Menu Close

(9.31) តើ​កម្ម​វិធី ឬ សកម្មភាព​​​អាច​បដិសេធ​មិន​ដាក់បញ្ចូល​រូប​ខ្ញុំ​ដោយសារ​តែ​ហេតុផល​ពិការភាព​របស់ខ្ញុំ​ប៉ះពាល់​​ដល់​ខ្ញុំបាន​ទេ?

(9.31) តើ​កម្ម​វិធី ឬ សកម្មភាព​​​អាច​បដិសេធ​មិន​ដាក់បញ្ចូល​រូប​ខ្ញុំ​ដោយសារ​តែ​ហេតុផល​ពិការភាព​របស់ខ្ញុំ​ប៉ះពាល់​​ដល់​ខ្ញុំបាន​ទេ?

កម្ម​វិធី ឬ​សកម្មភាព​មិនអាច​​បដិសេធ​អ្នក​ចំពោះ​ហានីភ័យ​ត្រូវទទួល​ខុស​ត្រូវបានទេ។ កម្ម​វិធី​ត្រូវ​តែ​វា​យ​តម្លៃ​ដើម្បី​សម្រេច​ថាតើ​អ្នក​ជា​ហានីភ័យនោះឬអត់ ធ្វើការពិចារណាទៅ​លើ​សមត្ថភាព​និង​បទពិសោធន៍​របស់អ្នក។ ការវាយ​តម្លៃ​ត្រូវ​រកឱ្យ ឃើញ​ថាតើ​ការ​កែ​សម្រួល​សមស្រប ដូចជា​ការ​ផ្លាស់ប្តូរ​គោលនយោបាយ និង​ឧបករណ៍​ជំនួយ នឹង​បន្ថយ​ហានីភ័យ​របស់អ្នក​គ្រប់​គ្រាន់​សម្រាប់​ឱ្យ​អ្នក​ចូល​រួម​បានទេ។

បើទោះបី​ជា​​ពិការភាព​ប៉ះ​ពាល់ដល់​ឥរិយាបថរបស់អ្នកក៏ដោយ ក៏​កម្មវិធី​អាច​ត្រឹមតែ​ដកអ្នក​ចេញពី​សកម្មភាព​​​ប្រសិនបើឥរិយាបថរបស់អ្នក​​មាន​ការគំរាមកំហែង​ដោយផ្ទាល់ទៅ​លើអ្នក​ដទៃនោះ។ ឥរិយាបថ​រំខាន ឬ គួរឱ្យ​ធុញទ្រាន់​មិន​គំ​រាម​កំហែងដល់​រាងកាយ​​អ្នក​ដទៃទេ។ អ្នក​ត្រូវ​តែ​មាន​ការ​វាយ​តម្លៃ​មួយ​មុន​នឹង​កម្ម​វិធី​អាច​ដកអ្នក​ចេញពី​សកម្មនេះបាន។ ការវាយ​តម្លៃ​ត្រូវ​ពិចារណាថាតើ​ការ​កែ​សម្រួល​សម​ស្រប ​​អាច​បន្ទាប​ការ​គំ​រាម​កំហែង​បានទេ។ ការ​កែ​សម្រួល​សម​ស្រប​​អាច​ជា​ការ​ផ្លាស់ប្តូរទៅលើ​នីតិវិធី ឬ វិធានច្បាប់ ការបណ្តុះបណ្តាលបុគ្គលិក ការ​បន្ថែម​បុគ្គលិក ឬ ការអភិវឌ្ឍ​ផែនការ​ឥរិយាបថ​​សម្រាប់​ដោះស្រាយ​បញ្ហាឥរិយាបថ។ កម្មវិធី​ត្រូវផ្តល់​ដល់អ្នក​នូវ​ការ​កែ​សម្រួល​សម​ហេតុផល​ដែលអ្នកត្រូវការ លើក​លែង​តែវា​ថ្លៃពេក ពិបាកពេក ឬ អាចនឹង​ផ្លាស់ប្តូរខ្លាំងពេក​ទៅ​លើសកម្មភាព ឬ​កម្មវិធី។