Menu Close

(9.12) តើ​ប្រ​ភេទ​ផ្សេង​ទៀត​នៃ​សកម្មភាព​ពេលថ្ងៃ​និង​លំហែកាយ​សម្រាប់​​អ្នក​មាន​ពិការភាព​ផ្នែក​ការលូត​លាស់​មាន​អ្វី​ខ្លះ?​

(9.12) តើ​ប្រ​ភេទ​ផ្សេង​ទៀត​នៃ​សកម្មភាព​ពេលថ្ងៃ​និង​លំហែកាយ​សម្រាប់​​អ្នក​មាន​ពិការភាព​ផ្នែក​ការលូត​លាស់​មាន​អ្វី​ខ្លះ?​

មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​អាច​បង់​ថ្លៃ​ឱ្យ​បាន​សម្រាប់​ការ​បោះ​ជំរំ​និងចំណាយ​លើ​ការ​ធ្វើ​ដំណើរ​ពាក់​ព័ន្ធ​នោះ។ នេះ​គឺជា​សេវា​​ដែល​ត្រូវបាន​ព្យួរទុក​ពីមុនមក​ មានន័យថា​មជ្ឈមណ្ឌល​ក្នុង​តំបន់​មិនអាច​ទូទាត់​ប្រាក់​សម្រាប់​សេវានេះ​ទេ​។​ ប៉ុន្តែ​ មកត្រឹមខែ​កក្កដា​ ឆ្នាំ​2021 ពួកគេ​អាច​។ [1]ផ្នែក​ 4648.5(a)

ជម្រើស​ពីរ​ផ្សេង​ទៀត សេវា​ដែល​ផ្តោត​ទៅលើ​ពេលថ្ងៃ និង​សេវា​បណ្តុះ​បណ្តាល​តាម​សហគមន៍​តាម​សក្ខីប័ត្រ អនុញ្ញាត​ឱ្យ​អ្នក​ជ្រើស​រើស​និង​កំណត់​សេវាពេល​ថ្ងៃ​របស់អ្នក​តម្រូវតាម​អ្នក​ចង់​បាន។​ ប្រ​ភេទ និង​អំ​ឡុង​ពេល​នៃ​សេវាកម្ម​ទាំង​នេះ ត្រូវ​បាន​សម្រេច​តាម​រយៈ​ដំណើរការ​ IPP របស់អ្នក និង​ត្រូវ​បាន​សរសេរ​ចូល​ទៅ​ក្នុង IPP រួម​បញ្ចូល​ទាំង​ប្រ​ភេទ និង​ចំនួន​ទឹក​ប្រាក់នៃ​សេវាកម្ម​ និង​ចំនួន​បុគ្គលិក​ដែល​ត្រូវ​ការ​ដើម្បី​អនុវត្ត​ផែន​ការ​របស់អ្នក។

ប្រ​សិន​បើ​អ្នក​ជ្រើស​រើស​សេវាផ្តោត​លើ​ពេលថ្ងៃ វា​ត្រូវ​តែ​ធ្វើ​​រឿង​ពីរ។​

  1. តើ​សេវាកម្ម​របស់​អ្នក​ធ្វើ​ឡើង​តាម​រយៈ IPP របស់អ្នក ដែល​ផ្តល់​អត្ថ​ប្រ​យោជន៍បំផុត​​ពី​ជម្រើស​និង​តម្រូវការ​របស់​អ្នក​។​ សេវា​នេះ​ជា​ធម្ម​តា​តិច​ម៉ោង​ ឬ តិចថ្ងៃ​ជាង​កម្មវិធី​ពេលថ្ងៃ​បែបប្រពៃណី ហើយ​មាន​លក្ខណៈ​បត់​បែន​បំពេញ​ទៅតាម​តម្រូវការ​ដាច់ដោយ​ឡែក​របស់​អ្នក។
  2. ផ្តល់ឱកាស​​សម្រាប់អ្នក​ដើម្បី​ទទួល​បាន​និង​រក្សា​ឱ្យ​បាន​នូវ​ការងារ សកម្មភាព​ស្ម័គ្រ​ចិត្ត ឬ ការ​អប់រំ ទាញយក​ប្រ​យោជន៍​ឱ្យ​បាន​ច្រើន​បំ​ផុត​ពី​សេវា​របស់អ្នក និង​ជួយ​អ្នក​ឱ្យ​ធ្វើ​សមាហរ័ណ​កម្ម​ចូល​ទៅ​ក្នុង​សហគមន៍​។ ​[2]ផ្នែក​ 4688.21 (b)(1-7).

