នាយកដ្ឋានស្តារនីតិសម្បទា (DOR) ផ្តល់នូវសេវាស្តារនីតិសម្បទាដល់អ្នកទាំងឡាយដែលចង់ធ្វើការក្នុងកម្មវិធីការងារដែលទទួលបាននូវការគាំពារ ឬ ការងារដែលមានលក្ខណៈប្រកួតប្រជែង។ សេវាស្តារនីតិសម្បទាវិជ្ជាជីវៈរួមមាន៖
- ការផ្តល់ប្រឹក្សា ការណែនាំ និងការបញ្ជូនបន្ត
 - សម្ភារៈបណ្តុះបណ្តាល
 - ការដាក់ឱ្យធ្វើការនៅតាមកន្លែងមានបរិយាកាសសមស្រប
 - សេវាបំពេញឡើងវិញផ្នែកផ្លូវកាយនិងផ្លូវចិត្ត
 - ការធ្វើដំណើរ
 - ការថែទាំជួសជុល
 - សេវាជាលក្ខណៈបុគ្គល ដូចជាការធ្វើជាអ្នកកត់ត្រា អ្នកអាន អ្នកបកប្រែភាសា អ្នកចូលរួម និងអ្នកបើកបរជាដើម
 - បច្ចេកវិទ្យាជំនួយ ដូចជាផ្នែកទំនាក់ទំនង ញាណ និងឧបករណ៍ផ្សេងទៀត។
 - ការបង្វឹកការងារ
 - សេវាកម្មទៅដល់សមាជិកក្រុមគ្រួសារ
 - សេវាក្រោយបញ្ចប់ការងារ។ [1]មាត្រា 9, ក្រមបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា, ផ្នែក 7149
 
នៅពេលអ្នកចាប់ផ្តើមការងារ DOR បង់ថ្លៃ 100% សម្រាប់សេវាកម្មទាំងនេះ។ នៅពេលការងាររបស់អ្នកមានស្ថិរភាព ការផ្តល់មូលនិធិត្រូវកាត់បន្ថយបន្តិចម្តងៗ។ [2]មាត្រា 9, ក្រមបទបញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ា ផ្នែក 7021.5(b). សម្រាប់ព័ត៌មានបន្ថែមអំពីសេវា DOR, សូមទាក់ទៅកាន់អង្គការជនពិការកាលីហ្វ័រញ៉ា ឬ ចូលទៅកាន់ គេហទំព័រ DOR។
							