អ្នកអាចទទួលបានជំនួយពីអ្នកបង្វឹកការងារ ឬ អ្នកអភិវឌ្ឍន៍ការងារ ដើម្បីបំពេញបានទៅតាមចំណង់ចំណូលចិត្តពាក់ព័ន្ធនឹងការងាររបស់អ្នក។
អ្នកបង្វឹកការងារបង្វឹកនិងផ្តល់ការគាំទ្រដល់អ្នកទាំងលើការងារកំពុងធ្វើនិងក្រៅការងារ ដើម្បីឱ្យអ្នកអាចមានភាពជោគជ័យនៅកន្លែងការងារ។ ពេលខ្លះអ្នកបង្វឹកការងារបង្រៀននិយោជករបស់អ្នក ឬ និយោជិតផ្សេងទៀតពីរបៀបគាំពារដល់អ្នក។ ធ្វើបែបនេះជួយដល់អ្នករៀនពីការងារ និងចូលចុះទៅក្នុងវប្បធម៌ក្រុមហ៊ុន។ គោលដៅរបស់អ្នកបង្វឹកការងារគឺដើម្បីអភិវឌ្ឍការគាំពារតាមលក្ខណៈធម្មជាតិ ដើម្បីឱ្យអ្នកអាចធ្វើការដោយជំនួយកាន់តែតិចទៅៗតាមដែលអាចធ្វើទៅបាន ប្រហែលសូម្បីតែគ្មានអ្នកបង្វឹកក៏អ្នកអាចធ្វើបានដែរ។
អ្នកបង្វឹកការងារខុសពីអ្នកអភិវឌ្ឍការងារ។ អ្នកអភិវឌ្ឍការងារជួយដល់អ្នកស្វែងរកការងារ ឬ អភិវឌ្ឍការងារជាពិសេសសម្រាប់អ្នក។ អ្នកអភិវឌ្ឍការងារដែលពូកែ បង្កើតឡើងនូវទំនាក់ទំនងថ្មីជានិច្ចជាមួយនឹងនិយោជកថ្មីៗ ហើយពួកគេរៀនពីក្រុមហ៊ុនទាំងឡាយដែលផ្តល់ការងារទៅដល់អ្នកដែលមានពិការភាព។
នៅពេលអ្នកចាប់ផ្តើមការងាររបស់អ្នក អ្នកអាចស្នើសុំសេវាគាំពារមួយទល់មួយពីអ្នកបង្វឹកការងារបាន។ អ្នកបង្វឹកការងាររបស់អ្នកនឹងធ្វើការជាមួយអ្នកនៅតាមកន្លែងការងារ ឬ ក្រៅកន្លែងការងារ ប៉ុន្តែសេវាបង្វឹកថយចុះបន្តិចម្តងៗ។ [1]ផ្នែក 4851(s).
ឬ អ្នកអាចជួបជាមួយនឹងមនុស្សផ្សេងទៀតនៅកន្លែងការងាររបស់អ្នកនៅក្នុងបរិបទ ជាក្រុមដើម្បីទទួលបានការបង្វឹក។ មជ្ឈមណ្ឌលថ្នាក់តំបន់ ឬ DOR នឹងបង់ថ្លៃសម្រាប់ការងារអ្នកបង្វឹកម្នាក់ យ៉ាងហោចណាស់មានមនុស្សទទួលសេវាបីនាក់ក្នុងមួយក្រុម ប៉ុន្តែមិនឱ្យលើសពីប្រាំបីនាក់ឡើយរួមទាំងអ្នកផង។ [2]ផ្នែក 4851(r). ត្រូវតែធ្វើឱ្យប្រាកដថា សេវាបឋម ឬ សេវាកំពុងដំណើរការដែលអ្នកអាចនឹងត្រូវការដើម្បីជួយដល់អ្នកឱ្យរក្សាបាននូវការងាររបស់អ្នកត្រូវបានរាយនៅក្នុង IPP ឬ IHSP របស់អ្នក។