បោះពុម្ពជំពូកទី 11 ទាំងមូលពីទីនេះ។
សូមចំណាំ:ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 06/03/2023
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
ឯកសារនេះមានរហូតដល់ថ្ងៃដែលវាត្រូវបានបោះពុម្ពប៉ុណ្ណោះ។
បោះពុម្ពលើ៖ 06/03/2023
សូមយោងទៅកំណែអ៊ីនធឺណិតជានិច្ចសម្រាប់ព័ត៌មានថ្មីៗបំផុតបច្ចុប្បន្ន។
អ្នកអាចស្វែងរកកំណែអនឡាញនៅ៖
https://rula.disabilityrightsca.org/km/
ជំពូក 11៖ កម្មវិធី Medi-Cal ផ្តល់ការលើកលែងដល់ពិការភាពផ្នែកការលូតលាស់
(11.1) តើអ្វីទៅជាកម្មវិធី DD Waiver?
DD Waiver គឺជាឈ្មោះកាត់សម្រាប់កម្មវិធី Medi‑Cal សេវាតាមផ្ទះនិងតាមសហគមន៍ផ្តល់ការលើកលែងចំពោះពិការភាពផ្នែកការលូតលាស់។ DD Waiver អាចបង់ថ្លៃឱ្យសេវាថែទាំតាមផ្ទះនិងសហគមន៍ជាច្រើនដូចជា៖
- សេវាគាំពារការរស់នៅ ដើម្បីឱ្យអ្នកអាចរស់នៅក្នុងផ្ទះរបស់អ្នកបាន
- សេវាគាំទ្រការបំពេញការងារ ដើម្បីឱ្យអ្នកអាចធ្វើការបាន និង
- សេវាសម្រាកកាយសម្រាប់សមាជិកក្រុមគ្រួសារ និងអ្នកមើលថែទាំងឡាយ។
ប្រសិនបើផែនការកម្មវិធីបុគ្គល (IPP) របស់អ្នកមានរាយសេវាកម្មទាំងឡាយដូចមានទាំងនេះ ពួកគេអាចនឹងត្រូវទទួលបានប្រាក់តាមរយៈកម្មវិធី DD Waiver ។ សូមមើល សំណួរ 25 សម្រាប់សេវាកម្ម DD Waiver ផ្សេងទៀត។
មានការលើកលែងផ្សេងទៀត ប៉ុន្តែ DD Waiver គឺជាការលើកលែងដ៏សំខាន់បំផុតសម្រាប់អ្នកទាំងឡាយដែលមានពិការភាពផ្នែកការលូតលាស់។ វាមានឈ្មោះថា “ការលើកលែង” ពីព្រោះវាអនុញ្ញាតឱ្យរដ្ឋលើកលែងនូវវិធានមួយចំនួនរបស់សហព័ន្ធ ដែល Medi-Cal ប្រើ។ ឧទាហរណ៍ ការលើកលែង “លើកលែង” ទៅលើវិធានប្រាក់ចំណូលនិងធនធាន។ នេះមានន័យថា អ្នកអាចទទួលបានកម្មវិធី Medi-Cal ប្រសិនបើអ្នកជាកុមារ ហើយឪពុកម្តាយរបស់អ្នកមានប្រាក់ច្រើនពេក។ សូមមើលសំណួរលេខ 9 និង 10។
(11.2) តើ DD Waiver ជួយដល់អ្នកក្នុងសហគមន៍យ៉ាងដូចម្តេច?
រដ្ឋាភិបាលសហព័ន្ធជាធម្មតាបង់ប្រាក់ទៅឱ្យរដ្ឋវិញសម្រាប់ចំណាយមួយផ្នែកនៅពេលដែលជនមានពិការភាពរស់នៅក្នុងស្ថាប័ន។ ពួកគេបានសម្រេចការលើកលែងដល់សេវាតាមផ្ទះនិងតាមសហគមន៍(HCBS) ឱ្យអនុញ្ញាតដល់អ្នកដែលទទួលបានកម្មវិធី Medi-Cal ដើម្បីបង់ថ្លៃសម្រាប់សេវាសហគមន៍ជំនួសការថែទាំតាមស្ថាប័ន។
វិធានច្បាប់សហព័ន្ធអនុញ្ញាតឱ្យមានការលើកលែងលើកម្មវិធី Medi-Cal ពីព្រោះអ្នកដែលមានពិការភាពរស់នៅតាមផ្ទះ និងសហគមន៍មានលក្ខណៈប្រសើរជាងអ្នករស់នៅតាមស្ថាប័ន។ ការលើកលែងជួយដល់អ្នកដែលមានពិការភាពមិនឱ្យទៅរស់នៅក្នុងស្ថាប័ន។ ការលើកលែងទទួលស្គាល់ថា មានមនុស្សជាច្រើនកំពុងតែប្រឈមនឹងការត្រូវដាក់ចូលទៅតាមមណ្ឌលវេជ្ជសាស្រ្តនោះ អាចត្រូវបានមើលថែតាមផ្ទះ ឬ តាមសហគមន៍របស់ពួកគេបានជំនួសវិញ។ ការលើកលែងនេះរក្សាបាននូវ ឯករាជ្យភាព និងចំណងភ្ជាប់ទៅនឹងក្រុមគ្រួសារ និងមិត្តភក្តិរបស់គេបានក្នុងតម្លៃចំណាយមួយមិនច្រើនជាងការថែទាំនៅតាមស្ថាប័នឡើយ។ កម្មវិធី DD Waiver ជាកម្មវិធីលើកលែង HCBS ដ៏ធំបំផុត នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា និងនៅទូទាំងប្រទេស។ [[Home and Community-Based Services Waiver for the Developmentally Disabled (HCBS-DD) (ca.gov).]]
(11.3) តើខ្ញុំអាចស្វែងរកព័ត៌មានលម្អិតអំពីកម្មវិធី DD Waiver នៅឯណា?
អ្នកអាច៖
- ស្នើសុំកម្មវិធី DD Waiver របស់មជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នកមួយច្បាប់ដើម្បីមើលបាន។
- សូមចូលទៅកាន់ Home and Community-Based Services Programs - CA Department of Developmental Services។
(11.4) តើកម្មវិធី Medi-Cal បង់ថ្លៃសម្រាប់សេវាផ្តល់ដោយ មជ្ឈមណ្ឌលថ្នាក់តំបន់របស់ខ្ញុំទេ?
ប្រសិនបើអ្នកមានសិទ្ធិទទួលវាបាន នោះកម្មវិធី Medi-Cal អាចនឹង បង់ថ្លៃមួយចំនួននៃសេវាមជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នកបាន។ Medi-Cal ជាកម្មវិធីសាធារណៈ ដែលផ្តល់សេវាថែទាំសុខភាពទៅដល់ពលរដ្ឋកាលីហ្វ័រញ៉ាទាំងឡាយ ដែលមានចំណូលទាប ឬ មានពិការភាព។ [[សូមមើលឯកសារបោះពុម្ពរបស់ Disability Rights California សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី Medicaid/Medi-Cal៖ https://www.disabilityrightsca.org/publications/fact-sheet-what-is-medicaid-medi-cal.]]
ខុសពីកម្មវិធី Medicare និងផែនការធានារ៉ាប់រងសុខភាពឯកជនភាគច្រើន កម្មវិធី Medi-Cal ធានាទៅលើ៖
- ការថែទាំរយៈពេលវែងនៅតាមស្ថាប័ន និង
- ការថែទាំតាមសហគមន៍ជំនួសឱ្យការថែទាំតាមស្ថាប័ន ដូចជាសេវាគាំពារតាមផ្ទះ (IHSS) និងសេវានានាដែលបានលើកឡើងនៅក្នុងសំណួរលេខ 25។
បើទោះបីជាអ្នកមានសិទ្ធិទទួលបានកម្មវិធី Medi‑Cal ក៏ដោយ ក៏វាអាចនឹងមិនធានាទាំងអស់នៃសេវាមជ្ឈមណ្ឌលថ្នាក់តំបន់ដែលអ្នកត្រូវការដែរ។ ប្រសិនបើអ្នកត្រូវការសេវាទាំងឡាយដែលមិនធានាដោយ Medi-Cal ទេ អ្នកនៅតែមានសិទ្ធិដើម្បីទទួលបានសេវានោះប្រសិនបើវាស្ថិតនៅក្នុងផែនការកម្មវិធីបុគ្គល IPP របស់អ្នក។
វាមានប្រយោជន៍សម្រាប់រដ្ឋ ដើម្បីដាក់ឱ្យមនុស្សទទួលបានកម្មវិធី DD Waiver ដូច្នេះកម្មវិធី Medi-Cal អាចធានាទៅលើសេវាមួយចំនួនដែលគេត្រូវការ។ អ្នកមិនគួរចាប់អារម្មណ៍ពីភាពខុសគ្នានៅក្នុងសេវាកម្មរបស់អ្នក ថាតើ កម្មវិធី Medi-Cal ធានាលើសេវាទាំងនោះដែរ ឬ អត់ទេ។ ប៉ុន្តែ រដ្ឋនឹងទទួលបានប្រាក់បង្គ្រប់ពី សហព័ន្ធ ប្រសិនបើអ្នកទទួលបានកម្មវិធី DD Waiver។ វាជាការប្រសើសម្រាប់ពលរដ្ឋ កាលីហ្វ័រញ៉ា នៅពេលដែលរដ្ឋទទួលបានប្រាក់បន្ថែមពីសហព័ន្ធនោះ។ វាក៏អាចផ្តល់អត្ថប្រយោជន៍ដល់អ្នកផងដែរ។ សូមើល សំណួរលេខ 9 សម្រាប់ព័ត៌មាន លម្អិត។ចំណុចសំខាន់ ! កម្មវិធី IPP គួរតែរាយសេវាកម្មទាំងអស់ដែលអ្នកត្រូវការ មិនមែនតែសេវាកម្មដែលនឹងបង់ថ្លៃឱ្យដោយកម្មវិធី Medi‑Cal ទេ។ បើទោះបីជាកម្មវិធី DD Waiver មិនធានាដល់សេវាកម្មដែលអ្នកត្រូវការក៏ពិតមែន តែអ្នកនៅតែមានសិទ្ធិទទួលបានសេវាកម្មទាំងអស់ដែលមានរាយនៅក្នុង IPP របស់អ្នក។
(11.5) តើខ្ញុំមានសិទ្ធិទទួលបានសេវាពីកម្មវិធី DD Waiver ទេ?
