ការងារដែលមានលក្ខណៈសមាហរ័ណកម្មមានន័យថាអ្នកធ្វើការនៅក្នុងសហគមន៍ និងប្រាស្រ័យទាក់ទងជាមួយនឹងមនុស្សពុំមានពិការភាព (មិនរាប់បញ្ចូលអ្នកផ្តល់សេវារបស់អ្នកទេ)។ អ្នកគួរតែធ្វើការជាមួយនឹងអ្នកដែលមាន និងគ្មានពិការភាព ដូចគ្នាទៅនឹងនិយោជិតភាគច្រើនដែរ។ [1]ផ្នែក 4851(o).
ការងារដែលមានលក្ខណៈប្រកួតប្រជែង និងការងារដែលទទួលបានការគាំពារ គឺជាការងារដែលបានធ្វើសមាហរ័ណកម្ម (មើលព័ត៌មានខាងលើសម្រាប់ព័ត៌មានបន្ថែម )។ [2]ផ្នែក 4851(n). ភាពខុសគ្នាចម្បងនោះគឺ អ្នកមិនទទួលបានសេវានិងការគាំទ្រសម្រាប់ការងារដែលមានលក្ខណៈប្រកួតប្រជែងទេ។ ប៉ុន្តែនិយោជកត្រូវតែផ្តល់ “ការកែសម្រួលសមស្រប” ដើម្បីឱ្យអ្នកអាចធ្វើការបាន។
ប្រសិនបើ IPP និងផែនការគាំទ្រការស្តារនីតិសម្បទាបុគ្គល (IHSP) របស់អ្នកចែងអំពីសេវានិងការគាំទ្រដែលអ្នកត្រូវការលើសពីការដំណោះស្រាយដែលនិយោជករបស់អ្នកធ្វើឡើង នោះមជ្ឈមណ្ឌលក្នុងតំបន់ត្រូវតែផ្តល់ជូនសេវាទាំងនោះ។ [3]ផ្នែក 4861. មជ្ឈមណ្ឌលក្នុងតំបន់ទូទាត់ប្រាក់ទៅលើសេវានិងការគាំទ្រទាំងនេះ សម្រាប់ជា “សេវានីតិសម្បទា” ឬ “សេវាស្តារនីតិសម្បទាការងារ”។ ជាធម្មតា អ្នកគ្រប់គ្រងករណី និងអ្នកផ្តល់ ពិភាក្សាគ្នាអំពី “ការងារដែលទទួលបាននូវកិច្ចគាំពារ” ឬ “មណ្ឌលសកម្មភាពការងារ។” ពួកគេមិនហៅសេវាទាំងនោះថា “សេវាមាននីតិសម្បទា” នោះទេ។ មានពាក្យធំៗជាច្រើនត្រូវបានប្រើដើម្បីរៀបរាប់ពីកម្មវិធីខុសៗគ្នា។ គ្រាន់តែផ្ដោតទៅលើប្រភេទនៃការងារ ឬ កម្មវិធីដែលអ្នកចង់បាននិងសុំវាដាក់ទៅក្នុង IPP របស់អ្នកទៅបានហើយ។