កម្មវិធីសកម្មភាពការងារផ្តល់សេវាកម្មសម្រាប់មនុស្សពេញវ័យដែលមានពិការភាពផ្នែកការលូតលាស់ដើម្បីធ្វើការ។ កម្មវិធីទាំងនេះរួមមាន៖
- កម្មវិធីសកម្មភាពការងារតាមសហគមន៍ទទួលបញ្ជាក់ដោយ DOR ឬ ទទួលស្គាល់គុណភាពដោយ CARF (គណៈកម្មការស្តីពីការទទួលស្គាល់គុណភាព គិលានស្តារនីតិសប្បទា)។ [1]ផ្នែក 4851(e)(f) និង (l).
- កន្លែងការងារសម្រាប់ជនពិការ (ទាំងនេះនឹងមិនមែនជាជម្រើសនៅត្រឹមឆ្នាំ2025 ទេ)
- មណ្ឌលសកម្មភាពការងារ
ជាធម្មតា កន្លែងការងារសម្រាប់ជនពិការ និងមណ្ឌលសកម្មភាពការងារផ្តល់ប្រាក់កម្រៃតិចជាងប្រាក់ឈ្នួលអប្បបរមា។ ពួកគេអាចមិនមានដោយសារតែវិធានច្បាប់ថ្មីស្តីពីការផ្តល់កម្រៃទាបសម្រាប់ការងារដែលគេធ្វើ។ ទាំងមជ្ឈមណ្ឌលថ្នាក់តំបន់ ឬ DOR ផ្តល់កម្រៃសម្រាប់កម្មវិធីសកម្មភាពការងារ។ មជ្ឈមណ្ឌលក្នុងតំបន់ឬ DOR ធ្វើការបង់ប្រាក់សម្រាប់កម្មវិធីសកម្មភាពការងារ។ [2]ផ្នែក 4867. អ្នកមិនចាំបាច់ត្រូវធ្វើការនៅក្នុងមណ្ឌលសកម្មភាពការងារ ឬ ទីតាំងធ្វើការសម្រាប់ជនពិការមុននឹងសាកល្បងអ្វីមួយដូចជាការងារដែលទទួលបាននូវការគាំពារ ការងារដែលមានលក្ខណៈប្រកួតប្រជែង ឬ ការធ្វើការងារឱ្យខ្លួនឯងនោះទេ។ ប្រាប់ដល់អ្នកសម្របសម្រួលសេវាមជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នកពីគោលដៅការងាររបស់អ្នក និងត្រូវសរសេរនៅក្នុង IPP របស់អ្នក។ គោលដៅរបស់អ្នកនឹងជួយសម្រេចពីអ្វីដែលជា សេវាគាំទ្រដែលអ្នកត្រូវការ។ វាក៏នឹងជួយមជ្ឈមណ្ឌលថ្នាក់តំបន់ឱ្យភ្ជាប់អ្នកទៅនឹងការផ្តល់សេវាដែលអាចជួយដល់អ្នកបានផងដែរ។