អ្នកមានសិទ្ធិទទួលបានសេវាពីកម្មវិធី DD Waiver ប្រសិនបើអ្នក៖
- បំពេញបានទៅតាមនិយមន័យពិការភាពផ្នែកការលូតលាស់របស់រដ្ឋកាលីហ្វ័រញ៉ា និងជាអ្នកប្រើប្រាស់មជ្ឈមណ្ឌលថ្នាក់តំបន់ [[Welf. & Inst. Code § 4512; DD Waiver, មករា 1, 2018, ឧបសម្ព័ន្ធ B៖ ការទទួលបាននិងលក្ខខណ្ឌកំណត់សិទ្ធិទទួលបានរបស់អ្នកចូលរួម។ សូមមើល ជំពូក 2 ស្តីពីលក្ខខណ្ឌកំណត់សិទ្ធិទទួល បានរបស់មជ្ឈមណ្ឌលថ្នាក់តំបន់។ អ្នកត្រូវតែជាអ្នកប្រើប្រាស់មជ្ឈមណ្ឌលថ្នាក់តំបន់ដើម្បីទទួលបានសេវាពីកម្មវិធី DD Waiver ។ ប្រសិនបើអ្នកបានដាក់ពាក្យ ស្នើសុំសេវាពីមជ្ឈមណ្ឌលថ្នាក់តំបន់កន្លងមក ហើយត្រូវបានបដិសេធ ប៉ុន្តែមិនបានប្តឹងជំទាស់ទេនោះ អ្នកអាចនឹងមានសមត្ថភាពដាក់ពាក្យឡើងវិញបានសម្រាប់ សេវាមជ្ឈមណ្ឌលថ្នាក់តំបន់។ ប្រសិនបើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានសេវាមជ្ឈមណ្ឌលថ្នាក់តំបន់នោះ អ្នកក៏អាចទទួលបានសេវាពីកម្មវិធី DD Waiver បានផងដែរ។]]
- ការទទួលបានកម្មវិធី Medi-Cal រួចហើយ ឬ នឹងមានសិទ្ធិស្របច្បាប់ទទួលបានកម្មវិធី Medi-Cal ប្រសិនបើប្រាក់ចំណូល ឬប្រភពប្រាក់ចំណូលគ្រួសាររបស់អ្នក ឬ ឪពុកម្តាយរបស់អ្នកមិនត្រូវបានរាប់បញ្ចូលឡើយ ហើយ
- មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការថែទាំនៅក្នុងមណ្ឌលសុខភាព (ICF) ផ្ដល់មូលនិធិដោយ កម្មវិធី Medi-Cal នោះ។ [[បទបញ្ញត្តិនានារបស់រដ្ឋដែលអនុវត្ត បានចំពោះ ICF មាន៖ Cal. Code Reg. Title 22 section 51164 - 51165.2.]] សម្រាប់អ្នកដែលមានពិការភាពផ្នែកការលូតលាស់។
សម្គាល់៖ ប្រសិនបើអ្នកមានអាយុក្រោម 21ឆ្នាំ ហើយឪពុកម្តាយរបស់អ្នកអះអាងថាអ្នកជាមនុស្សក្នុងបន្ទុក អ្នកត្រូវបានពិចារណាជាកូនដែលអាចមានលក្ខណៈសម្បត្តិទទួលបានកម្មវិធី Medi-Cal។ សូមមើល សំណួរលេខ 11។
សម្គាល់៖ អ្នកមិនចាំបាច់ត្រូវស្ថិតនៅក្នុងមណ្ឌលសុខភាព (ICF) ទេ ដើម្បីមានសិទ្ធិទទួលបានកម្មវិធី DD Waiver នោះ។ អ្នកគ្រាន់តែត្រូវការការថែទាំដែលនឹងធ្វើឱ្យអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានសេវានៅក្នុង ICF នោះគ្រប់គ្រាន់ ទៅហើយ។ សូមមើល ជំពូក 7 សម្រាប់ព័ត៌មានបន្ថែមពី ICF។
(11.6) តើអ្នកប្រើប្រាស់មជ្ឈមណ្ឌលថ្នាក់តំបន់ទាំងអស់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានសេវាពីកម្មវិធី DD Waiver ទេ?
មិនមែនទេ អ្នកប្រើប្រាស់មជ្ឈមណ្ឌលថ្នាក់តំបន់មួយចំនួនមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានសេវាពីកម្មវិធី DD Waiver ទេ ពីព្រោះ៖
- តម្រូវការរបស់ពួកគេមិនត្រូវទៅតាមលក្ខខណ្ឌកំណត់ពីលក្ខណៈសម្បត្តិទាំងនោះ សម្រាប់ ICFទេ។ [[វាអាចទៅរួចដែរ ដែលអ្នកដែលមានតម្រូវការកម្រិតខ្ពស់នៃការថែទាំជាងអ្វីដែលផ្តល់នៅ ICF អាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់សេវាកម្មពីកម្មវិធី DD Waiver។]]
- ចំណូលរបស់ពួកគេខ្ពស់ពេកដើម្បីឱ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានកម្មវិធី Medi-Cal នោះ។
ប្រការត្រូវចងចាំ៖ បើទោះបីជាអ្នកមិនមានសិទ្ធិទទួលបានសេវាពីកម្មវិធី DD Waiver ក៏ដោយ ក៏អ្នកនៅតែអាចទទួលបានសេវាកម្មដែលមានរាយនៅក្នុង IPP របស់អ្នកដែរ។ សូមមើល ជំពូក 4។
(11.7) ប្រសិនបើខ្ញុំមានសិទ្ធិ និងដាក់ពាក្យសុំកម្មវិធី DD Waiver តើខ្ញុំត្រូវបានធានាថាទទួលបានការលើកលែងដែរឬទេ?
ជាធម្មតាបាន។ អ្នកអាចនឹងមានសិទ្ធិទទួលបានសេវាកម្មពីការលើកលែងរបស់ កម្មវិធី Medi-Cal ប្រសិនបើកន្លែងលើកលែងនោះនៅមាន។ [[Lewis v. New Mexico Dept. of Health 275 F. Supp. 2d 1319, 1345 (D. N.M. 2003) (“នៅពេលដែលរដ្ឋកំណត់ឡើងនូវកម្មវិធីលើកលែងរបស់ខ្លួនភ្លាម វាក្លាយជាកាតព្វកិច្ចត្រូវ អនុវត្តកម្មវិធីលើកលែងទៅតាមអ្វីដែលបានកំណត់”); Makin v. Hawaii 114 F.Supp.2d 1017 (1999).]] មានសេវាជាច្រើនកន្លែងដែល [[ច្បាប់ Lanterman Act កំណត់ឡើង។ ដូច្នេះ ប្រសិនបើអ្នកចង់រស់នៅក្នុងសហគមន៍ មជ្ឈមណ្ឌលថ្នាក់តំបន់គួរតែជួយដល់អ្នក បើទោះបីជាកន្លែងលើកលែងនោះមិនមានក៏ដោយ។]] ហើយកន្លែងជាច្រើនបន្ថែមទៀតត្រូវបានដាក់បញ្ចូលថ្មីជារៀងរាល់ឆ្នាំ។ ឧទាហរណ៍ មានកន្លែងកម្មវិធី DD Waiver ចំនួន 145,000 កន្លែងនៅក្នុងឆ្នាំ 2021។ នឹងមានកន្លែងចំនួន 150,000 សម្រាប់ឆ្នាំ 2022។ [[ការអនុម័ត CMS Waiver, ហ្វាល PDF ទំព័រ 1 នៃ 297 នៅលើ៖ពាក្យសុំ HCBS.]] នេះគឺវាគ្រប់គ្រាន់ហើយសម្រាប់អ្នកគ្រប់គ្នា មកទល់នឹងពេលនេះ។
(11.8) តើខ្ញុំដាក់ពាក្យសុំកម្មវិធី DD Waiver តាមរបៀបណា?
អ្នកអាចនឹងមិនចាំបាច់ដាក់ពាក្យសុំទេ។ មជ្ឈមណ្ឌលថ្នាក់តំបន់ជាធម្មតាជាអ្នកកំណត់ពីអ្នកដែលមានសិទ្ធិទទួលបានកម្មវិធី DD Waiver។ មជ្ឈមណ្ឌលថ្នាក់តំបន់ធ្វើបែបនេះពីព្រោះតែរដ្ឋាភិបាលសហព័ន្ធនឹងបង់ថ្លៃពាក់កណ្តាលនៃសេវាកម្មវិធី DD Waiver របស់អ្នក។ នេះនឹងធ្វើឱ្យរដ្ឋទុកលុយសម្រាប់សកម្មភាពផ្សេងបាន។
ប៉ុន្តែ ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់មិនកំណត់ថាអ្នកមានសិទ្ធិទទួលបានកម្មវិធី DD Waiver ទេនោះ អ្នកនឹងអាចដាក់សុំបានដោយខ្លួនឯង។ ត្រូវតែប្រាកដថា មានសេវាដែលធានាក្រោមកម្មវិធី DD waiver នៅក្នុង IPP របស់អ្នក។ ឧទាហរណ៍នៃសេវាកម្មដែលលើកលែងមានដូចជា ការសម្រាក ឬ ខ្សែដៃរំឭកផ្នែកវេជ្ជសាស្រ្ត។សូមមើល សំណួរលេខ 25 សម្រាប់សេវាលើកលែងបន្ថែមទៀត។
ផ្ញើលិខិតទៅកាន់មជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នកស្នើសុំឱ្យកំណត់អ្នកជាអ្នកមានសិទ្ធិទទួលបានកម្មវិធី DD Waiver សម្រាប់សេវាកម្មដែលអ្នកត្រូវការ។ ហើយ ត្រូវតែប្រាកដថាសេវាពីកម្មវិធី DD Waiver ដែលអ្នកត្រូវការត្រូវបានរួមបញ្ចូលនៅក្នុងកម្មវិធី IPP របស់អ្នក។សូមមើល ជំពូក 4។ មជ្ឈមណ្ឌលថ្នាក់តំបន់នឹងផ្ញើលិខិតដល់អ្នក ប្រាប់អ្នកថាតើអ្នកមានសិទ្ធិទទួលបានសេវាពីកម្មវិធី DD Waiver ដែរឬអត់នោះ។
(11.9) តើវាជារឿងល្អទេដែលត្រូវទទួលបានសេវាពីកម្មវិធី DD Waiver ប្រសិនបើខ្ញុំមានសិទ្ធិនោះ?
