Menu Close

(9.29) តើ​ប្រភេទនៃ​សកម្ម​ភាពសម្រាកកាយ​ប្រភេទអ្វី​ដែលមជ្ឈមណ្ឌលថ្នា​ក់​តំបន់​​ជួយ​ឱ្យ​អ្នក​មានពិការភាព​ផ្នែកការ  លូតលាស់ពេញចិត្តនោះ?​

(9.29) តើ​ប្រភេទនៃ​សកម្ម​ភាពសម្រាកកាយ​ប្រភេទអ្វី​ដែលមជ្ឈមណ្ឌលថ្នា​ក់​តំបន់​​ជួយ​ឱ្យ​អ្នក​មានពិការភាព​ផ្នែកការ  លូតលាស់ពេញចិត្តនោះ?​

មជ្ឈមណ្ឌលក្នុង​តំបន់​ត្រូវ​តែគោរព​តាម​ជម្រើស​របស់អ្នក​ និង​ជួយអ្នក​ឲ្យទទួលបាន​នូវពេលវេលា​សម្រាកលំហែ​។ ​[1]ផ្នែក​ 4502.1. ការសម្រាក​លំហែនិង​សកម្មភាព​កម្សាន្ត​ គឺជា​ផ្នែកដ៏សំខាន់មួយនៃ​ជីវិតរបស់អ្នក​។ អ្នក​អាច​ធ្វើ​នូវរឿង​ជាច្រើន​ ដូចជា៖

  • លេង ឬ មើលកីឡា។
  • លេងកីឡា​ជាមួយ​នឹង​អ្នក​ដែល​ពុំមានពិការភាព​នៅ​ក្នុង​ព្រឹត្តិការមួយ ឬ សម្ព័ន្ធ ​កីឡា។
  • លេង​កីឡា​ជាលក្ខណៈអូឡាំពិក​ពិសេស ឬ សម្ព័ន្ធកីឡាផ្សេងទៀត​សម្រាប់អ្នក​មានពិការភាព។
  • ទៅ​ចូលរួម​ការ​ប្រ​គំតន្ត្រី ឬ សួន​កម្សាន្ត ឬ ភោជនីយដ្ឋាន។
  • ទៅដើរទិញ​អីវ៉ាន់ ឬ ទៅ​ក្លឹបហាត់ប្រាណ ឧទ្យាន ឬ ឆ្នេរសមុទ្រ​។

អ្នក​ដឹង​ច្បាប់ពី​អ្វី​ដែល​អ្នក​ត្រូវការដើម្បី​រីក​រាយ​ជា​មួយ​នឹង​ពេល​ទំនេររបស់អ្នក។ គិត​អំពី​អ្វីៗ​ដែល​អ្នក​ចង់ធ្វើ។ បញ្ចូល​វាជាមួយ​នឹង​​ការគាំពារ​ទាំង​ឡាយ​ដែលអ្នក​ត្រូវការ នៅក្នុង​ IPP របស់​អ្នក​។​

មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​មិន​​ចាំបាច់ត្រូវ​បង់ថ្លៃ​​សម្រាប់សកម្មភាព​ដែល​អ្នក​ចង់ធ្វើទេ។ ប៉ុន្តែ វា​ត្រូវតែ​​ផ្តល់​ដល់អ្នក​នូវ​ការ​គាំពារ​ទាំង​ឡាយ​ដេលអ្នក​ត្រូវការ​ដើម្បី​ធ្វើ​សកម្មភាព នោះ។ ឧទាហរណ៍ ប្រ​សិន​បើអ្នក​ទៅ​មើល​ការ​ប្រកួត​បាល់​បេស្ស៍ប័លនោះ អ្នក​ត្រូវការ​ទិញ​សំបុត្រ អាហារ និង​វត្ថុអនុស្សាវរីយ៍​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ​មជ្ឈមណ្ឌល​ថ្នាក់​តំបន់អាច​បង់ថ្លៃ​សម្រាប់អ្នក​ដែលទៅ​ជា​មួយ​អ្នក​បាន និង​សម្រាប់ការ​ធ្វើដំណើរ ប្រសិន​បើ​ចាំ​បាច់​សម្រាប់​គោលដៅ​សកម្ម​ភាព​កែកម្សាន្ត​របស់អ្នក​ដែល​មាន​នៅ​ក្នុង IPP របស់អ្នក។ ប្រសិនបើអ្នក​ត្រូវការ​​ការ​កែ​សម្រួល​សម​ស្របមួយនោះ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​អាច​ជួយ​អ្នក​ឱ្យ​ទទួល​បាន​វា​ពី​បុគ្គល​ណា​ម្នាក់ដែល​រៀប​ចំ​សកម្ម​ភាព​នោះ។ ប្រ​សិនបើ​​ការ​កែ​សម្រួល​សម​ស្រប​នោះវា​ច្រើន​លើស​លប់​ពេក ឬ ប្រ​សិន​បើ​វា​ប្តូរ​លក្ខណៈដើម​នៃ​សកម្មភាពនោះ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​អាចផ្តល់​​នូវ​​ការ​កែ​សម្រួល​សម​ស្របនោះបាន។​ មជ្ឈមណ្ឌលថ្នាក់​តំ​បន់​​ក៏​អាច​បណ្តុះបណ្តាល និង​បង្រៀន​អ្នក​​ពី​ជំនាញ​សង្គម ឬ ចល័ត ឬ ផ្តល់​សេវាធ្វើដំណើរ ដើម្បី​ឱ្យ​អ្នក​អាច​ទៅលេង​ជា​មួយ​មិត្តភក្តិ បាន។

References
1 ផ្នែក​ 4502.1.