Menu Close

(1.7) តើទីភ្នាក់ងារណាផ្សេងទៀត ផ្ដល់សេវានិងជំនួយគាំទ្រ?

(1.7) តើទីភ្នាក់ងារណាផ្សេងទៀត ផ្ដល់សេវានិងជំនួយគាំទ្រ?

នាយកដ្ឋានសេវាសម្រាប់ការលូតលាស់ (DDS) បង់ប្រាក់ ទូទាត់​សេវា​និងជំនួយ​គាំទ្រភាគច្រើនបំផុត ជំនួសឲ្យមជ្ឈមណ្ឌលប្រចាំតំបន់។ 

ជួនកាល ទីភ្នាក់ងារដទៃទៀត បង់ប្រាក់ទូទាត់សេវានិងជំនួយគាំទ្រ ជំនួសឲ្យមជ្ឈមណ្ឌលប្រចាំតំបន់។ ដោយអនុលោមតាមច្បាប់ Lanterman សេវាដែលត្រូវផ្ដល់ដោយទីភ្នាក់ងារ​ដទៃទៀត គឺជាធនធានឬសេវា “ទូទៅ”។ “សេវាទូទៅ” គឺជាសេវាដែលត្រូវផ្ដល់ជូនសាធារណជន​ តាមរយៈទីភ្នាក់ងារ​ដែលត្រូវបានផ្ដល់មូល​និធិ​ជា​សាធារណៈ​។ [1]ផ្នែក​ 4648(a)(8). អ្នកអាចត្រូវការមជ្ឈមណ្ឌលប្រចាំតំបន់ជួយសម្របសម្រួលសេវា ឬតស៊ូមតិ​ដើម្បីជួយអ្នកឲ្យទទួលបានសេវាទូទៅពីទីភ្នាក់ងារនានាដូចជា៖

  • មណ្ឌលសិក្សាធិការ
  • នាយកដ្ឋាន​ស្តារនីតិសម្បទា​
  • Medi-Cal ឬ Medicare
  • សេវា​កុមាររ​ដ្ឋ​កាលីហ្វ័រញ៉ា​ (CCS)
  • សេវាគាំពារនៅក្នុងគេហដ្ឋាន (IHSS) និងទីភ្នាក់ងារដទៃទៀត។ 

ជំនួយគាំទ្រ “ធម្មជាតិ” គឺជាជំនួយដែលមិនគិតថ្លៃ ដែលអ្នកទទួលបានពី​គ្រួសារ មិត្តភក្ដិ អ្នកជិតខាង និងអ្នកដទៃទៀតនៅក្នុងសហគមន៍​របស់អ្នក។ [2]ផ្នែក​ 4512(e). សេវា​ដែលបានទូទាត់ដោយ​មជ្ឈមណ្ឌល​ក្នុងតំបន់​ – ដូចជា​សេវា​សម្រាប់ការរស់នៅ​ដោយឯករាជ្យ​ និង​សេវា​រស់នៅ​ដោយមានការគាំទ្រ​ – អាចជួយ​អ្នក​ឲ្យ​អភិវឌ្ឍ ពង្រឹង​ ឬ​ពង្រីក​ការគាំទ្រ​បែបធម្មជាតិ​របស់អ្នក​។

References
1 ផ្នែក​ 4648(a)(8).
2 ផ្នែក​ 4512(e).