បាទ/ចាស។ ប្រសិនបើអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានសេវាពីកម្មវិធី DD Waiver នោះ អ្នកនឹងទទួលបានប្រយោជន៍តាមមធ្យោបាយទាំងនេះ៖
សេវាកម្មវិធី DD Waiver មិនអាចត្រូវបានកម្រិត។មជ្ឈមណ្ឌលថ្នាក់តំបន់មិនអាចកម្រិតសេវាលើកលែងនានាដែលគេផ្តល់។ នេះពីព្រោះតែសេវា Medi-Cal ដែលមាននៅម្ខាងនៃរដ្ឋ ត្រូវតែមាននៅគ្រប់ទីកន្លែងក្នុងរដ្ឋ។ ករណីនេះហៅថាលក្ខខណ្ឌតម្រូវ “ពង្រីកវិសាលភាពទូទាំងរដ្ឋ”។ [[42 U.S.C. § 1396a(a)(1) (លក្ខខណ្ឌតម្រូវពង្រីកវិសាលភាពទូទាំងរដ្ឋ).]] ដូច្នេះ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវតែផ្តល់សេវាទាំងអស់ដូចគ្នាទៅនឹងសេវាពីកម្មវិធី DD Waiver ទៅដល់អ្នកប្រើប្រាស់។
មជ្ឈមណ្ឌលថ្នាក់តំបន់មិនអាចប្រើប្រាស់គោលការណ៍ណែនាំស្តីពីការទិញសេវា (POS) ដើម្បីកំណត់ចំនួនទឹកប្រាក់នៃប្រភេទសេវាដែលអ្នកទទួលបានក្រោមកម្មវិធី DD waiver បានទេ។មជ្ឈមណ្ឌលថ្នាក់តំបន់នីមួយៗមានគោលការណ៍ណែនាំ POS ប៉ុន្តែគោលការណ៍ណែនាំមិនអាចត្រួតត្រាទៅលើសេវាកម្មដែលទទួលបានទេ។ អ្នកមានសិទ្ធិទទួលបានសេវាកម្មនិងការគាំពារដែលអ្នកត្រូវការ និងដែលមានរាយនៅក្នុងផែនការកម្មវិធីជាលក្ខណៈបុគ្គល (IPP) របស់អ្នកបាន។ មិនមែនគោលការណ៍ណែនាំ POS ទេ តែវាជា កម្មវិធី IPP របស់អ្នក ដែលត្រួតត្រាទៅលើសេវាដែលអ្នកអាចទទួលបានស្ថិតក្រោមទាំងកម្មវិធី DD Waiver និងច្បាប់ Lanterman Act។ [[Williams v. Macomber 226 Cal.App.3d 225, 233 (1990).]]
អ្នកប្រើប្រាស់ដែលទទួលបានសេវាពីកម្មវិធី DD Waiver ទទួលបានការពិនិត្យឡើងវិញលើ IPP របស់គេជារៀងរាល់ឆ្នាំ។ស្ថិតក្រោមច្បាប់ Lanterman Act អ្នកមានសិទ្ធិទទួលបាន IPP ថ្មីជារៀងរាល់ បី ឆ្នាំ ឬ នៅពេលណាដែលអ្នកស្នើសុំ។ ប៉ុន្តែជាមួយនឹងកម្មវិធី DD Waiver វាជារៀងរាល់ឆ្នាំតែម្តង។ [[សូមមើលទំព័រ 22 នៃកម្មវិធី DD Waiver Primer និង Policy Manual នៅ៖ https://www.dds.ca.gov/wp-content/uploads/2019/02/HCBS_WaiverPrimerPolicy_20190212.pdf.]]សូមមើល ជំពូក 4 អំពី IPPs។សូមកុំភ្លេចរាយសេវាទាំងអស់ដែលអ្នកត្រូវការនៅក្នុង IPP របស់អ្នក។
កុមារដែលទទួលបានកម្មវិធី Medi-Cal ក្រោមកម្មវិធី DD Waiver មានការការពារបន្ថែមទៀត។
ប្រសិនបើកុមារលែងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានសេវាកម្មពីកម្មវិធី DD Waiver តទៅទៀតហើយនោះ កម្មវិធី Medi-Cal ត្រូវតែធ្វើ “ការកំណត់ឡើងវិញ” ដើម្បីឱ្យដឹងថាតើពួកគេមានសិទ្ធិទទួលបានកម្មវិធី Medi-Cal ក្រោមកម្មវិធីផ្សេងទេ មុននឹងលុបកម្មវិធី Medi-Cal ចេញពីពួកគេ។ [[Welf. & Inst. Code § 14005.37(d).]]
កុមារទាំងឡាយក៏ត្រូវបានការពារដោយវិធាន “ធ្វើការបន្តសិទ្ធិទទួលបានសម្រាប់កុមារ” របស់កម្មវិធី Medi-Cal ដែរ។ នេះមានន័យថា ការការពាររបស់កម្មវិធី Medi-Cal ត្រូវតែបន្តដោយឥតគិតថ្លៃរហូតដល់ 12 ខែក្រោយពីកុមារត្រូវបានរកឃើញថាលែងមានសិទ្ធិទទួលបានការការពារក្រោមកម្មវិធី Medi-Cal.ទៀតហើយ [[Welf. & Inst. Code § 14005.25; DHCS ACWDL No. 14-05.]]
អ្នកប្រើប្រាស់មានសិទ្ធិទទួលបានសេវាពីកម្មវិធី DD Waiver អាចទទួលការលើកលែងលើយានយន្តបន្ថែមបាន។Medi-Cal ជាធម្មតាអនុញ្ញាតដល់អ្នកមិនឱ្យរាប់មួយក្នុងចំណោមយានយន្តរបស់អ្នកជាធនធានបានឡើយ។ ស្ថិតក្រោមកម្មវិធី DD Waiver អ្នកទទួលបានការលើកលែងលើយានយន្តបន្ថែម។ កម្មវិធី Medi-Cal អនុញ្ញាតឱ្យមានយានយន្តទីពីរដែលមិនត្រូវរាប់បញ្ចូល ប្រសិនបើវាត្រូវបានកែសម្រួលដើម្បីសម្របទៅតាមតម្រូវការផ្នែករាងកាយ ឬ វេជ្ជសាស្រ្តរបស់អ្នក។ ACWDL No. 01-67.
(11.10) តើវាជាការប្រសើរទេដែលមនុស្សខ្លះមិនត្រូវទទួលបានកម្មវិធី DD Waiver នោះ?
បាទ/ចាស។ ប្រសិនបើអ្នកជាអ្នកប្រើប្រាស់មជ្ឈមណ្ឌលថ្នាក់តំបន់ពាក់ព័ន្ធនៅក្នុងរឿងក្តី ដោយសារតែរបួសស្នាមនោះ អ្នកអាចនឹងមិនចង់ទទួលបានកម្មវិធី DD Waiver ឡើយ។
សេវាកម្មវិធី Medi-Cal ណាមួយដែលអ្នកទទួលបានសម្រាប់របួសស្នាម និងការជាសះស្បើយឡើងវិញ អាចនឹងត្រូវដកចេញពីទឹកប្រាក់ដែលអ្នកបានពីឈ្នះរឿងក្តីរបស់អ្នក។ [[រដ្ឋកាលីហ្វ័រញ៉ាយល់ស្របជាមួយនឹងគំនិតរបស់ Disability Right California ថាថ្លៃចំណាយសេវាអន្តរាគមន៍ទាន់ពេល (Individuals with Disabilities Education Act Part C) មិនអាចប្រមូលបានមកវិញឡើយ។]] ការការពារក្រោម កម្មវិធី DD Waiver អាចកាត់បន្ថយចំនួនទឹកប្រាក់ដែលអ្នកទទួលបានពីរឿងក្តីរបស់អ្នក។ សូមពិភាក្សាជាមួយមេធាវីរបស់អ្នក និងអ្នកសម្របសម្រួលសេវាមជ្ឈមណ្ឌល ថ្នាក់តំបន់របស់អ្នក។
(11.11) តើប្រភពចំណូលនិងធនធានរបស់ឪពុកម្តាយជាធម្មតា រាប់ធៀបទៅនឹងសិទ្ធិទទួលបានកម្មវិធី Medi-Cal របស់កូនទេ?
បាទ/ចាស។ សម្រាប់សិទ្ធិទទួលបានកម្មវិធី Medi-Cal ទូទៅ (មិនមែន DD Waiver) កូនជាធម្មតានៅក្នុងបន្ទុករបស់ឪពុករបស់គេ។ កម្មវិធី Medi-Cal ហៅបន្ទុកគ្រួសារថា “Medi-Cal Family Budget Unit” ឬ MFBU។ នៅពេលកូនស្ថិតនៅក្នុងបន្ទុកគ្រួសារ (MFBU) ជាមួយឪពុកម្តាយ ប្រាក់ចំណូល និងធនធានរបស់ឪពុកម្តាយត្រូវបានរាប់បញ្ចូលសម្រាប់សិទ្ធិទទួលបាន Medi-Cal របស់កូន។
សម្គាល់៖ អ្នកជា “កូន” ដែលត្រូវទទួលបានកម្មវិធី Medi-Cal ប្រសិនបើអ្នកមានអាយុក្រោម 18 ឆ្នាំ ឬ ប្រសិនបើករណីទាំងពីរនេះពិត៖
- អ្នកមានអាយុ 18 ឆ្នាំ ឬ ច្រើនជាង ប៉ុន្តែក្រោម 21ឆ្នាំ និង
- ឪពុកម្តាយរបស់អ្នកអះអាងថាអ្នកជាមនុស្សក្នុងបន្ទុកត្រូវទទួលបានឥណទានពន្ធ ឬ ការកាត់កងពន្ធសម្រាប់គោលបំណងពន្ធលើប្រាក់ចំណូលត្រូវបង់ជូនរដ្ឋ ឬ សហពន្ធ។ [[22 CCR § 50060 and § 50351(c).]]
