ប្រសិនបើអ្នកត្រូវការសេវាធ្វើដំណើរ សូមបញ្ចូលវាទៅក្នុង IPP របស់អ្នក។ មជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នកអាចនឹងជួយដល់អ្នកឱ្យទទួលបាននូវការគាំពារការធ្វើដំណើរ។ [1]ផ្នែក 4512(b). ឧទាហរណ៍ មជ្ឈមណ្ឌលថ្នាក់តំបន់អាចជួយដល់អ្នកឱ្យប្រើមធ្យោបាយធ្វើដំណើរសាធារណៈ។ មជ្ឈមណ្ឌលថ្នាក់តំបន់អាចបង្រៀនអ្នកឱ្យប្រើមធ្យោបាយធ្វើដំណើរដោយឯករាជ្យតាមដែលអាចធ្វើបាន។ ករណីនេះហៅថាការបណ្តុះបណ្តាលពីការចល័តទី។ អ្នកអាចរៀនពីរបៀបប្រើប្រាស់រថយន្តក្រុង ឬ របៀបដើរទៅសាលា ទៅហាងទំនិញ ឬ ទីកន្លែងដទៃផ្សេងទៀត។ ករណីគួរតែត្រូវបានដាក់បញ្ចូលទៅក្នុងផែនការទទួលបានការធ្វើដំណើរ។ ខណៈដែលមជ្ឈមណ្ឌលថ្នាក់តំបន់អាចជួយដល់អ្នកបានជាមួយនឹងមធ្យោបាយធ្វើដំណើរ ច្បាប់ Lanterman ដាក់កំហិតទៅលើសេវាកម្ម។ សូមមើល សំណួរបន្ទាប់។
↑1 | ផ្នែក 4512(b). |
---|