Menu Close

(2.7) តើ​មជ្ឈមណ្ឌលក្នុងតំបន់​សម្រេច​ថា​តើ​​ស្ថានភាព​សុខភាព ​របស់​ខ្ញុំ​ត្រូវ​រ៉ាប់រង​ដោយ​ច្បាប់ Lanterman ដោយ​របៀប​ណា​?​

(2.7) តើ​មជ្ឈមណ្ឌលក្នុងតំបន់​សម្រេច​ថា​តើ​​ស្ថានភាព​សុខភាព ​របស់​ខ្ញុំ​ត្រូវ​រ៉ាប់រង​ដោយ​ច្បាប់ Lanterman ដោយ​របៀប​ណា​?​

មជ្ឈមណ្ឌលក្នុងតំបន់ នឹង​ធ្វើ​ការ​ពិនិត្យមើល​ប្រវត្តិ កំណត់ត្រា​ ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ និង​សេវាកម្ម​ពី​មុន​របស់​អ្នក​។​ នេះហៅ​ថា​ ការ​វាយ​តម្លៃ​។​ ក៏​អាច​នឹង​មាន​វេជ្ជបណ្ឌិត​ ឬ​គ្រូពេទ្យចិត្តសាស្រ្ត​ណាម្នាក់​ធ្វើ​តេស្ត​អ្នក​ផង​ដែរ​។​ ​អ្នកនិងគ្រួសារ​របស់​អ្នក​ គប្បីចូល​រួម​នៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​វាយ​តម្លៃ​នេះ​។​ ​នេះ​នឹង​ជួយ​ដល់​មជ្ឈមណ្ឌលក្នុងតំបន់ឲ្យ​យល់​ពី​​បញ្ហា​គុណ​តម្លៃ​វប្បធម៌ ​ភាសា សាសនា ការ​អប់រំ សង្គម និង​បញ្ហាហិរញ្ញវត្ថុ​របស់​អ្នក​។​ មជ្ឈមណ្ឌលក្នុងតំបន់ ​ត្រូវ​គិត​គូរ​​​ថា​តើ​ត្រូវ​និយាយ​អ្វីខ្លះ​ ដើម្បីឲ្យ​ការ​វាយ​តម្លៃ​​នេះ​អាច​​ធ្វើ​ទៅ​បា​ន​​ហ្មត់ចត់​ និង​បាន​គិត​គូរ​ដល់​វប្បធម៌​ គ្រួសារ​ និង​សហគមន៍​របស់​អ្នក។​