អ្នកអាចដាក់ពាក្យសុំកម្មវិធី DD Waiver បានតាមរយៈការវាយតម្លៃពីសិទ្ធិទទួលបានដោយកំណត់ថារស់នៅក្នុងស្ថាប័នប្រសិនបើអ្នកមានអាយុក្រោម 21ឆ្នាំ ហើយឪពុកម្តាយរបស់អ្នកអះអាងថាអ្នកជាមនុស្សក្នុងបន្ទុកនោះ។ [[ACWDL 00-59.]] នេះមានន័យថាអ្នកជាកូនដែលទទួលបានកម្មវិធី Medi-Cal។ ឪពុកម្តាយរបស់អ្នកនឹងត្រូវផ្តល់ព័ត៌មានពីប្រាក់ចំណូលនិងធនធានរបស់ពួកគេសម្រាប់ការដាក់ពាក្យសុំ។ សូមមើល សំណួរលេខ 12។
(11.12) តើធ្វើដូចម្តេចប្រសិនបើប្រាក់ចំណូលគ្រួសាររបស់ខ្ញុំខ្ពស់ខ្លាំងពេកដើម្បីទទួលបានកម្មវិធី Medi Cal នោះ?
អ្នកអាចនឹងនៅតែទទួលបានកម្មវិធី Medi-Cal ក្រោមកម្មវិធី DD Waiver បាន។ គោលបំណងសំខាន់របស់កម្មវិធី DD Waiver ត្រូវជួយរក្សាអ្នកឱ្យស្ថិតនៅក្រៅស្ថាប័ន និងស្ថិតនៅក្នុងសហគមន៍។ ដូច្នេះ បើទោះបីជាប្រាក់ចំណូលគ្រួសាររបស់អ្នកខ្ពស់ខ្លាំងពេកក៏ដោយ ក៏អ្នកនៅតែអាចនឹងមានសិទ្ធិទទួលបានកម្មវិធីMedi‑Cal ពីព្រោះពួកគេមិនរាប់បញ្ចូលប្រាក់ចំណូល ឬ ធនធានរបស់ឪពុកម្តាយ ឬ គ្រួសាររបស់អ្នកនោះទេ។
កម្មវិធី Medi-Cal ត្រូវបានអនុញ្ញាតឱ្យកំណត់ដល់សិទ្ធិទទួលបានរបស់អ្នកប្រើប្រាស់ “ការវាយតម្លៃពីសិទ្ធិទទួលបានដោយកំណត់ថារស់នៅក្នុងស្ថាប័ន”។ នេះមានន័យថាកម្មវិធី Medi‑Cal នឹងវាយតម្លៃអ្នកទៅលើសិទ្ធិទទួលបានប្រសិនបើអ្នកបានដោយ ចាត់ទុកថាអ្នករស់នៅក្នុងស្ថាប័ន ហើយមិនរស់នៅជាមួយនឹងឪពុកម្តាយ ឬគ្រួសារនោះទេ។ នេះមានន័យថាអ្នកមិនរស់នៅក្នុង MFBU របស់ឪពុកម្តាយ ឬ គ្រួសាររបស់អ្នក (សូមមើល សំណួរលេខ 11)។ នេះពីព្រោះតែកម្មវិធី Medi-Cal រាប់បញ្ចូលតែចំណូលផ្ទាល់របស់អ្នក និងធនធានទាំងឡាយ (ដែលច្រើនតែទាប ឬ គ្មាន) នៅពេលដែលអ្នករស់នៅក្នុងស្ថាប័ន។
កម្មវិធី Medi-Ca ត្រូវបានអនុញ្ញាតដើម្បីប្រើប្រាស់លក្ខខណ្ឌកំណត់ថារស់នៅក្នុងស្ថាប័ន ដើម្បីកំណត់ពីសិទ្ធិទទួលបាន Medi-Cal របស់អ្នក ពីព្រោះអ្នកដែលទទួលបានកម្មវិធី DD Waiver មានលក្ខណៈសម្បត្តិទទួលបានសេវារួចហើយនៅក្នុងកម្មវិធី ICF/DD (មណ្ឌលសុខភាព)។
នេះជារបៀបដំណើរការការងារ៖
- មជ្ឈមណ្ឌលថ្នាក់តំបន់កំណត់ថា អ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួល បានសេវាពីកម្មវិធី DD Waiver ប៉ុន្តែអ្នកមិនមានសិទ្ធិទទួលបានកម្មវិធី Medi-Cal ទេ ដោយសារតែប្រាក់ចំណូល ឬ ធនធានរបស់ឪពុកម្តាយ ឬ គ្រួសាររបស់អ្នក។
- មជ្ឈមណ្ឌលថ្នាក់តំបន់ទាក់ទងទៅកាន់បុគ្គលទំនាក់ទំនងការលើកលែងខោនធីសួរក្រែងអ្នកមានសិទ្ធិទទួលបានកម្មវិធី Medi-Cal ដោយពុំរាប់ប្រាក់ចំណូលឪពុកម្តាយ ឬ គ្រួសាររបស់អ្នកទេ។ [[នីតិវិធីត្រូវបានពន្យល់នៅក្នុង Department of Health Care Services All County Welfare Directors Letters (ACWDLs) Nos. 00-08, 00-59, 01-24.]]
- បុគ្គលទំនាក់ទំនងការលើកលែងខោនធីប្រើប្រាស់លក្ខខណ្ឌកំណត់រស់នៅក្នុងស្ថាប័ន ដើម្បីមើលទៅលើពាក្យសុំរបស់អ្នក ហើយនឹងសម្រេចថាតើអ្នកមានសិទ្ធិអាចទទួលបាន កម្មវិធី Medi‑Cal ដោយឥតគិតថ្លៃ ឬ រួមចំណាយដែរឬទេ។ សូមមើលសំណួរលេខ 13 និងសំណួរលេខ 14 នៅពេលដែលអ្នកអាចនឹងទទួលបានកម្មវិធី Medi-Cal ដោយរួមចំណាយ។
- ប្រសិនបើអ្នកមានសិទ្ធិទទួលបាន អ្នកនឹងទទួលបានកម្មវិធី Medi‑Cal ក្រោមក្រមពិសេសមួយ។
- កម្មវិធី Medi-Cal របស់អ្នកនឹងជា “កញ្ចប់ពេញលេញ” ដែលមានន័យថា អ្នកអាចជួបគ្រូពេទ្យ ទៅមន្ទីរពេទ្យ និងមានសេវាកម្មវេជ្ជសាស្រ្តផ្សេងៗទៀត។ មជ្ឈមណ្ឌលថ្នាក់តំបន់អាចបង់ថ្លៃសម្រាប់សេវាមួយចំនួននៃសេវាមជ្ឈមណ្ឌលថ្នាក់តំបន់ ដោយប្រើប្រាស់កម្មវិធី Medi-Cal។
(11.13) តើកូនរបស់ខ្ញុំនៅតែអាចទទួលបានកម្មវិធី Medi-Cal ទេ ប្រសិនបើគាត់ទទួលបានប្រាក់អាហារកិច្ចសម្រាប់កូននោះ?
ប្រហែលជាអាច។ ជាមួយនឹងលក្ខខណ្ឌកំណត់ថារស់នៅក្នុងស្ថាប័ននោះ កម្មវិធី Medi-Cal អាចវាយតម្លៃទៅលើសិទ្ធិទទួលបានរបស់កូនអ្នកដោយពុំរាប់ប្រាក់ចំណូលរបស់អ្នកឡើយ។
កម្មវិធី Medi-Cal នឹងរាប់ប្រាក់អាហារកិច្ចកូនថាជាចំណូលផ្ទាល់ខ្លួនរបស់កូន។ ប៉ុន្តែ ពីព្រោះតែកូនរបស់អ្នកមានពិការភាព ពួកគេអាចគ្រាន់តែរាប់ 2/3 នៃប្រាក់អាហារកិច្ចថាជាប្រាក់ចំណូលដែលអាចរាប់បានតែប៉ុណ្ណោះ។ [[កូនរបស់អ្នកអាចទទួលបានកម្មវិធី Medi-Cal ដោយមិនរួមចំណាយទេ ប្រសិនបើប្រាក់អាហារកិច្ចកូនមានទឹកប្រាក់មិនលើសពី $920 ក្នុងមួយខែនោះ។ ប្រសិនបើប្រាក់អាហារកិច្ចកូនមានចំនួនទឹកប្រាក់លើសពីនេះ អ្នកអាចនឹងចង់សួរទៅកាន់មេធាវីប្រចាំគ្រួសាររបស់អ្នកអំពីការរៀបចំឡើងវិញនូវប្រាក់អាហារកិច្ចកូនថាជាអាហារកិច្ចគ្រួសារជំនួសវិញ។ នេះពីព្រោះតែអាហារកិច្ចគ្រួសារជាប្រាក់ចំណូលរបស់ឪពុកម្តាយ (ដកចេញសម្រាប់កម្មវិធី DD Waiver) ចំណែកឯប្រាក់អាហារកិច្ចកូនជាប្រាក់ចំណូល របស់កូន (ត្រូវបានរាប់ និងអាចនឹងនាំឱ្យទទួលបាននូវការរួមចំណាយ)។]] កម្មវិធី Medi-Cal ដែលរួមចំណាយនឹងត្រូវផ្អែកទៅលើចំណូលដែលអាចរាប់បានរបស់កូនដែលលើសពី $600 ក្នុងមួយខែ។
(11.14) តើកូនរបស់ខ្ញុំនៅតែអាចទទួលបានកម្មវិធី Medi-Cal ទេ ប្រសិនបើគាត់ទទួលបានអត្ថប្រយោជន៍របស់អ្នករស់ដោយរបបសន្តិសុខសង្គមនោះ?
ប្រហែលជាអាច។ ជាមួយនឹងលក្ខខណ្ឌកំណត់ថារស់នៅក្នុងស្ថាប័ននោះ កម្មវិធី Medi-Cal អាចវាយតម្លៃទៅលើសិទ្ធិទទួលបានរបស់កូនអ្នកដោយពុំរាប់ប្រាក់ចំណូលរបស់អ្នកឡើយ។
កម្មវិធី Medi-Cal នឹងរាប់អត្ថប្រយោជន៍អ្នករស់ដោយរបបសន្តិសុខសង្គម ថាជាចំណូលផ្ទាល់ខ្លួនរបស់កូន។ កម្មវិធី Medi-Cal ដែលរួមចំណាយនឹងត្រូវផ្អែកទៅលើចំណូលដែលអាចរាប់បានរបស់កូនដែលមានចំនួនលើសពី $600 ក្នុងមួយខែ។
(11.15) តើសេវាគាំពារតាមផ្ទះជាអ្វី?
