Menu Close

(11.25) តើសេវាដែលផ្តល់ក្រោមកម្មវិធី DD Waiver មានអ្វីខ្លះ?

(11.25) តើសេវាដែលផ្តល់ក្រោមកម្មវិធី DD Waiver មានអ្វីខ្លះ?

កម្មវិធី DD Waiver មានកម្មវិធី​ជាច្រើន រួមទាំង៖ [1]DD Waiver, 1 មករា 2018, ឧប្បសម្ព័ន្ធ C ទំព័រ 60-206។ កត់សម្គាល់ថា … Continue reading

  1. ការគ្រប់គ្រង​ករណី​៖ ការគ្រប់គ្រង​ករណី​​ត្រូវបានផ្តល់ឡើងតាមរយៈ​អត្ថប្រយោជន៍ ការគ្រប់​គ្រងករណី​តាមគោលដៅ ដែលមាន​នៅក្នុងផែនការ Medicaid ​ របស់រដ្ឋកាលីហ្វ័រញ៉ា។ [2]DD Waiver, 1 មករា 2018, ផ្នែក C-1, ទំព័រ 196.
  2. ការរៀបចំផ្ទះ៖ ការរៀបចំអាហារ និ​ង​ថែទាំ​ផ្ទះ​ប្រចាំថ្ងៃ នៅពេលដែលបុគ្គលទទួ​ល​ខុស​ត្រូវ​ជាប្រចាំ​អវត្តមានជាបណ្តោះអាសន្ន ឬ មិនអាចចាត់ចែងផ្ទះបាន និង​ការថែទាំសម្រាប់ខ្លួនគេផ្ទាល់ ឬ អ្នក​ផ្សេង​នៅក្នុងផ្ទះ។​
  3. សេវាជំនួយសុខភាពតាមផ្ទះ៖ តាមរយៈទីភ្នាក់​ងារ​សុខភាពតាមផ្ទះ។
  4. ការថែទាំសម្រាប់ការ​​សម្រាកលំហែ៖ ការថែទាំមិនមែនវេជ្ជសាស្រ្ត​បណ្តោះអាស​ន្ន និង​ការគ្រប់គ្រង​ដែលត្រូវផ្តល់នៅខាងក្នុង ឬ ខាងក្រៅផ្ទះ។ ការថែទាំ​សម្រាប់​តម្រូវការជាមូលដ្ឋាន​ប្រចាំថ្ងៃរបស់​អ្នក​ប្រើប្រាស់​គ្នុង​ខណៈដែល​ក្រុមគ្រួសាររបស់គេឃ្លាតឆ្ងាយមួយរយៈពេលខ្លី និងដើម្បី​ឱ្យសមាជិក​គ្រួសាររួចផុតពី​តម្រូវការថែទាំ​ជាប់ជានិច្ចនោះ។
  5. ការ​ស្តារនីតិសម្បទា៖ សេវាទាំងឡាយ​ដើម្បីជួយដល់មនុស្សឱ្យទទួលបាន រក្សាបាន និង​ស្តារឡើងវិញ​នូវការជួយខ្លួឯង ការចូលរួមសង្គម និង​ជំនាញដែលអាច​បន្សាំបាន​ដែលត្រូវ​ការដើម្បី​រស់នៅ​តាមផ្ទះ ឬ តាមសហគមន៍។​ សេវាស្ថារនីតិសម្បទា​រួមមាន​៖
    • សេវាអន្តរាគមន៍ឥរិយាបថ៖ រួមបញ្ចូល​នូវ​កម្មវិធី​ជំរុញអន្តរាគមន៍ផ្នែកឥរិយា​បថ តាមដានឥរិយាបថ និង​ការវិភាគ។ បានផ្តល់នៅក្នុង​ទីលំនៅជាច្រើន​ដូចជា​តាមផ្ទះ ឬ កន្លែងធ្វើការ​របស់​អ្នក​ប្រើប្រាស់។ ក៏រួមបញ្ចូលផងដែរនូវ ការគាំពារពេលមានវិបត្តិ។
    • សេវារៀបចំរស់នៅតាមសហគមន៍៖
      • ទីកន្លែងដែលមានអាជ្ញាប័ណ្ណ ឬ មានការបញ្ជាក់ ដូចជាលំនៅដ្ឋានរស់​​នៅជាក្រុម រួមបញ្ចូលទាំង​ ផ្ទះជំរុញការគាំពារផ្នែក​ឥរិយាបថ
