អ្នកអាចនឹងនៅតែទទួលបានកម្មវិធី Medi-Cal ក្រោមកម្មវិធី DD Waiver បាន។ គោលបំណងសំខាន់របស់កម្មវិធី DD Waiver ត្រូវជួយរក្សាអ្នកឱ្យស្ថិតនៅក្រៅស្ថាប័ន និងស្ថិតនៅក្នុងសហគមន៍។ ដូច្នេះ បើទោះបីជាប្រាក់ចំណូលគ្រួសាររបស់អ្នកខ្ពស់ខ្លាំងពេកក៏ដោយ ក៏អ្នកនៅតែអាចនឹងមានសិទ្ធិទទួលបានកម្មវិធីMedi‑Cal ពីព្រោះពួកគេមិនរាប់បញ្ចូលប្រាក់ចំណូល ឬ ធនធានរបស់ឪពុកម្តាយ ឬ គ្រួសាររបស់អ្នកនោះទេ។
កម្មវិធី Medi-Cal ត្រូវបានអនុញ្ញាតឱ្យកំណត់ដល់សិទ្ធិទទួលបានរបស់អ្នកប្រើប្រាស់ “ការវាយតម្លៃពីសិទ្ធិទទួលបានដោយកំណត់ថារស់នៅក្នុងស្ថាប័ន”។ នេះមានន័យថាកម្មវិធី Medi‑Cal នឹងវាយតម្លៃអ្នកទៅលើសិទ្ធិទទួលបានប្រសិនបើអ្នកបានដោយ ចាត់ទុកថាអ្នករស់នៅក្នុងស្ថាប័ន ហើយមិនរស់នៅជាមួយនឹងឪពុកម្តាយ ឬគ្រួសារនោះទេ។ នេះមានន័យថាអ្នកមិនរស់នៅក្នុង MFBU របស់ឪពុកម្តាយ ឬ គ្រួសាររបស់អ្នក (សូមមើល សំណួរលេខ 11)។ នេះពីព្រោះតែកម្មវិធី Medi-Cal រាប់បញ្ចូលតែចំណូលផ្ទាល់របស់អ្នក និងធនធានទាំងឡាយ (ដែលច្រើនតែទាប ឬ គ្មាន) នៅពេលដែលអ្នករស់នៅក្នុងស្ថាប័ន។
កម្មវិធី Medi-Ca ត្រូវបានអនុញ្ញាតដើម្បីប្រើប្រាស់លក្ខខណ្ឌកំណត់ថារស់នៅក្នុងស្ថាប័ន ដើម្បីកំណត់ពីសិទ្ធិទទួលបាន Medi-Cal របស់អ្នក ពីព្រោះអ្នកដែលទទួលបានកម្មវិធី DD Waiver មានលក្ខណៈសម្បត្តិទទួលបានសេវារួចហើយនៅក្នុងកម្មវិធី ICF/DD (មណ្ឌលសុខភាព)។
នេះជារបៀបដំណើរការការងារ៖
- មជ្ឈមណ្ឌលថ្នាក់តំបន់កំណត់ថា អ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួល បានសេវាពីកម្មវិធី DD Waiver ប៉ុន្តែអ្នកមិនមានសិទ្ធិទទួលបានកម្មវិធី Medi-Cal ទេ ដោយសារតែប្រាក់ចំណូល ឬ ធនធានរបស់ឪពុកម្តាយ ឬ គ្រួសាររបស់អ្នក។
- មជ្ឈមណ្ឌលថ្នាក់តំបន់ទាក់ទងទៅកាន់បុគ្គលទំនាក់ទំនងការលើកលែងខោនធីសួរក្រែងអ្នកមានសិទ្ធិទទួលបានកម្មវិធី Medi-Cal ដោយពុំរាប់ប្រាក់ចំណូលឪពុកម្តាយ ឬ គ្រួសាររបស់អ្នកទេ។ [1]នីតិវិធីត្រូវបានពន្យល់នៅក្នុង Department of Health Care Services All County Welfare Directors Letters (ACWDLs) Nos. 00-08, 00-59, 01-24.
- បុគ្គលទំនាក់ទំនងការលើកលែងខោនធីប្រើប្រាស់លក្ខខណ្ឌកំណត់រស់នៅក្នុងស្ថាប័ន ដើម្បីមើលទៅលើពាក្យសុំរបស់អ្នក ហើយនឹងសម្រេចថាតើអ្នកមានសិទ្ធិអាចទទួលបាន កម្មវិធី Medi‑Cal ដោយឥតគិតថ្លៃ ឬ រួមចំណាយដែរឬទេ។ សូមមើលសំណួរលេខ 13 និងសំណួរលេខ 14 នៅពេលដែលអ្នកអាចនឹងទទួលបានកម្មវិធី Medi-Cal ដោយរួមចំណាយ។
- ប្រសិនបើអ្នកមានសិទ្ធិទទួលបាន អ្នកនឹងទទួលបានកម្មវិធី Medi‑Cal ក្រោមក្រមពិសេសមួយ។
- កម្មវិធី Medi-Cal របស់អ្នកនឹងជា “កញ្ចប់ពេញលេញ” ដែលមានន័យថា អ្នកអាចជួបគ្រូពេទ្យ ទៅមន្ទីរពេទ្យ និងមានសេវាកម្មវេជ្ជសាស្រ្តផ្សេងៗទៀត។ មជ្ឈមណ្ឌលថ្នាក់តំបន់អាចបង់ថ្លៃសម្រាប់សេវាមួយចំនួននៃសេវាមជ្ឈមណ្ឌលថ្នាក់តំបន់ ដោយប្រើប្រាស់កម្មវិធី Medi-Cal។
↑1 | នីតិវិធីត្រូវបានពន្យល់នៅក្នុង Department of Health Care Services All County Welfare Directors Letters (ACWDLs) Nos. 00-08, 00-59, 01-24. |
---|