សេវាគាំពារតាមផ្ទះ (IHSS) ជាអត្ថប្រយោជន៍កម្មវិធី Medi-Cal។ សេវា IHSS មាន ប្រសិនបើមានពិការភាព ហើយត្រូវការការថែទាំពិសេសដើម្បីអាចស្ថិតនៅផ្ទះដោយ សុវត្ថិភាពបាន។ សេវា IHSS បង់ប្រាក់ឱ្យអ្នកផ្តល់សេវាដើម្បីផ្តល់ដល់អ្នកនៅផ្ទះ ដែលជាការថែទាំមិនមែនផ្នែកវេជ្ជសាស្រ្ត។
សម្រាប់ព័ត៌មានបន្ថែមអំពីសេវា IHSS សូមមើលឯកសារបោះពុម្ពស្តីពី សេវា IHSS របស់ Disability Rights California នៅទីនេះ៖https://www.disabilityrightsca.org/resources/in-home-supportive-services-ihss
(11.16) តើមានការលើកលែងសេវាតាមផ្ទះ និងតាមសហគមន៍ (HCBS) ផ្សេងទៀតទេ?
បាទ/ចាស។ កម្មវិធី DD Waiver ជាការលើកលែងទូទៅសម្រាប់អ្នកប្រើប្រាស់ មជ្ឈមណ្ឌលថ្នាក់តំបន់។ ប៉ុន្តែមានការលើកលែងផ្សេងទៀតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។
ឧទាហរណ៍ អ្នកប្រើប្រាស់មជ្ឈមណ្ឌលថ្នាក់តំបន់មួយចំនួនទទួលបានការលើកលែងសេវាតាមផ្ទះ និងតាមសហគមន៍ (HCB Alternatives)។ អ្នកអាចនឹងមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានសេវាកម្មក្រោម កម្មវិធី HCB Alternatives Waiver ឬ កម្មវិធី DD Waiver។ ប៉ុន្តែ អ្នកអាចបានការលើកលែងសេវាតាមផ្ទះនិងតាមសហគមន៍បានម្តងតែមួយប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម សូមអានឯកសារ បោះពុម្ពផ្សាយរបស់ Disability Rights California នៅទីនេះ៖
https://www.disabilityrightsca.org/publications/the-home-and-community-based-alternatives-hcb-alternatives-waiver ច្បាប់រដ្ឋចែងថា មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវប្រើធនធានទូទៅ ដូចជា កម្មវិធី Medi-Cal ដើម្បីអនុវត្ត IPP របស់អ្នក។ មជ្ឈមណ្ឌលថ្នាក់តំបន់អាចផ្តល់ឱ្យអ្នកនូវកម្មវិធី DD Waiver ឬ HCB Alternatives Waiver ដើម្បីឱ្យអ្នកទទួលបានធនធានទូទៅ។ [[Welf. & Inst. Code § 4648(a)(8).]]
(11.17) តើខ្ញុំអាចដឹងបានទេថាមជ្ឈមណ្ឌលថ្នាក់តំបន់បញ្ចូលខ្ញុំទៅក្នុងកម្មវិធី DD Waiver?
បាទ/ចាស។ អ្នកត្រូវតែចុះហត្ថលេខាលើទម្រង់បែបជ្រើសរើស។ មានវិធានសហព័ន្ធ ដែលចែងថា អ្នកត្រូវតែជ្រើសរើសដោយមានព័ត៌មានគ្រប់គ្រាន់អំពីសេវាដែលត្រូវទទួលបាននៅក្នុងសហគមន៍ជំនួសឱ្យការរស់នៅក្នុងស្ថាប័នជំនួសវិញ។ ទម្រង់បែបបទដែលត្រូវចុះហត្ថលេខា ក្លាយជាផ្នែកនៃសំណុំឯកសារមជ្ឈមណ្ឌលថ្នាក់តំបន់របស់អ្នក។ បើទោះបីជាអ្នកចុះហត្ថលេខាលើទម្រង់បែបបទនេះ និងបន្តទៅទទួលបាន DD Waiver ក៏ដោយ ក៏សេវាទាំងអស់របស់អ្នកគួរតែដូចគ្នា។ អ្នកគួរតែមិនឃើញមានការផ្លាស់ប្តូរនៅលើ IPP របស់អ្នក ឬ របៀបដែលអ្នកទទួលបានសេវានោះទេ។
(11.18) មជ្ឈមណ្ឌលថ្នាក់តំបន់ចង់បញ្ចូលអ្នកទៅក្នុងកម្មវិធី DD Waiver ប៉ុន្តែខ្ញុំទទួលបានកម្មវិធី Medi-Cal រួចទៅហើយ។ តើខ្ញុំត្រូវតែយល់ស្របតាមដែរឬទេ?
ទេ។ ការដាក់បញ្ចូលទៅក្នុងកម្មវិធី DD Waiver មិនតម្រូវនោះទេ។ ប៉ុន្តែ មាន អត្ថប្រយោជន៍ជាច្រើនដែលត្រូវដាក់បញ្ចូលនៅក្នុងកម្មវិធី DD Waiver ដូចជារដ្ឋទទួលបានលុយបន្ថែមដើម្បីបង់ថ្លៃសេវាកម្ម។ សូមមើលសំណួរលេខ 9 សម្រាប់ព័ត៌មានបន្ថែមពីការស្ថិតក្នុងកម្មវិធី DD Waiver។ ប្រសិនបើអ្នកមានសំណួរ ឬ ក្តីបារម្ភនានា អ្នកគួរតែពិភាក្សាជាមួយនឹងអ្នកសម្របសម្រួលសេវារបស់អ្នក។ អ្នកក៏អាចសុំពិភាក្សាជាមួយបុគ្គលនៅមជ្ឈមណ្ឌលថ្នាក់តំបន់ ដែលកាន់កម្មវិធី DD Waiver បានដែរ។ ពួកគេពេលខ្លះហៅថា អ្នកសម្របសម្រួលផលចំណូលសហព័ន្ធ។ ពួកគេឆ្លើយទៅនឹងសំណួរ ឬការព្រួយបារម្ភនានាអំពីកម្មវិធី DD Waiver។
(11.19) តើការស្ថិតនៅក្នុងកម្មវិធី DD Waiver នឹងប៉ះពាល់ដល់ស្ថានភាពអន្តោប្រវេសន៍របស់ខ្ញុំទេ?
អ្នកគួរតែពិភាក្សាជាមួយនឹងមេធាវីផ្នែកអន្តោប្រវេសន៍ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីអត្ថប្រយោជន៍សាធារណៈដូចជា Medi-Cal និង DD Waiver មានឥទ្ធិពលលើស្ថានភាពអន្តោប្រវេសន៍របស់អ្នក។
(11.20) នឹងបាត់បង់សិទ្ធិទទួលបានសេវាពីកម្មវិធី DD Waiver ប្រសិនបើពេលនេះខ្ញុំមិនទទួលបានសេវាពីកម្មវិធី DD Waiver ទេនោះ?
អ្នកមិនចាំបាច់ត្រូវទទួលសេវាពីកម្មវិធី DD Waiver គ្រប់ពេលទាំងអស់ដើម្បីបន្តនៅតែមានសិទ្ធិទទួលបានទេ។ ឧទាហរណ៍ អ្នកអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់រួចទៅហើយសម្រាប់សេវាពីកម្មវិធី DD Waiver ប៉ុន្តែមិនត្រូវការសេវាទាំងនោះរាល់ខែនោះទេ។ អ្នកគួរតែនៅតែមានសិទ្ធិទទួលបាន។
ប៉ុន្តែដើម្បីនៅមានសិទ្ធិទទួលបាន អ្នកត្រូវតែទទួលបានយ៉ាងហោចណាស់មួយសេវា ពីកម្មវិធី DD Waiver ម្តងក្នុងមួយឆ្នាំ។ បើទោះបីជាអ្នកប្រើសេវា DD Waiver តែមួយ (ដូចជាការសម្រាក ឬ ខ្សែដៃរំឭកផ្នែកវេជ្ជសាស្រ្ត) ក៏ដោយ ក៏អ្នកនឹងនៅតែបន្តមានសិទ្ធិទទួលបានវា។
ប្រសិនបើអ្នកបញ្ចូលនៅក្នុងកម្មវិធី DD Waiver នោះ IPP របស់អ្នកត្រូវតែពិនិត្យឡើងវិញជារៀងរាល់ឆ្នាំ។ ផែនការ IPP របស់អ្នករាយសេវាទាំងអស់ (រួមទាំងសេវាកម្មវិធី DD Waiver) ដែលអ្នកទទួលបាន។
ចំណុចសំខាន់ ! ប្រសិនបើអ្នកទទួលបានកម្មវិធី DD Waiver តាមរយៈលក្ខខណ្ឌកំណត់ថារស់ក្នុងស្ថាប័ននោះ សិទ្ធិដែលអាចទទួលបានរបស់អ្នកសម្រាប់កម្មវិធី DD Waiver អាចបញ្ចប់បាន ប្រសិនបើអ្នកមិនទទួលសេវាលើកលែងប្រចាំឆ្នាំ ហើយផែនការ IPP បន្ទាប់របស់អ្នកពុំមានរាយសេវាលើកលែងនោះទេ។ កម្មវិធី Medi-Cal នឹងផ្ញើទៅឱ្យអ្នកនូវសេចក្តីជូនដំណឹងឱ្យឆ្លើយតប។ ប្រសិនបើអ្នកមិនយល់ស្របទេ អ្នកអាចប្តឹងជំទាស់បាន។
(11.21) តើខ្ញុំធ្វើដូចម្តេចប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់បដិសេធផ្តល់ដល់ខ្ញុំនូវសេវាដែលមានស្ថិតក្រោមការលើកលែងនោះ?
