មជ្ឈមណ្ឌលថ្នាក់តំបន់មិនអាចបង់ថ្លៃធ្វើដំណើរឯកជន ឯកទេសសម្រាប់មនុស្សពេញវ័យដែលអាចប្រើមធ្យោបាយធ្វើដំណើរសាធារណៈបានដោយសុវត្ថិភាពនោះទេ។ [1]ផ្នែក 4648.35(a). ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់បានបង់ថ្លៃសម្រាប់ការធ្វើដំណើរឯកជន ឯកទេសសម្រាប់អ្នកទៅនិងមកពីការម្មវិធីពេលថ្ងៃ ឬ ការងារនោះ ពួកគេត្រូវអភិវឌ្ឍផែនការទទួលបានការធ្វើដំណើរមួយប្រសិនបើអ្នកអាចប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈបាន ហើយវាមានផ្តល់ជូននោះ។ [2]ផ្នែក 4646.5(a)(7)(A). ប៉ុន្តែផែនការត្រូវតែរួមបញ្ចូលនូវសេវាកម្មនិងការគាំពារដល់អ្នកដែលត្រូវការដើម្បីជួយអ្នកឱ្យប្រើមធ្យោបាយសាធារណៈ។ [3]ផ្នែក 4646.5(a)(7)(B).
មិនថាមជ្ឈមណ្ឌលថ្នាក់តំបន់បង់ថ្លៃការធ្វើដំណើរឯកជន ឬ ការគាំពារដែលអ្នកត្រូវការដើម្បីទទួលបានការធ្វើដំណើរតាមមធ្យោបាយសាធារណៈនោះទេ វាអាចជួយបង់ឱ្យអ្នកបានតែសម្រាប់សេវាកម្មដែលថោកបំផុត ដែលបំពេញបានទៅតាមតម្រូវការ។ [4]ផ្នែក 4646.5(a)(7)(B) និង 4648.35(b)&(c).
ជាមួយគ្នានោះដែរ ច្បាប់ក៏បានចែងថាមជ្ឈមណ្ឌលថ្នាក់តំបន់មិនអាចទិញសេវាការបណ្តុះបណ្តាលការចល័តទី និងសេវាដែលពាក់ព័ន្ធការធ្វើដំណើរបានទេ ប្រសិនបើអ្នកអាចទទួលបានសេវាកម្មទាំងនេះពីមណ្ឌលសិក្សាធិការរបស់អ្នកនោះ។ អ្នកអាចទទួលបានសេវាទាំងនោះពីសាលាបានទេ ប្រសិនបើអ្នកមានអាយុពី 18 ដល់ 22ឆ្នាំនោះ ដែលមានសិទ្ធិទទួលបានសេវាកម្មសម្រាប់ការអប់រំពិសេសនិងសេវាពាក់ព័ន្ធនានា និងមិនបានទទួលសញ្ញាបត្រ ឬ វិញ្ញាបនបត្រនៃការបញ្ចប់ការសិក្សានៅឡើយ នោះ។ [5]ផ្នែក 4648.55(a).