Menu Close

(1.2) តើតុលាការកំពូលប្រចាំរដ្ឋកាលីហ្វ័រញ៉ានិយាយអ្វីអំពីច្បាប់ Lanterman?

(1.2) តើតុលាការកំពូលប្រចាំរដ្ឋកាលីហ្វ័រញ៉ានិយាយអ្វីអំពីច្បាប់ Lanterman?

មានរឿងក្ដីមួយនៅក្នុងឆ្នាំ1985 ហៅថា រឿងក្ដី “សមាគម​សម្រាប់​ប្រជាពលរដ្ឋដែល​មាន​បញ្ញាទន់​ខ្សោយ​ប្រចាំ​រដ្ឋកាលីហ្វ័រញ៉ា (ARC) ទល់នឹង នាយកដ្ឋានសេវាសម្រា​ប់​ការលូតលាស់ (DDS)”។ [1]38 Cal.3d 384 (1985). ក្នុងករណីនោះ​ តុលាការ​កំពូ​ល​​រដ្ឋកាលីហ្វ័រញ៉ា​​ បានពន្យល់​ពី​គោលបំណង​នៃ​ច្បាប់​ Lanterman និង​របៀប​ដែល​រដ្ឋ​ត្រូវតែ​ជួយដល់​មនុស្ស​ដែលមានពិការភាព​ផ្នែកលូតលាស់​។

តុលាការថ្លែងថា ច្បាប់ Lanterman តម្រូវឲ្យរដ្ឋផ្ដល់ជូននូវ “ឋបនីយភណ្ឌ​​ និងសេវាដែ​លមានលក្ខណៈពេញលេញគ្រប់គ្រាន់ដើម្បីបំពេញតាមតម្រូវការរបស់មនុស្សម្នាក់​ៗដែលមានពិការភាពផ្នែក​លូត​លាស់ ដោយមិនគិតពី​អាយុ​ ឬកម្រិតនៃ[​ពិការភា​ព]​នោះឡើយ និងនៅតាមដំណាក់កាល​នីមួយៗ​នៃជីវិត។”

សេវាដែលត្រូវបានតម្រូវទាំង​នេះ​រួម​មាន៖

  • ការកំណត់អត្តសញ្ញាណបុគ្គលទាំងឡាយដែលមានពិការភាពផ្នែកលូតលាស់
  • ការវាយតម្លៃអំពីតម្រូវការរបស់ពួកគេ និង
  • ការជ្រើសរើស និងផ្ដល់ជូនសេវាដើម្បីបំពេញតាមតម្រូវការ​ជាលក្ខណៈ​បុគ្គលរបស់បុគ្គលម្នាក់ៗ។

តុលាការក៏បានពន្យល់ផងដែរថា គោលបំណងនៃច្បាប់នេះគឺ៖

  • កាត់បន្ថយចំនួនបុគ្គលដែលមានពិការភាពផ្នែក​លូត​លាស់​ដែលកំពុង​រស់នៅក្នុងស្ថាប័ននានា និង​កាត់​បន្ថយ​ចំនួនបុគ្គលដែលមានពិការភាពផ្នែកលូតលា​ស់​ដែលត្រូវបានយកចេញ​ពីគ្រួសារ និង​សហគមន៍​របស់​ពួកគេ និង
  • បង្កលទ្ធភាពឲ្យបុគ្គលទាំងឡាយដែលមានពិការភាពផ្នែក​លូត​លាស់​ទទួលបា​នជីវិតដូចជាមនុស្ស​ដែលគ្មាន​ពិការភាពដែលមានវ័យដូចគ្នា និងបង្កលទ្ធភាពឲ្យ​ពួកគេរស់នៅក្នុងជីវិតដែលមានផលិតភាព និងកាន់តែ​ឯករាជ្យនៅក្នុងសហគមន៍។

ច្បាប់ Lanterman ចែងថា “រដ្ឋកាលីហ្វ័រញ៉ា ទទួលខុសត្រូវចំពោះ​ប្រជាពលរដ្ឋ​របស់ខ្លួន​ដែលមានពិការភាព​ផ្នែក​លូត​លាស់​ និងមាន​កាតព្វកិច្ច​ដែលត្រូវអនុវត្តដើម្បីជាប្រយោជន៍ដល់អ្នកទាំងនោះ។” [2]ផ្នែក​ 4501. ច្បាប់ចែងថា​ បុគ្គល​ “ដែលមានពិការភាព​ផ្នែកលូតលាស់​ គឺ​មាន​សិទ្ធិ​ និង​ទំនួលខុសត្រូវ​តាមច្បាប់​ដូចគ្នា​[ទៅនឹង​អ្នក​]ដែ​ល​រដ្ឋ​ធម្មនុញ្ញនិង​ច្បាប់​របស់សហព័ន្ធ ឬ​រដ្ឋ​ធម្មនុញ្ញ​និង​ច្បាប់​របស់​រដ្ឋកាលីហ្វ័រញ៉ា​​បាន​ធានា​ចំពោះ​​បុគ្គល​ផ្សេងទៀត។” [3]ផ្នែក​ទី​ 4502. ច្បាប់នេះក៏ផ្ដល់ជូនបុគ្គលទាំង​ឡា​យដែលមានពិការភាពផ្នែក​លូត​លាស់​ នូវសិទ្ធិតាមផ្លូវច្បាប់ជាក់លាក់ ដោយរួមមាន សិទ្ធិទទួលបាន​ការព្យាបាល និងស្ដារនីតិសម្បទា ដោយការចំណាយត្រូវរ៉ា​ប់រង​ដោយរដ្ឋ។

References
1 38 Cal.3d 384 (1985).
2 ផ្នែក​ 4501.
3 ផ្នែក​ទី​ 4502.