ប្រសិនបើអ្នកនឹងទទួលបានសេវាពីកម្មវិធី DD Waiver ហើយមជ្ឈមណ្ឌលថ្នាក់តំបន់សម្រេចថា អ្នកលែងមានសិទ្ធិទទួលបានសេវាពីកម្មវិធី DD Waiver ទៀតហើយនោះ អ្នកមានសិទ្ធិប្តឹងជំទាស់បាន។ ប្រសិនបើអ្នកគិតថាអ្នកបំពេញបានទៅតាមលក្ខខណ្ឌតម្រូវដើម្បីទទួលបានសេវាកម្មក្រោមកម្មវិធី DD Waiver នោះ សូមកុំភ្លេចសរសេរវានៅលើទម្រង់បែបបទស្នើសុំសវនាការយុត្តិធម៌។ ឧទាហរណ៍ អ្នកអាចសរសេរ៖ “ខ្ញុំក៏ត្រូវការសិទ្ធិរបស់ខ្ញុំទទួលបានសេវាកម្មនេះ ត្រូវបានកំណត់ក្រោមកម្មវិធី DD Waiver – វិធានកំណត់ Medicaid សហព័ន្ធ។”
ការប្តឹងជំទាស់អំពីសេវាកម្មវិធី DD Waiver គឺវាប្រហាក់ប្រហែលគ្នាទៅនឹងការប្តឹងជំទាស់ក្រោមច្បាប់ Lanterman Act ដែរ។ អ្នកអាចនឹងមានការទាមទារដែលស្ថិតក្រោមទាំងច្បាប់ Lanterman Act និងកម្មវិធី DD Waiver។ ប្រសិនបើរឿងនេះកើតឡើងមែន អ្នកនឹងទទួលបានសវនាការមួយ។ ចៅក្រមនីតិរដ្ឋបាលមួយ (ត្រូវបានហៅថា ALJ ជាពាក្យកាត់ខ្លី) នឹងពិចារណាទៅលើការទាមទាររបស់អ្នកស្ថិតក្រោមច្បាប់ Lanterman Act ជាដំបូង។ ប្រសិនបើ ALJ យល់ស្របជាមួយអ្នកស្តីពីការទាមទាររបស់អ្នកតាមច្បាប់ Lanterman Act ការប្តឹងជំទាស់បញ្ឈប់នៅទីនោះ ហើយអ្នកនឹងទទួលបានសេវា ឬ ការគាំទ្រដែលអ្នកបានស្នើសុំ។ [[ប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវរកឃើញថាទទួលខុសត្រូវសម្រាប់ផ្តល់សេវាកម្មស្ថិតក្រោមច្បាប់ Lanterman Act មជ្ឈមណ្ឌលថ្នាក់តំបន់នឹងមានអំណាចសន្និដ្ឋានសម្រេចថាសេវាក៏អាចការពារបានស្ថិតក្រោមកម្មវិធី DD Waiver ដែរ។]]
ប្រសិនបើ ALJ មិនយល់ស្របជាមួយអ្នកអំពីការទាមទារតាមច្បាប់ Lanterman Act ទេ ALJគួរពិចារណាទៅលើការទាមទារពីកម្មវិធី DD Waiver និង កម្មវិធី Medi-Cal ដាច់ដោយឡែកពីគ្នា។
ដើម្បីរៀនបន្ថែមអំពីការប្តឹងជំទាស់ សូមមើល ជំពូក 10។
(11.22) តើសវនាការ DD Waiver និងសវនាការ Medi Cal ដូចគ្នាទេ?
សវនាការទាំងពីរប្រហាក់ប្រហែលគ្នា ប៉ុន្តែមិនដូចគ្នាទេ។ ទាំងសវនាការកម្មវិធី DD Waiver និងសវនាការកម្មវិធី Medi-Cal ជាធម្មតា ប្រើចៅក្រមនីតិរដ្ឋបាល (ហៅកាត់ខ្លីថា ALJ) ដើម្បីសម្រេចពីសំណុំរឿងរបស់អ្នក។
ចៅក្រម ALJ សម្រាប់សវនាការកម្មវិធី DD Waiver បម្រើការឱ្យការិយាល័យសវនាការ រដ្ឋបាល (OAH)។ ចៅក្រម ALJ សម្រាប់សវនាការកម្មវិធី Medi-Cal បម្រើការឱ្យផ្នែកសវនាការរដ្ឋ នៃនាយកដ្ឋានសេវាសង្គម។
ជាទូទៅអ្នកទៅកាន់មជ្ឈមណ្ឌលថ្នាក់តំបន់សម្រាប់សវនាការកម្មវិធី DD Waiver ។ អ្នកទៅកាន់អគាររដ្ឋ ឬ អគារខោនធីសម្រាប់សវនាការកម្មវិធី Medi-Cal។
(11.23) តើសវនាការកម្មវិធី DD Waiver និងសវនាការច្បាប់ Lanterman Act ដូចគ្នាទេ?
ពួកវាមានលក្ខណៈដូចគ្នាច្រើនខ្លាំង។ ប៉ុន្តែប្រសិនបើប្តឹងជំទាស់ក្រោមច្បាប់ Lanterman Act ក៏រួមបញ្ចូលនូវការទាមទារកម្មវិធី DD Waiver ដែរ ច្បាប់សហព័ន្ធបន្ថែមលក្ខខណ្ឌតម្រូវទាំងពីរនេះ៖ ((42 C.F.R. §§ 431.200-.250. នេះមានន័យថា អ្នកយល់ស្របជាលាយលក្ខណ៍អក្សរដើម្បីពន្យារកាលបរិច្ឆេទកំណត់។))
(1) ចៅក្រមត្រូវផ្តល់ការសម្រេចនៅក្នុងរយៈពេល 90 ថ្ងៃនៃកាលបរិច្ឆេទប៉ុស្តិ៍ប្រៃសណីយ៍នៅលើសំណើសុំសវនាការរបស់អ្នក ឬកាលបរិច្ឆេទដែលអ្នកទទួលបានសំណើសុំសវនាការរបស់អ្នក។ ប្រសិនបើអ្នកយល់ស្រប ចៅក្រមអាចប្រើពេលច្រើនជាងនេះ។ ((42 C.F.R. § 431.244(f).))
(2) នាយកនៃនាយកដ្ឋានសេវាថែទាំសុខភាព (DHCS), ឬ នរណាម្នាក់ដែលចាត់តាំងដោយនាយក មានសិទ្ធិសម្រេចជាចុងក្រោយ។ ចៅក្រម ALJ នឹងស្នើសុំការសម្រេចអំពីការទាមទារ DD Waiver ទៅដល់នាយក។ នាយក (ឬនរណាម្នាក់ដែលចាត់តាំងដោយនាយក) អាច៖
- ទទួលយកការសម្រេចរបស់ ALJ បាន
- ធ្វើសេចក្តីសម្រេចផ្សេង (ហៅថាការសម្រេច “ដែលជាជម្រើស”), ((42 C.F.R. § 431.200-431.10(e). Welf. & Inst. Code § 4712.5(c).)) ឬ
- ទុកឱ្យចៅក្រម ALJធ្វើការសម្រេចចុងក្រោយទៅតាមប្រភេទនៃសំណុំរឿង។ ((Welf. & Inst. Code § 4712.7. នេះជានីតិវិធីដូចគ្នាត្រូវអនុវត្តតាមនៅក្នុង សវនាការកម្មវិធី Medi-Cal ដោយផ្នែកសវនាការរដ្ឋនៃនាយកដ្ឋានសេវាសង្គម។ សូមមើល https://www.cdss.ca.gov/inforesources/state-hearings.))
កម្មវិធី DD Waiver ចែងថា នាយកដ្ឋាននៃនាយកដ្ឋានសេវាថែទាំសុខភាពបានផ្តល់សិទ្ធិអំណាចទៅដល់នាយកនៃការិយាល័យសវនាការរដ្ឋបាល (OAH)។ ((DD Waiver, 1 មករា 2018, ទំព័រ 235 នៃ 295.)) នាយក DHCS បានចាត់តាំងនាយក OAH។ដូច្នេះ ស្ថិតក្រោមកម្មវិធី DD Waiver, DHCS មិនអនុវត្តតាមការសម្រេច ឬ ជម្រើសមួយផ្សេង ប៉ុន្តែនាយករបស់ OAH អាច។
(11.24) តើធ្វើដូចម្តេចប្រសិនបើមជ្ឈមណ្ឌលថ្នាក់តំបន់និយាយថា ខ្ញុំមិនមានសិទ្ធិទទួលបានកម្មវិធី DD Waiver នោះ?
អ្នកអាចប្តឹងជំទាស់បាន។ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវបង្ហាញភ័ស្តុតាងថាអ្នកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានសេវា ICF។ ឬ អ្នកអាចនឹងត្រូវបានដាក់ចូលក្នុងកម្មវិធី DD Waiver និងមជ្ឈមណ្ឌលថ្នាក់តំបន់និយាយថា អ្នកលែងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទៀតហើយ។ នៅទីនោះ មជ្ឈមណ្ឌលថ្នាក់តំបន់ត្រូវបង្ហាញភ័ស្តុតាងថាសុខភាពរបស់អ្នកបានប្រសើរឡើងដល់ចំណុចមួយដែលអ្នកលែងមានលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលបានសេវា ICF ទៀតហើយ។ សូមមើល ជំពូក 10 ដើម្បីរៀនបន្ថែមអំពីការប្តឹងជំទាស់។
(11.25) តើសេវាដែលផ្តល់ក្រោមកម្មវិធី DD Waiver មានអ្វីខ្លះ?
កម្មវិធី DD Waiver មានកម្មវិធីជាច្រើន រួមទាំង៖ [[DD Waiver, 1 មករា 2018, ឧប្បសម្ព័ន្ធ C ទំព័រ 60-206។ កត់សម្គាល់ថា មានសេវាលើកលែងមួយចំនួនមានសម្រាប់តែអ្នកដែលទទួលបានមានអាយុ 21ឆ្នាំនិងចាស់ជាងនេះ។ នេះគឺដោយ សារតែផែនការកម្មវិធី Medi-Cal របស់រដ្ឋ (កម្មវិធី Medi-Cal ពុំមានការលើកលែង) ផ្តល់សេវាទាំងនេះក្រោមអត្ថប្រយោជន៍ EPSDT សម្រាប់អ្នកដែលមានអាយុក្រោម 21ឆ្នាំ]]
- ការគ្រប់គ្រងករណី៖ ការគ្រប់គ្រងករណីត្រូវបានផ្តល់ឡើងតាមរយៈអត្ថប្រយោជន៍ ការគ្រប់គ្រងករណីតាមគោលដៅ ដែលមាននៅក្នុងផែនការ Medicaid របស់រដ្ឋកាលីហ្វ័រញ៉ា។ [[DD Waiver, 1 មករា 2018, ផ្នែក C-1, ទំព័រ 196.]]