សេវាបណ្តុះ​បណ្តាល​តាម​សហគមន៍​តាម​សក្ខីប័ត្រ (សេវា VCBT) ត្រូវ​ជួយ​អ្នក​អភិវឌ្ឍ​ជំនាញ​ដែល​ត្រូវការ​ជា​ចាំ​បាច់​សម្រាប់​ការងារ​ក្នុង​សហគមន៍ ឬ ចូល​រួម​នៅ​ក្នុង​ការ​ងារ​ស្ម័គ្រ​ចិត្ត ឬ ការ​អប់​រំ។ មាន​វិធានច្បាប់​ជាច្រើន​សម្រាប់​កម្ម​វិធី​ដែលត្រូវកំណត់តាម​តម្រូវការ​នេះ រួម​មាន៖

  1. សេវាកម្ម​ត្រូវ​​តែ​ផ្តល់​ឡើង​ក្នុង​បរិយាកាស​​លក្ខណៈ​ធម្មជាតិ​នៅ​ក្នុង​សហគមន៍ ប៉ុន្តែ​មិន​មែន​នៅ​ក្នុង​ផ្ទះ​របស់អ្នក​ទេ។
  2. ប្រ​សិន​បើ​អ្នក ឪពុក​ម្តាយ​របស់អ្នក ឬ អ្នក​មើល​ថែទាំ ត្រូវ​បាន​កំណត់​ឱ្យ​ធ្វើ​ជា​អ្នក​ផ្តល់​សេវា VCBT នោះអ្នក​ត្រូវ​តែ​ប្រើ​សេវាគ្រប់គ្រង​ហិរញ្ញវត្ថុ (FMS)
  3. ឪពុក​ម្តាយ​របស់អ្នក ឬ អ្នក​មើល​ថែទាំ​មិន​អាច​ជា​បុគ្គលិក​គាំ​ពារ​ផ្ទាល់​របស់​អ្នក​បាន​ទេ
  4. ប្រ​សិនបើ ​អ្នក​ត្រូវ​បាន​កំណត់​ឱ្យ​ផ្តល់​សេវា​ VCBT នោះ អ្នក​ក៏​ត្រូវ​តែ​មាន​សិទ្ធិ​សម្រាប់​ប័ណ្ណ​រថយន្ត​ក្រុង​​ផ្តល់​មូល​និធិ​ដោយ​មជ្ឈ​មណ្ឌល​ថ្នាក់​តំ​បន់​ដែរ ប្រ​សិន​បើសម​ស្រប និង​
  5. សេវា VCBT គឺ​ត្រូវបានកំណត់ចំនួន​អតិបរមា​​ 150ម៉ោងក្នុងមួយ​ត្រីមាស​។[3]ផ្នែក​ 4688.21 (c)(1-12),​ មើលផងដែរ​មាត្រា​ 17 ក្រម​បញ្ញត្តិ​រដ្ឋកាលីហ្វ័រញ៉ា​ … Continue reading

References
1 ផ្នែក​ 4648.5(a)
2 ផ្នែក​ 4688.21 (b)(1-7).
3 ផ្នែក​ 4688.21 (c)(1-12),​ មើលផងដែរ​មាត្រា​ 17 ក្រម​បញ្ញត្តិ​រដ្ឋកាលីហ្វ័រញ៉ា​ ផ្នែក​ 58884-58888.