ប្រសិនបើអ្នកមានអាយុចន្លោះពី 18 ទៅ 22ឆ្នាំ ហើយឈប់រៀនហើយនោះ សូមកោះប្រជុំ IPP ដើម្បីពិភាក្សាពីសេវាកម្មទាំងឡាយដែលអ្នកត្រូវការ។ អ្នកអាចនឹងទទួលបានសេវាមនុស្សពេញវ័យពីមជ្ឈមណ្ឌលថ្នាក់តំបន់ ដូចជាកម្មវិធីពេលថ្ងៃ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ឬ ការបណ្តុះបណ្តាលជំនាញរស់នៅដោយឯករាជ្យជាដើម។ ប្រសិនបើក្រុមការងារ IPP សម្រេចថា សាលាអាចផ្តល់សេវាទាំងនេះបាន ពេលនោះមជ្ឈមណ្ឌលថ្នាក់តំបន់ ដំបូងត្រូវព្យាយាមរកវាឱ្យអ្នកពីសាលា។ ក្រុមការងារ IPP ក៏គួរតែពិភាក្សាគ្នាផងដែរ ថាតើអ្នកបំពេញបានទៅនឹងការងារដែលមានលក្ខណៈ ប្រកួតប្រជែង ការហាត់ការដែលទទួលបានប្រាក់ឈ្នួល ឬ ករណីលើកលែងក្នុងស្ថានភាពពិសេសណាមួយដែរឬទេ។
ឧបមាថា អ្នកទទួលបានវិញ្ញាបនបត្រនៅអាយុ 20ឆ្នាំ។ នេះមានន័យថា អ្នកមិនអាចទទួលបានសេវាអប់រំពិសេសថែមទៀតទេ រួមទាំងសេវាផ្លាស់ប្តូរផងដែរពីសាលានោះ។ [1]ក្រមអប់រំរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 56026(c)(4) និង 56026.1. មជ្ឈមណ្ឌលថ្នាក់តំបន់ ពោលគឺមិនមែនសាលាទេ ពេលនេះត្រូវទទួលខុសត្រូវចំពោះការទទួលបាន ឬ ការផ្តល់មូលនិធិសម្រាប់សេវានានាដែលពាក់ព័ន្ធនឹងពិការភាពដែលអ្នកត្រូវការ។
ប្រសិនបើអ្នកទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សាហើយ អ្នកនៅតែអាចទទួលបានការអប់រំពិសេស និងសេវាផ្លាស់ប្តូរពីមណ្ឌលសិក្សាធិការរបស់អ្នក ពីព្រោះតែអ្នកមិនបានទទួលសញ្ញាបត្រទូទៅនៅឡើយនោះ។ អ្នកគួរតែនៅអាចទទួលបានសេវាកម្ម (កម្មវិធីពេលថ្ងៃ ការអប់រំវិជ្ជាជីវៈ សេវាការងារ សេវារស់នៅដោយឯករាជ្យ និងការបណ្តុះបណ្តាលពីការចល័តភាព និងសេវាធ្វើដំណើរដែលពាក់ព័ន្ធនានា) ពីព្រោះអ្នកបានទទួលវិញ្ញាបនបត្របញ្ចប់ការសិក្សា។ [2]ក្រមអប់រំរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 56026(c)(4) និង 56026.1, និងច្បាប់ Lanterman ផ្នែក … Continue reading
ប្រសិនបើអ្នកឈប់សិក្សានៅអាយុ 18ឆ្នាំ ប៉ុន្តែអ្នកមិនទាន់គ្រប់អាយុ 22 ឆ្នាំនៅឡើយនោះ អ្នកមានជម្រើសមួយចំនួនតូច។ អ្នកអាចត្រឡប់ទៅសាលាវិញដើម្បីទទួលបានសេវាផ្លាស់ប្តូរបន្ថែម ដរាបណាអ្នកនៅជាសិស្សដែលទទួលការអប់រំពិសេសបានចុះឈ្មោះរួច នៅមុនចូលអាយុ 19ឆ្នាំ។ [3]ក្រមអប់រំរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 56026(c)(4). អ្នកអាចស្វែងយល់ថាតើអ្នកមានសិទ្ធិទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សាពីមណ្ឌលសិក្សាធិការរបស់អ្នកបានទេ ហើយព្យាយាមទទួលវា។ នេះគួរតែដោះស្រាយឧបសគ្គទាំងឡាយដែលរារាំងអ្នកពីការទទួលបាននូវកម្មវិធីពេលថ្ងៃ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងសេវាផ្សេងទៀតពីមជ្ឈមណ្ឌលថ្នាក់តំបន់។ [4]ផ្នែក 4648.55(a). ឬ អ្នកអាចសុំឱ្យមជ្ឈមណ្ឌលថ្នាក់តំបន់ផ្តល់ដល់អ្នកនូវសេវាមនុស្សពេញវ័យដែលអ្នកត្រូវការ។ អង្គការសិទ្ធិជនពិការរដ្ឋកាលីហ្វ័រញ៉ា បានរកឃើញថាមានមជ្ឈមណ្ឌលថ្នាក់តំបន់មួយចំនួននឹងផ្តល់សេវាមនុស្សពេញវ័យអាយុចន្លោះពី 18 ដល់ 22ឆ្នាំ ដែលបានបោះបង់ការសិក្សាដោយពុំមានសញ្ញបត្រ ឬ វិញ្ញាបនបត្របញ្ចប់ការសិក្សា ហើយមិនចង់ត្រឡប់ទៅសាលាវិញ។ មជ្ឈមណ្ឌលថ្នាក់តំបន់ផ្សេងទៀត អាចជំរុញឱ្យអ្នកត្រឡប់ទៅមណ្ឌលសិក្សាធិការរបស់អ្នកវិញដើម្បីទទូល សេវាកម្ម។