ប្រសិនបើអ្នកជាសិស្សទទួលការអប់រំពិសេស មជ្ឈមណ្ឌលថ្នាក់តំបន់នឹងរំពឹងថាអ្នកប្រើសេវាដែលផ្តល់ដោយមណ្ឌលសិក្សាធិការក្នុងមូលដ្ឋានរបស់អ្នករហូតដល់អ្នកមានអាយុ 22ឆ្នាំ បើមិនដូច្នោះទេ អ្នកបានទទួលសញ្ញាបត្រ ឬ វិញ្ញាបនបត្របញ្ចប់ការងារសិក្សាហើយ។ មជ្ឈមណ្ឌលថ្នាក់តំបន់មិនអាចទិញសេវាទាំងនេះសម្រាប់អ្នកបានទេ ប្រសិនបើអ្នកមានអាយុចន្លោះ 18-22ឆ្នាំ ហើយមិនទាន់ទទួលបានសញ្ញាបត្រ ឬ វិញ្ញាបនបត្រទេនោះ៖
- កម្មវិធីពេលថ្ងៃ
 - ការអប់រំវិជ្ជាជីវៈ
 - សេវាការងារ
 - កម្មវិធីរស់នៅដោយឯករាជ្យ និង
 - ការបណ្តុះបណ្តាលអំពីចល័តភាព និងមធ្យោបាយដឹកជញ្ជូនដែលពាក់ព័ន្ធ។ [1]ផ្នែក 4648.55(a).
 
ទោះជាយ៉ាងណា មជ្ឈមណ្ឌលថ្នាក់តំបន់អាចនឹងទិញសេវាទាំងនេះប្រសិនបើអ្នកបំពេញបានទៅនឹងការរំពឹងទុក ឬ ការលើកលែងដូចខាងក្រោម។ អ្នកអាចទទួលបានសេវាទាំងនេះប្រសិនបើ៖
- ក្រុមការងារ IPP កំណត់ថា តម្រូវការរបស់អ្នកមិនអាចបំពេញបានដោយប្រព័ន្ធអប់រំទេនោះ។
 - ក្រុមការងារ IPP របស់អ្នកសម្រេចថា ធនធានទូទៅដែលមានផ្តល់ជូនអ្នកតាម រយៈមណ្ឌលសិក្សាធិការរបស់អ្នកមិនសមស្របឆ្លើយតបទៅនឹងតម្រូវការរបស់អ្នក (ករណីលើកលែង “ស្ថានភាពពិសេស” ទេនោះ ឬ
 - អ្នកកំពុងស្ថិតនៅក្នុងកម្មវិធីហាត់ការដែលទទួលបានប្រាក់ឈ្នួល ឬ កំពុងស្ថិតក្នុងកម្មវិធីការងារដែលមានលក្ខណៈប្រកួតប្រជែងធ្វើសមាហរ័ណកម្មដែលជាលទ្ធផលនៃការដែលទទួលបានប្រាក់ឈ្នួលនោះ។
 
ប្រសិនបើអ្នកស្ថិតនៅក្នុងការហ្វឹកហាត់ការងារដែលទទួលបានប្រាក់ឈ្នួល ឬការងាររួមបញ្ចូលគ្នាដែលមានការប្រកួតប្រជែង អ្នកក៏អាចបន្តទទួលបានសេវាសាលារៀនដែរ (ប្រសិនបើសេវាកម្មទាំងនោះបន្តបំពេញទៅតាមតម្រូវការរបស់ អ្នក)។ [2]ផ្នែក 4648.55(d)(1). កម្មវិធីហាត់ការមានប្រាក់ឈ្នួលដែលផ្តល់ជូនដោយមជ្ឈមណ្ឌលក្នុងតំបន់ ត្រូវតែបំពេញតាមលក្ខណៈវិនិច្ឆ័យទាំងនេះ៖
- ការបង់ប្រាក់ទៅឲ្យបុគ្គលដែលចូលរួមក្នុងការងារហាត់ការដែលទទួលបានប្រាក់ឈ្នួល មិនត្រូវលើសពី $10,400 ក្នុងមួយឆ្នាំឡើយ។
 - ការហាត់ការដែលទទួលបានប្រាក់ឈ្នួល ត្រូវធ្វើឡើងនៅមជ្ឈដ្ឋានការងារក្នុង បរិបទប្រកួតប្រជែងនិងសមាហរ័ណកម្ម។
 - ការហាត់ការត្រូវជួយដល់បុគ្គលនោះឲ្យអភិវឌ្ឍជំនាញនានាដែលចាំបាច់ដើម្បីទទួលបានការងារដែលមានប្រាក់ឈ្នួល។
 - មជ្ឈមណ្ឌលក្នុងតំបន់ ត្រូវបង្កើនការយល់ដឹងអំពីឱកាសសម្រាប់មនុស្សក្នុងការចូលរួមក្នុងកម្មវិធីហ្វឹកហាត់ការងារដែលទទួលបានប្រាក់ឈ្នួល តាមរយៈកិច្ចប្រជុំផ្សព្វផ្សាយ និងកិច្ចប្រជុំ IPP។ [3]ផ្នែក 4870.
 
							