូវ​ធ្វើ​សមាហរ័ណ​កម្ម​ចូល​ក្នុង​សហគមន៍​របស់​ខ្ញុំ​វិញនោះ?​

មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​ត្រូវ​ជួយ​អ្នក​ឱ្យ​ចូល​រួម​ក្នុង​ជីវិត​សហគមន៍​។ នេះ​រួមបញ្ចូល​ទាំង​កម្មវិធី​ សេវាកម្ម​ ការងារ​ អាជីវកម្ម​ និង​សកម្មភាពដែលមានផ្តល់ជូន​ដល់អ្នក​ដែល​មាន​ពិការភាព​​។ [1]ផ្នែក​ 4648(a)(13). អង្គនីតិបញ្ញត្តិ​បាន​ផ្តល់​អាទិភាព​ខ្ពស់​ទៅលើ​អ្នក​ដែល​មាន​ពិការភាព​ផ្នែក​លូតលាស់​​ដែល​ត្រូវបាន “​រួមបញ្ចូល​ទៅក្នុង​ជីវិតរស់នៅ​តាម​ធម្មតា​​នៃ​សហគមន៍តាមបែប​​ធម្មជាតិ​របស់​ពួកគេ​។” [2]ផ្នែក​ 4688 (a). មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​ត្រូវ​ធ្វើ​ឱ្យ​ប្រ​សើរ​ឡើង​នូវ​ការ​ធ្វើ​សមាហរ័ណ​កម្ម​សហគមន៍​ដោយ៖

  • បណ្តុះ​បណ្តាល​ដល់​ទី​ភ្នាក់​ងារ​ អាជីវកម្ម និង​កម្ម​វិធី​ទាំង​ឡាយ​ក្នុង​មូលដ្ឋាន​ឱ្យ​បញ្ចូល​ពលរដ្ឋ​មានពិការភាព​​ទៅ​អង្គភាព​របស់គេ
  • ផ្តល់​ដល់អ្នក​នូវ​ការ​គាំ​ពារ​ដោយ​ផ្ទាល់​ដើម្បី​ចូល​រួម​ឱ្យ​កាន់​តែ​ពេញលេញ​ទៅ​ក្នុង​សហគមន៍​របស់អ្នក
  • អភិវឌ្ឍ​ឡើង​នូវ​បញ្ជី​ធន​ធាន​ក្នុង​សហគមន៍​
  • ធ្វើ​ការ​ជា​មួយ​នឹង​អ្នក​សម្រប​សម្រួល​ការ​គាំ​ពារ​សហគមន៍​
  • ផ្តល់​ដល់អ្នក​នូវ​ព័ត៌​មាន​​ដែល​ធ្វើ​ឱ្យ​អ្នក​បាន​ដឹង​ពី​ជម្រើស​ទាំង​ឡាយ​អំ​ពី​ការងារ
  • ជួយ​ដល់​អ្នក​សម្រប​សម្រួល​សេវា និង​សមាជិក​គ្រួសារ​រក​ឱ្យ​ឃើញ​នូវ​មធ្យោបាយ​ ថ្មីៗ​ដើម្បី​ធ្វើ​សមាហរ័ណ​កម្ម​អ្នក​ចូល​ទៅ​ក្នុង​សហគមន៍​
  • អភិវឌ្ឍនិង​គាំ​ពារ​ដល់​ប្រ​ព័ន្ធ​គាំ​ពារ​តាម​លក្ខ​ណៈធម្ម​ជាតិ​របស់​អ្នក។ [3]ផ្នែក​ 4688(b).

នាយកដ្ឋាន​សេវាអភិវឌ្ឍន៍​ផ្នែក​ការលូតលាស់ (DDS) គេហទំព័រ អាច​ក៏​នឹង​មាន  ​ព័ត៌​មាន​មាន​ប្រ​យោជន៍​អំពី​កម្មវិធី​លើក​ទឹកចិត្ត​ការងារ របៀបដែល​ប្រាក់​ចំណូល​ជះឥទ្ធិពល​លើ​អត្ថប្រយោជន៍​របស់អ្នក ធនធាន​និង​ការការពារ​ការងារ ឱកាសទទួល​បាន​ការបណ្តុះបណ្តាល និង​លក្ខខណ្ឌ​តម្រូវ​សម្រាប់​អ្នក​ជាប់ពន្ធ។ DDS ត្រូវពិភាក្សា ​ជា​មួយ​នឹង​មជ្ឈ​មណ្ឌល​ថ្នាក់​តំបន់ ដើម្បី​ស្វែង​រក​ឱ្យ​ឃើញ​ពី​អ្វី​ដែល​ជា​តម្រូវ​ការ​រប​ស់​​បុគ្គលិក​មជ្ឈមណ្ឌល​ថ្នាក់​តំបន់​ស្តីពី​បញ្ហា​ការងារ និង​ដើម្បីអភិវឌ្ឍ​ផែនការបណ្តុះ​បណ្តាល​​​ទៅ​តាម​ធន​ធាន​របស់​គេ​ដែល​មាន។​ [4]ផ្នែក​ 4639.75.

References
1 ផ្នែក​ 4648(a)(13).
2 ផ្នែក​ 4688 (a).
3 ផ្នែក​ 4688(b).
4 ផ្នែក​ 4639.75.