បញ្ជីសេវានិងជំនួយគាំទ្រសម្រាប់បុគ្គលដែលមានពិការភាពផ្នែកលូតលាស់ ត្រូវអនុវត្តសម្រាប់កុមារ និងមនុស្សពេញវ័យ។ [1]ផ្នែក 4512(b). ប៉ុន្តែ សេវាជាក់លាក់មួយចំនួនត្រូវបានប្រើប្រាស់ជាចម្បងដោយកុមារ និងមនុស្សពេញវ័យ និងអ្នកផ្សេងទៀតដែលបានប្រើប្រាស់ដោយមនុស្សពេញវ័យតែប៉ុណ្ណោះ។ សិស្សដែលទទួលការអប់រំពិសេសដែលមានអាយុក្នុងចន្លោះ ពី 3ឆ្នាំ ដល់ 22ឆ្នាំ មានសិទ្ធិទទួលបានសេវាពីមណ្ឌលសិក្សាធិការ ដើម្បីជួយដល់ពិការភាពផ្នែកលូតលាស់ របស់ពួកគេ។ ពួកគេទទួលបានសេវាភាគច្រើនបំផុតតាមរយៈសាលារៀន រហូតដល់ពេលពួកគេចាកចេញពីប្រព័ន្ធសាលារៀន។ ក៏ប៉ុន្តែ កុមារ និងមនុស្សពេញវ័យដែលមានវ័យក្មេង ដែលចុះឈ្មោះនៅក្នុងកម្មវិធីអប់រំពិសេស និងគ្រួសាររបស់ពួកគេ អាចទទួលបានសេវាពីមជ្ឈមណ្ឌលប្រចាំតំបន់។ ពួកគេអាចទទួលបានសេវាសម្របសម្រួលករណីសេវាដែលពួកគេត្រូវការនៅពេលពួកគេនៅផ្ទះ (ដូចជាការថែទាំជំនួស ឬការថែទាំនៅពេលថ្ងៃ) និងសេវាដទៃទៀតដែលពួកគេមិនអាចទទួលបានពីសាលារៀន ឬពី Medi-Cal។ សេវាអប់រំពិសេស ត្រូវគេចាត់ទុកថាជាសេវាទូទៅ ដែលមជ្ឈ មណ្ឌលប្រចាំតំបន់ត្រូវប្រើប្រាស់ដំបូងគេបំផុត មុនពេលប្រើប្រាស់ធនធានរបស់ខ្លួនផ្ទាល់ដើម្បីផ្ដល់សេវាដូចគ្នានេះ។
ប្រសិនបើអ្នកគឺជាមនុស្សពេញវ័យ ហើយអាចទទួលបានសេវាមួយចំនួននៅក្នុង IPP របស់អ្នក ពីនាយកដ្ឋានសេវាសម្រាប់ការលូតលាស់ (DDS) ឬពី Medi-Cal មជ្ឈមណ្ឌលប្រចាំតំបន់ គួរជួយអ្នកឲ្យទទួលបានសេវាទាំងនោះ ពីពួកគេ។
↑1 | ផ្នែក 4512(b). |
---|