Menu Close

(9.20) តើអ្វី​ទៅ​ជាផែនការសេវាផ្តល់​នីតិសម្បទាជាលក្ខណៈបុគ្គល (IHSP)?

(9.20) តើអ្វី​ទៅ​ជាផែនការសេវាផ្តល់​នីតិសម្បទាជាលក្ខណៈបុគ្គល (IHSP)?

អ្នក​ផ្តល់​សេវា​ផ្តល់នីតិសម្បទា​របស់អ្នក​​អភិវឌ្ឍ​ឡើង​នូវ​ផែនការ​សេវា​ផ្តល់​នីតិសម្បទា ​ជាលក្ខណៈ​បុគ្គល (IHSP) សម្រាប់​អ្នក​ដើម្បី​បំពេញ​ទៅ​តាម​គោល​ដៅ​ការងារ​នៅក្នុង​ IPP របស់អ្នក។ [1]ផ្នែក​ 4851(c). ដើម្បី​អភិវឌ្ឍ​ IHSP របស់​អ្នកបាន អ្នក​ផ្តល់​សេវា​របស់អ្នក​​ត្រូវពិចារណា​ថាតើអ្នក​អាច៖

  • បន្តការងារ​ទទួល​បាន​ប្រាក់កម្រៃ​សម្រាប់​រយៈ​ពេល​មួយ​ជាក់​លាក់​បាន​ទេ​
  • រក្សាបន្ទុក​ការងារ​ជាក់លាក់មួយ​បានទេ
  • បន្ត​​កម្រិត​វត្តមាន​របស់អ្នក​បាន​ទេ
  • មានអាកប្បកិរិយាសមរម្យ​នៅកន្លែងធ្វើការ​។ [2]ផ្នែក​ 4854.

មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​នឹង​រក្សាបន្ត​បង់​ថ្លៃ​សម្រាប់សេវា​ផ្តល់នីតិសម្បទា​នៅ​ក្នុង IHSP របស់អ្នក​ប្រ​សិន​បើ៖​

  • អ្នក​មាន​ការ​រីក​ចម្រើន​គ្រប់គ្រាន់​ឆ្ពោះ​ទៅ​កាន់​គោលដៅ​ផ្តល់​នីតិសម្បទារបស់អ្នក​
  • មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​កំណត់ថា សេវាកម្ម​ដែល​ចាំបាច់​សម្រាប់​អ្នក​​ត្រូវ​តែ​រក្សា​ក្នុង​កម្រិត​ខ្ពស់​បំផុត​របស់​អ្នក​នៃ​ “ការបំពេញមុខ​ងារ​វិជ្ជាជីវៈ” ឬ
  • សេវាកម្ម​ត្រូវ​បាន​ត្រៀម​អ្នក​សម្រាប់​សេវា​ស្តារនីតិសម្បទា​វិជ្ជាជីវៈ។ [3]ផ្នែក​ 4857.

ក្រុម​ការងារ IPP របស់អ្នក​អាច​ពិនិត្យ​មើល​ឡើងវិញ​​ដើម្បី​ឱ្យ​ដឹង​ថា តើ​កម្ម​វិធីរបស់អ្នក​សម​ស្រប​ទេ និង​ថាតើ​ការងារ​របស់អ្នក​សម​ស្រប​ទេ? [4]ផ្នែក​ 4854.1. ប្រសិនបើមជ្ឈមណ្ឌលក្នុងតំបន់​ធ្វើការសម្រេចចិត្ត​ដែលប៉ះពាល់ដល់​សេវា​នីតិសម្បទា​របស់អ្នក ហើយអ្នក​មិនយល់ស្របនោះ អ្នក​អាច​ប្តឹង​ឧទ្ធរណ៍​បាន​។​ (សូមមើល ជំពូក​ 10​ ស្តីអំពីដំណើរ​ការ​ប្តឹង​ជំទាស់។)

References
1 ផ្នែក​ 4851(c).
2 ផ្នែក​ 4854.
3 ផ្នែក​ 4857.
4 ផ្នែក​ 4854.1.