Menu Close

(9.24) តើ DOR និង DDS (មជ្ឈ​មណ្ឌល​ក្នុង​តំបន់​) ធ្វើការ​រួម​គ្នា ​​ដើម្បី​ជួយ​ដល់អ្នក​មាន​ពិការភាព​ផ្នែកការលូតលាស់​កើតទេ?​

(9.24) តើ DOR និង DDS (មជ្ឈ​មណ្ឌល​ក្នុង​តំបន់​) ធ្វើការ​រួម​គ្នា ​​ដើម្បី​ជួយ​ដល់អ្នក​មាន​ពិការភាព​ផ្នែកការលូតលាស់​កើតទេ?​

មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​ច្រើន​ណែនាំ​មនុស្ស​បន្ត​ទៅ​ឱ្យ​ DOR។​ ដើម្បីទទួល​បាន​នូវ​ការ​ណែនាំបន្ត​សម្រាប់សេវា​វិជ្ជាជីវៈ សូមសុំ​ឱ្យ​មាន​ការ​ប្រ​ជុំ IPP ។ លើក​ឡើង​ថា​​អ្នក​ចាប់​អារម្មណ៍​ការងារ​ដែល​ទទួល​បាន​នូវការគាំ​ពារ ឬ ការងារ​ដែល​មាន​លក្ខណៈ ប្រកួតប្រជែង។​ ប្រសិនបើអ្ន​ក​មាន​ការងារ​ធ្វើ​ហើយ​​នៅ​ក្នុង​កម្មវិធី​សកម្មភាព​ការងារ ពួក​គេ​ពិនិត្យ​មើល​វឌ្ឍនភាព​ការងារ​របស់អ្នក​ជា​រៀង​រាល់​ឆ្នាំ និង​សម្រេច​ថាតើ​សេវា​វិជ្ជាជីវៈ​ត្រឹម​ត្រូវ​សម្រាប់អ្នក​ទេ។ ប្រសិនបើ​ក្រុមការងារ IPP របស់អ្នក​សម្រេច​ថា សេវាទាំងនោះ​នឹង​ផ្តល់​អត្ថប្រយោជន៍​ដល់​អ្នក វា​នឹង​ណែនាំ​អ្នក​ទៅកាន់ DOR។ [1]ផ្នែក​ 4858 (a)-(b).

DOR អាច​បដិសេធ​មិន​ផ្តល់​សេវាដល់​អ្នក​ប្រ​សិន​បើ​ពិការភាព​របស់អ្នក​ធ្ងន់ធ្ងរខ្លាំង​ពេក ដែល​សេវារបស់​វា​នឹង​មិន​មាន​អ្វី​ជួយ​ដល់​អ្នក​កើត​នោះ។​ DOR ត្រូវតែ​បញ្ជាក់ឲ្យឃើញថា ​សេវា​ស្តារនីតិសម្បទា​វិជ្ជាជីវៈនឹងមិនជួយឲ្យអ្នក​ទទួលបាន​ការងារមួយនោះទេ ប្រសិនបើ​ពិការភាពរបស់អ្នក​មាន​ភាព​ធ្ងន់ធ្ងរ​ពេក​។ [2]មាត្រា​ 29 ក្រមសហរដ្ឋ​អាមេរិក​​ ផ្នែក​ 722(a)(2)(A), សូមមើល​ផងដែរ​នូវមាត្រា​ 34 … Continue reading

អ្នក​អាច​ទទួលបាន​សេវាស្តារនីតិសម្បទា​វិជ្ជាជីវៈ​រយៈពេល​រហូត​ដល់ 18ខែ។   សេវាកម្ម​ទាំង​ឡាយ​អាច​បញ្ចប់ភ្លាមៗ​បាន ប្រ​សិនបើ​អ្នក​មាន​លក្ខណៈ​ឯករាជ្យ ឬ ប្រ​សិន​បើ​ការគាំពាររបស់អ្នក​បាន​ជួយ​ដល់អ្នក​​បាន​ច្រើន​បំផុត​តាម​ដែលអាច​ធ្វើ  ​បាន។ ក្រោយ​រយៈ​ពេល 18ខែ DOR ផ្ទេរអ្នក​ទៅ​កាន់ DDS។ បន្ទាប់មក​អ្នក​អាច​ទទួល​បានសេវាកម្ម​ពី​កម្មវិធី​សេវា​ផ្តល់នីតិសម្បទា។ ប្រសិន​បើ​អ្នក​ត្រូវ​បាន​ណែនាំបន្ត​ទៅ​ឱ្យ DOR និង​ដាក់​អ្នក​នៅ​ក្នុង​បញ្ជី​រង់​ចាំនោះ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​ត្រូវ​ផ្តល់​ដល់​អ្នក​នូវ​សេវាកម្មទាំង​ឡាយ​ដែលអ្នក​ត្រូវការ​រហូតដល់សេវា DOR ចាប់ផ្តើម។​ [3]ផ្នែក​ 4855.

References
1 ផ្នែក​ 4858 (a)-(b).
2 មាត្រា​ 29 ក្រមសហរដ្ឋ​អាមេរិក​​ ផ្នែក​ 722(a)(2)(A), សូមមើល​ផងដែរ​នូវមាត្រា​ 34 ក្រម​បទបញ្ញត្តិ​ សហព័ន្ធ ផ្នែក​ 361.42; ក្រម​​ស្តីពីសុខុមាលភាព​ & ​ស្ថាប័ន ផ្នែក​​ 19103(b); មាត្រា​ 9 ក្រមបទបញ្ញត្តិ​រដ្ឋកាលីហ្វ័រញ៉ា, ផ្នែក​ 7062(c)។
3 ផ្នែក​ 4855.