- ការរៀបចំផ្ទះ៖ ការរៀបចំអាហារ និងថែទាំផ្ទះប្រចាំថ្ងៃ នៅពេលដែលបុគ្គលទទួលខុសត្រូវជាប្រចាំអវត្តមានជាបណ្តោះអាសន្ន ឬ មិនអាចចាត់ចែងផ្ទះបាន និងការថែទាំសម្រាប់ខ្លួនគេផ្ទាល់ ឬ អ្នកផ្សេងនៅក្នុងផ្ទះ។
- សេវាជំនួយសុខភាពតាមផ្ទះ៖ តាមរយៈទីភ្នាក់ងារសុខភាពតាមផ្ទះ។
- ការថែទាំសម្រាប់ការសម្រាកលំហែ៖ ការថែទាំមិនមែនវេជ្ជសាស្រ្តបណ្តោះអាសន្ន និងការគ្រប់គ្រងដែលត្រូវផ្តល់នៅខាងក្នុង ឬ ខាងក្រៅផ្ទះ។ ការថែទាំសម្រាប់តម្រូវការជាមូលដ្ឋានប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់គ្នុងខណៈដែលក្រុមគ្រួសាររបស់គេឃ្លាតឆ្ងាយមួយរយៈពេលខ្លី និងដើម្បីឱ្យសមាជិកគ្រួសាររួចផុតពីតម្រូវការថែទាំជាប់ជានិច្ចនោះ។
- ការស្តារនីតិសម្បទា៖ សេវាទាំងឡាយដើម្បីជួយដល់មនុស្សឱ្យទទួលបាន រក្សាបាន និងស្តារឡើងវិញនូវការជួយខ្លួឯង ការចូលរួមសង្គម និងជំនាញដែលអាចបន្សាំបានដែលត្រូវការដើម្បីរស់នៅតាមផ្ទះ ឬ តាមសហគមន៍។ សេវាស្ថារនីតិសម្បទារួមមាន៖
- សេវាអន្តរាគមន៍ឥរិយាបថ៖ រួមបញ្ចូលនូវកម្មវិធីជំរុញអន្តរាគមន៍ផ្នែកឥរិយាបថ តាមដានឥរិយាបថ និងការវិភាគ។ បានផ្តល់នៅក្នុងទីលំនៅជាច្រើនដូចជាតាមផ្ទះ ឬ កន្លែងធ្វើការរបស់អ្នកប្រើប្រាស់។ ក៏រួមបញ្ចូលផងដែរនូវ ការគាំពារពេលមានវិបត្តិ។
- សេវារៀបចំរស់នៅតាមសហគមន៍៖
- ទីកន្លែងដែលមានអាជ្ញាប័ណ្ណ ឬ មានការបញ្ជាក់ ដូចជាលំនៅដ្ឋានរស់នៅជាក្រុម រួមបញ្ចូលទាំង ផ្ទះជំរុញការគាំពារផ្នែកឥរិយាបថ
- សេវាគាំពារការរស់នៅ ដែលជាការគាំពារផ្នែកសង្គម ជំនាញដែលអាចយកមកប្រើប្រាស់បាន ផ្នែកហិរញ្ញវត្ថុ និងការគាំពារផ្សេងទៀតសម្រាប់អ្នកប្រើប្រាស់ដើម្បីរស់បាននៅតាមផ្ទះដែលជាកម្មសិទ្ធិរបស់ពួកគេផ្ទាល់ ឬ ជួយ ហើយដែលមិនមានអាជ្ញាប័ណ្ណ។
- សេវាថែទាំពេលថ្ងៃ
- សេវាថែទាំពេលថ្ងៃតាមសហគមន៍៖ ការស្តារនីតិសម្បទាសម្រាប់ រយៈពេល 4 ម៉ោង ឬ ច្រើនជាងនេះក្នុងមួយថ្ងៃ 1ថ្ងៃ ឬ ច្រើនជាងក្នុងមួយសប្តាហ៍ នៅតាមទីតាំងដែលមិនមែនជាលំនៅដ្ឋាន។
- សេវាពេលថ្ងៃតាមសកម្មភាព/ព្យាបាលដោយចលនា៖ ការស្តារនីតិសម្បទាតាមរយៈសកម្មភាពផ្នែករាងកាយនិងការព្យាបាលរៀបចំឡើងដើម្បីជួយដល់បញ្ហាឥរិយាបថ សម្តែងឡើងពីតម្រូវការនិងអារម្មណ៍ ជួយដល់ការអភិវឌ្ឍផ្នែកស្មារតីនិងទំនាក់ទំនង បង្កើនការយល់ដឹងសង្គមនីយកម្មនិងសហគមន៍ និងផ្តល់នូវបទពិសោធន៍ នានា។
- សេវាពេលថ្ងៃទាក់ទងនឹងការចល័តទី៖ បង្រៀនឱ្យប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ឬ មធ្យោបាយធ្វើដំណើរផ្សេង ទៀត។
- សេវាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ៖ អភិវឌ្ឍនិងបង្រៀនជំនាញទូទៅដែលនាំទៅដល់ការងារដែលមានលក្ខណៈប្រកួតប្រជែងនិងត្រូវធ្វើសមាហរ័ណកម្ម។
- សេវាគាំពារការងារ៖ ការងារដែលទទួលបានប្រាក់ឈ្នួល ដែលត្រូវធ្វើ សមាហរ័ណកម្មចូលសហគមន៍។ រួមបញ្ចូលនូវ 1:1 ការបង្វិកការងារ និងសេវាគាំពារការងារផ្សេងទៀតដែលកាត់ថយចុះរហូតដល់លែងមានតម្រូវការ ផ្តល់ឱ្យទាំងនៅនឹងកន្លែងការងារ ឬ ក្រៅកន្លែងការងារ។
- សេវាទន្តសាស្រ្ត៖ ចាប់ពីទន្តបណ្ឌិតមានអាជ្ញាប័ណ្ណ និង អ្នកជំនាញអនាម័យ ធ្មេញ។
- ការព្យាបាលដោយការធ្វើការងារ
- ការព្យាបាលដោយចលនា
- សេវាពិនិត្យភ្នែក/កាត់វ៉ែនតា
- ការវាស់កញ្ចក់វ៉ែនតានិងដង
- សេវាចិត្តវិទ្យា៖ ការវាយតម្លៃ ការព្យាបាល ការការពារ និងការធ្វើឱ្យប្រសើរឡើងភាពមិនប្រក្រតីផ្នែកអារម្មណ៍និងសុខភាពផ្លូវចិត្ត។
- សេវាជួយដល់ការនិយាយ ការស្តាប់ និងភាសា៖ ជំងឺទាក់នឹងការនិយាយស្តី សេវាវាយតម្លៃការស្តាប់និងសមតុល្យសម្លេង និងឧបករណ៍ជំនួយការស្តាប់។
- សេវាគ្រប់គ្រងហិរញ្ញវត្ថុ (FMS)៖ បង់ថ្លៃសម្រាប់ទំនិញនិងសេវាកម្ម ឬ ចាត់ចែងប្រាក់បៀវត្សរ៍សម្រាប់កម្មកររបស់អតិថិជនមនុស្សពេញវ័យ ឬ របស់ក្រុមគ្រួសាររួមទាំង IPP។ FMS មានតែសម្រាប់សេវាដែលផ្តល់សិទ្ធិសម្រេចទាំងនេះ៖ ការសម្រាក ការធ្វើដំណើរ សេវាបណ្តុះបណ្តាលតាមសហគមន៍ និងសេវាថែទាំតាមគិលានដ្ឋានដែលមានជំនាញ។
- សេវាកិច្ចការផ្ទះ៖ សេវាទាំងឡាយដែលត្រូវការដើម្បីរក្សាឱ្យបានស្អាត អនាម័យ និងសុវត្ថិភាពនៅក្នុងផ្ទះ។ រួមទាំងកិច្ចការផ្ទះធ្ងន់ៗ និងការជួសជុលតិចតួចដូចជាកិច្ចការទាំងនោះដែលធ្វើឡើងដោយអ្នកជំនាញ។
- ជំនួយក្នុងការទំនាក់ទំនង៖ សេវាមនុស្សដែលចាំបាច់ជួយដល់អ្នកដែលមានបញ្ហាការស្តាប់ ការនិយាយ ឬ ការមើល ដើម្បីឱ្យពួកគេទំនាក់ទំនងបានដោយប្រសិទ្ធភាពជាមួយនឹងអ្នកផ្តល់សេវា ក្រុមគ្រួសារ មិត្តភក្តិ មិត្តរួមការងារ និងមនុស្សជាទូទៅ។ រួមបញ្ចូលទាំងអ្នកសម្របសម្រួល អ្នកបកប្រែភាសាផ្ទាល់មាត់និងលើឯកសារ អាស្រ័យលើ IPP។
- សេវាបណ្តុះបណ្តាលតាមសហគមន៍៖ សេវាដែលផ្តល់សិទ្ធិសម្រេចដល់អ្នកចូលរួម ដែលអនុញ្ញាតឱ្យអ្នកទទួលសេវាសម្របសម្រួលសេវាពេលថ្ងៃបានទៅតាមតម្រូវការរបស់គេ។ ដូចត្រូវបានកំណត់ដោយដំណើរការ IPP ដែលផ្តោតជា
សំខាន់លើបុគ្គល សេវាអាចរួមបញ្ចូលនូវជំនួយដល់៖- អភិវឌ្ឍ ឬ បង្កើតការទទួលបានការ និងសកម្មភាពស្ម័គ្រចិត្តនានា
- បន្តការអប់រំក្រោយមធ្យមសិក្សា និង
- បង្កើនសមត្ថភាពដើម្បីឈានទៅដល់ជីវិតដែលត្រូវបានធ្វើ សមាហរ័ណកម្ម និងប្រកបដោយបរិយាប័ន។
- ការបន្សាំទៅនឹងបរិស្ថានដែលអាចចេញចូលបាន៖ ការបន្សាំផ្នែករាងកាយទៅនឹងផ្ទះ។ ឧទា. ផ្លូវរទេះជនពិការ បង្កាន់ដៃ ពង្រីកមាត់ទ្វារឱ្យទូលាយជាងមុន ការកែសម្រួលបន្ទប់ទឹក និងការដំឡើងប្រព័ន្ធភ្លើង និងទុយោ ដែលចាំបាច់សម្រាប់ឧបករណ៍និងសម្ភារៈវេជ្ជសាស្រ្ត។ ការបន្សាំដែលបន្ថែមទៅលើទំហំផ្ទៃសរុបនៃផ្ទះ ត្រូវបានដកចេញពីអត្ថប្រយោជន៍នេះ។ ការបន្សាំដែលអាចនឹងត្រូវផ្តល់ឱ្យមានរហូតដល់ 180ថ្ងៃមុននឹងចេញពីស្ថាប័ន។
