Menu Close

(9.36) តើ​មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​អាចផ្តល់​សេវា​មនុស្ស​ពេញ  វ័យ​​មុន​ខ្ញុំ​ផ្លាស់ប្តូរ​ចេញពី​សាលា​បាន​ទេ?​

(9.36) តើ​មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​អាចផ្តល់​សេវា​មនុស្ស​ពេញ  វ័យ​​មុន​ខ្ញុំ​ផ្លាស់ប្តូរ​ចេញពី​សាលា​បាន​ទេ?​

ប្រសិនបើ​អ្នក​ជា​សិស្ស​ទទួល​ការអប់រំពិសេស មជ្ឈមណ្ឌលថ្នាក់​តំ​បន់​នឹង​រំពឹងថា​អ្នក​ប្រើសេវា​ដែល​ផ្តល់ដោយ​មណ្ឌលសិក្សាធិការក្នុង​មូលដ្ឋាន​របស់អ្នក​រហូត​ដល់អ្នកមាន​អាយុ 22ឆ្នាំ បើមិនដូច្នោះទេ អ្នក​បាន​ទទួល​សញ្ញាបត្រ ឬ វិញ្ញាបនបត្របញ្ចប់ការងារសិក្សាហើយ។ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​មិន​អាច​ទិញ​សេវាទាំង​នេះ​សម្រាប់អ្នក​បានទេ​ ប្រសិន​បើអ្នក​មាន​អាយុចន្លោះ 18-22ឆ្នាំ ហើយ​មិន​ទាន់ទទួល​បាន​សញ្ញាបត្រ​ ឬ វិញ្ញាបនបត្រ​ទេនោះ៖

  • ​កម្មវិធី​ពេល​ថ្ងៃ​
  • ​ការ​អប់រំ​វិជ្ជាជីវៈ​
  • ​​សេវា​ការងារ​
  • កម្មវិធី​​រស់​នៅដោយ​​ឯករាជ្យ និង​
  • ការបណ្តុះបណ្តាល​អំពីចល័តភាព និង​មធ្យោបាយដឹកជញ្ជូន​ដែលពាក់ព័ន្ធ​។​ [1]ផ្នែក​ 4648.55(a).

ទោះ​ជាយ៉ាងណា មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​អាច​នឹង​ទិញ​សេវាទាំង​នេះ​​ប្រ​សិន​បើ​អ្នក​​បំពេញ​បាន​ទៅ​នឹង​ការ​រំពឹង​ទុក ឬ ការលើកលែងដូចខាងក្រោម។ អ្នក​អាច​ទទួលបាន​​សេវាទាំងនេះប្រសិនបើ៖

  • ក្រុមការងារ IPP កំណត់​ថា​ តម្រូវការរបស់អ្នក​មិន​អាច​បំពេញបាន​ដោយ​ប្រព័ន្ធ​អប់រំទេនោះ។
  • ក្រុមការងារ IPP របស់អ្នក​សម្រេច​ថា​ ធនធានទូទៅ​ដែល​មាន​ផ្តល់​ជូន​អ្នក​​តាម រយៈ​មណ្ឌល​សិក្សាធិការ​របស់អ្នក​មិន​សម​ស្រប​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់អ្នក​ (ករណីលើកលែង “ស្ថានភាព​ពិសេស” ទេនោះ ឬ​
  • អ្នក​កំពុង​ស្ថិត​នៅក្នុង​កម្មវិធីហាត់ការដែល​​ទទួល​បាន​ប្រាក់​ឈ្នួល​ ឬ កំពុងស្ថិតក្នុង​កម្មវិធីការងារ​ដែល​មាន​លក្ខណៈ​ប្រ​កួត​ប្រជែង​ធ្វើ​សមាហរ័ណ​កម្ម​ដែល​ជា​លទ្ធផល​នៃ​ការ​ដែល​​ទទួល​បាន​ប្រាក់​ឈ្នួលនោះ។

ប្រសិនបើអ្នក​​ស្ថិត​​​នៅ​ក្នុង​ការហ្វឹក​​ហាត់​ការងារ​​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ ឬ​ការងារ​រួម​បញ្ចូល​គ្នា​ដែល​មាន​ការ​ប្រកួត​ប្រជែង​ អ្នក​ក៏​អាច​បន្ត​​ទទួល​បាន​សេវា​សាលារៀនដែរ​​ (ប្រសិន​បើ​​សេវា​កម្ម​ទាំង​នោះ​បន្ត​បំពេញទៅ​​តាម​​តម្រូវ​ការ​​របស់ ​អ្នក​)​។​ [2]ផ្នែក​ 4648.55(d)(1). កម្មវិធី​ហាត់ការ​មានប្រាក់ឈ្នួល​ដែល​ផ្តល់ជូនដោយ​មជ្ឈមណ្ឌលក្នុងតំបន់ ត្រូវតែ​បំពេញតាម​លក្ខណៈវិនិច្ឆ័យ​​ទាំងនេះ​៖

  1. ការ​បង់​ប្រាក់​ទៅឲ្យ​​បុគ្គល​ដែល​ចូល​រួម​ក្នុង​ការងារហាត់ការ​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ មិន​ត្រូវ​លើសពី ​$10,400 ក្នុងមួយ​ឆ្នាំ​ឡើយ​។​
  2. ការហាត់​ការ​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ ត្រូវ​​ធ្វើ​ឡើង​នៅ​មជ្ឈដ្ឋាន​ការងារ​​ក្នុង ​បរិបទ​​​​ប្រកួត​ប្រជែង​​និង​​សមាហរ័ណកម្ម​។​
  3. ការ​ហាត់ការត្រូវ​ជួយ​ដល់​បុគ្គល​នោះ​ឲ្យ​អភិ​វឌ្ឍ​​ជំនាញ​នានា​​ដែល​ចាំបាច់​ដើម្បី​ទទួល​បា​ន​ការងារ​ដែល​មាន​ប្រាក់ឈ្នួល​​​។​
  4. មជ្ឈមណ្ឌលក្នុងតំបន់ ត្រូវ​បង្កើន​ការ​យល់ដឹង​​អំពី​ឱកាស​សម្រាប់​​មនុស្ស​ក្នុង​ការ​​ចូល​រួម​ក្នុង​កម្មវិធីហ្វឹកហាត់​ការងារ​​​ដែល​​ទទួល​បាន​ប្រាក់​ឈ្នួល ​តាមរយៈ​​​កិច្ច​ប្រជុំ​​​ផ្សព្វផ្សាយ​​​ និង​កិច្ចប្រជុំ​​​ IPP។​ [3]ផ្នែក​ 4870.

References
1 ផ្នែក​ 4648.55(a).
2 ផ្នែក​ 4648.55(d)(1).
3 ផ្នែក​ 4870.