- សេវាគាំពារក្រុមគ្រួសារ៖ ផ្តល់ការថែទាំនិងគ្រប់គ្រងជាប្រចាំលើកុមារ សម្រាប់រយៈពេលតិចជាង 24 ម៉ោងក្នុងមួយថ្ងៃ ខណៈដែលឪពុកម្តាយ/អ្នកមើលថែកុមារដែលមិនទទួលបានប្រាក់ឈ្នួលបង្គោលមិននៅផ្ទះ។ ត្រូវបានផ្តល់ជូននៅក្នុង ឬ ក្រៅផ្ទះ។
- ការបណ្តុះបណ្តាលដល់ក្រុមគ្រួសារ/អ្នកប្រើប្រាស់៖ ការបណ្តុះបណ្តាលដោយអ្នកផ្តល់ដែលមានអាជ្ញាប័ណ្ណ ដើម្បីទទួលបាននូវលទ្ធផលប្រសើរជាងមុនពីការព្យាបាល។ រួមទាំងការគាំពារ ឬ ការប្រឹក្សាសម្រាប់អ្នកប្រើប្រាស់ និងក្រុមគ្រួសារដើម្បីឱ្យប្រាកដថា ពួកគេយល់ពីការព្យាបាលដែលបានផ្តល់ឱ្យ និងការគាំពារដែលត្រូវការនៅពេលនៅផ្ទះ ដើម្បីជួយដល់ការព្យាបាល។
- សេវាចេញចូលផ្ទះ៖ រួមមានពីរផ្នែក៖
- សេវាប្តូរលំនៅដ្ឋានជាលក្ខណៈបុគ្គល - រួមទាំងការស្វែងរកប្រភេទផ្ទះដែលអ្នកប្រើប្រាស់ចង់បាន អភិវឌ្ឍផែនការ ស្វែងរក និងដាក់ពាក្យសុំស្នាក់នៅតាមផ្ទះ កំណត់ពីរបៀបបង់ថ្លៃសម្រាប់ការប្តូរទីលំនៅ បង្រៀនពីរបៀបទំនាក់ទំនងជាមួយម្ចាស់ផ្ទះ និងធ្វើផែនការសម្រាប់ករណី/នៅពេលការស្នាក់នៅជួបនឹងបញ្ហា។
- សេវាស្វែងរកលំនៅដ្ឋាន & ការរក្សាការស្នាក់នៅជាលក្ខណៈបុគ្គល - សេវារក្សាលំនៅដ្ឋាននៅពេលរកវាបាន។ បង្រៀនពីការបង្ការបញ្ហា ការទទួលខុសត្រូវ ការដោះស្រាយជម្លោះ និងការគ្រប់គ្រងបន្ទុកគ្រួសារ។
- ការដឹកជញ្ជូនដែលមិនមែនផ្នែកវេជ្ជសាស្រ្ត៖ សេវាត្រូវបានផ្តល់ដើម្បី ជួយដល់អ្នកដែលទទួលបានការលើកលែង និងសេវាសហគមន៍ សកម្មភាពនិងធនធានផ្សេងទៀត ដូចបញ្ជាក់ដោយ IPP។ ការធ្វើដំណើរជាឯកជន នឹងត្រូវផ្តល់ដល់អ្នកដែលមិនអាចទទួលបាន និងប្រើប្រាស់មធ្យោបាយធ្វើដំណើសាធារណៈបានដោយសុវត្ថិភាព។ អ្នកទាំងឡាយក៏អាចទទួលបានការធ្វើដំណើរដែលពាក់ព័ន្ធនឹងផ្នែកវេជ្ជសាស្រ្តស្ថិតក្រោមច្បាប់សហព័ន្ធ និងផែនការរដ្ឋ។
- ការប្រឹក្សាពីអាហារូបត្ថម្ភ៖ ការធ្វើផេនការដើម្បីឆ្លើយតបទៅនឹងតម្រូវការអាហារូបត្ថម្ភ និងរបបអាហារពិសេស។
- ប្រព័ន្ធឆ្លើយតបពេលអាសន្នផ្ទាល់ខ្លួន (PERS)៖ ឧទាហរណ៍៖ ឧបករណ៍ផ្តល់ដំណឹង ខ្សែដៃរំឭកផ្នែកវេជ្ជសាស្រ្ត ខ្សែជីវិត និងបំពង់ពន្លត់អគ្គិភ័យ។
- ការមើលថែទាំមានជំនាញ៖ សេវាពីគិលានុបដ្ឋាកដែលមានអាជ្ញាប័ណ្ណ។
- សម្ភារៈ និងបរិក្ខារវេជ្ជសាស្ត្រឯកទេស៖ ឧបករណ៍នានា ឧបករណ៍គ្រប់គ្រង ឬបរិក្ខារអេឡិចត្រូនិក ដែលជួយបង្កើនសមត្ថភាពអ្នកមានពិការភាពធ្វើសកម្មភាពរស់នៅប្រចាំថ្ងៃ ឬ ដើម្បីទទួលបាន ដើម្បីគ្រប់គ្រង ឬ ដើម្បីទំនាក់ទំនងជាមួយនឹងបរិយាកាសរស់នៅ។ រួមបញ្ចូលផងដែរនូវរបស់របរទាំងឡាយដែលចាំបាច់ជួយគាំពារការរស់នៅ ឬ ដើម្បីឆ្លើយតបទៅនឹងលក្ខខណ្ឌកាយសម្បទាភ្ជាប់ព្រមជាមួយនឹងបរិក្ខារចាំបាច់ទៅតាមមុខងារសមស្របនៃរបស់របរទាំងនោះ បរិក្ខារពេទ្យដែលប្រើហើយបោះចោល និងមិនបោះចោល និងសម្ភារៈពេទ្យចាំបាច់នានា។
- ការចំណាយលើបំលាស់ទី/ការដំឡើង៖ ការចំណាយលើការដំឡើងតែម្តង មិនធ្វើឡើងវិញសម្រាប់តម្រូវការសុខភាពនិងសុវត្ថិភាពនៅពេលប្តូរពីស្ថាប័នទៅកាន់ផ្ទះផ្ទាល់ខ្លួន។ រួមបញ្ចូលទាំងប្រាក់កក់ ចំណាយលើការដឹកជញ្ជូន ការសម្អាតតែម្តងមុនពេលបំលាស់ទី គ្រឿងសង្ហារឹម សម្ភារៈក្នុងផ្ទះ បរិក្ខារកែកំសាន្តដូចជាទូរទស្សន៍និងខ្សែកាប និងការចំណាយលើបន្ទប់និងការស្នាក់នៅ។ របស់របរដែលបានទិញជាទ្រព្យសម្បត្តិរបស់បុគ្គលដែលទទួលសេវាកម្ម ពួកគេយកទ្រព្យសម្បត្តិមកជាមួយពួកគេប្រសិនបើគេប្តូរទៅលំនៅ។ អាចទទួលបានរហូតដល់ 180ថ្ងៃមុននឹងចេញពីស្ថាប័ន។
- ការកែសម្រួលយានយន្តនិងការតម្រូវទៅតាមភាពចាំបាច់៖ ការប្តូរដៃទ្វារ ការពង្រីកទ្វារ ឧបករណ៍យោង បរិក្ខាររក្សាសុវត្ថិភាពដល់រទេះអ្នកមានពិការភាព បរិក្ខារសម្របតាមកៅអី ចង្កូតដែលសម្របតាមភាពចាំបាច់ ការបង្កើនល្បឿន ការផ្តល់សញ្ញា និងឧបករណ៍ចាប់ហ្វ្រាំង និងស្នួរតោងនិងកាន់។ការជួសជុល ការថែទាំ ការដំឡើង និងការបណ្តុះបណ្តាលពីការថែទាំនិងប្រើប្រាស់ នៃវត្ថុទាំងនេះដែលត្រូវបានដាក់បញ្ចូល។ មិនដាក់បញ្ចូលនូវការទិញយានយន្តខ្លួនវាផ្ទាល់ទេ។ យានយន្តត្រូវតែជាកម្មសិទ្ធិរបស់អ្នកទទួល ឬ សមាជិកក្រុមគ្រួសារ (ត្រូវបានកំណត់និយមន័យយ៉ាងទូលំទូលាយ)។
- សេវាលើកលែងថ្មី៖
- ចូលជាធរមានចាប់ពីថ្ងៃទី 1 ខែមេសា ឆ្នាំ2020 ការកែសម្រួលទៅលើការលើកលែងត្រូវបានដាក់បន្ថែមនូវផ្ទះសហគមន៍មានវិបត្តិ ផ្ទះជំរុញការគាំពារផ្នែកឥរិយាបថ និងក្រុមចល័តជួយពេលវិបត្តិ ដែលចាត់ចែងដោយរដ្ឋ ថាជាសេវាលើកលែងថ្មី។ សូមមើលសំណួរ 8 សម្រាប់ព័ត៌មានបន្ថែមអំពីសេវាទាំងនេះ។
- ចូលជាធរមានចាប់ពីថ្ងៃទី19 ខែមករា ឆ្នាំ2021 ការកែសម្រួលទៅលើការលើកលែងត្រូវបានបន្ថែមនូវសេវាប្តូរទីលំនៅ (ITS) ថាជាសេវាថ្មី។ ITS គឺជាសេវាសម្រាប់អ្នកដែលមានតម្រូវការឥរិយាបថសុខភាពស្មុគ្រស្មាញ និងបានប្តូរជម្រើសរស់នៅក្នុងសហគមន៍។ បុគ្គលិកមានពេល 24 ម៉ោងក្នុងមួយថ្ងៃរួមទាំងចុងសប្តាហ៍ វិសមកាលនិងពេលមានវិបត្តិ។ ITS រួមបញ្ចូលនូវការគ្រប់គ្រងកំហឹង សុខភាព និងការអប់រំពីរបបហារ ការអប់រំផ្លូវភេទ/ជំរុញទំនាក់ទំនងដែលមានសុខភាព ការបណ្តុះបណ្តាលនិងគ្រប់គ្រង ឥរិយាបថ ការព្យាបាលទាំងជំងឺផ្លូវចិត្តនិងការប្រើប្រាស់សារធាតុញៀនរួមគ្នា និងការធ្វើផែនការបំលាស់ទី។