      • សេវាគាំពារការរស់នៅ ដែលជាការគាំពារផ្នែកសង្គម ជំនាញដែលអាចយកមកប្រើប្រាស់បាន ផ្នែកហិរញ្ញវត្ថុ និង​ការគាំពារផ្សេងទៀត​សម្រាប់អ្នក​ប្រើប្រាស់​ដើម្បីរស់បាននៅតាមផ្ទះដែលជាកម្មសិទ្ធិរបស់ពួកគេផ្ទាល់ ឬ ជួយ ហើយ​ដែលមិនមានអាជ្ញាប័ណ្ណ។​
    • សេវាថែទាំពេលថ្ងៃ​
      • សេវាថែទាំពេលថ្ងៃ​តាម​សហគមន៍៖ ការស្តារនីតិសម្បទា​សម្រាប់​   រយៈ​ពេល 4 ម៉ោង ឬ ច្រើនជាងនេះក្នុង​មួយ​ថ្ងៃ 1ថ្ងៃ ឬ ច្រើន​ជាង​ក្នុង​មួយ​សប្តាហ៍ នៅតាម​ទីតាំងដែល​មិនមែន​ជា​លំនៅដ្ឋាន។
      • សេវាពេលថ្ងៃ​តាម​សកម្មភាព/ព្យាបាលដោយចលនា៖ ការស្តារនីតិសម្បទា​តាមរយៈ​សកម្មភាព​ផ្នែក​រាងកាយ​និង​ការ​ព្យាបាល​រៀបចំឡើង​ដើម្បី​ជួយ​ដល់​បញ្ហាឥរិយាបថ សម្តែងឡើងពីតម្រូវការនិង​អារម្មណ៍ ជួយដល់ការអភិវឌ្ឍផ្នែកស្មារតីនិង​ទំនាក់ទំនង បង្កើន​ការយល់ដឹង​សង្គមនីយកម្មនិង​សហគមន៍ និង​ផ្តល់​នូវបទពិសោធន៍  ​នានា។​
      • សេវាពេលថ្ងៃ​ទាក់ទង​នឹង​ការចល័តទី៖ បង្រៀន​ឱ្យ​ប្រើ​ប្រាស់​មធ្យោបាយធ្វើដំណើរសាធារណៈ ឬ មធ្យោបាយធ្វើ​ដំណើរ​ផ្សេង  ​ទៀត។
  6. សេវាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ៖ អភិវឌ្ឍ​និង​បង្រៀន​ជំនាញ​ទូទៅ​ដែល​នាំ​ទៅ​ដល់​ការងារ​ដែលមាន​លក្ខណៈ​ប្រ​កួត​ប្រជែងនិង​ត្រូវធ្វើ​សមាហរ័ណកម្ម។​
  7. សេវាគាំពារការងារ៖ ការងារដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ ដែលត្រូវធ្វើ      សមាហរ័ណកម្ម​ចូល​សហគមន៍។ រួមបញ្ចូលនូវ 1:1 ការបង្វិក​ការងារ និង​សេវាគាំពារ​ការងារ​ផ្សេង​ទៀត​ដែល​កាត់ថយចុះ​រហូត​ដល់​លែង​មាន​តម្រូវការ ផ្តល់ឱ្យ​ទាំង​នៅ​នឹងកន្លែងការងារ ឬ ក្រៅកន្លែងការងារ។
  8. សេវាទន្តសាស្រ្ត៖ ចាប់ពី​ទន្ត​បណ្ឌិត​មាន​អាជ្ញាប័ណ្ណ និង អ្នក​ជំនាញអនាម័យ​ ធ្មេ​ញ។
  9. ការព្យាបាលដោយការធ្វើការងារ
  10. ការព្យាបាលដោយចលនា​
  11. សេវាពិនិត្យ​ភ្នែក/កាត់វ៉ែនតា
  12. ការវាស់កញ្ចក់វ៉ែនតានិង​ដង​
  13. សេវាចិត្តវិទ្យា៖ ការវាយតម្លៃ ការព្យាបាល ការការពារ និង​ការ​ធ្វើឱ្យ​ប្រសើរឡើងភាព​មិន​ប្រក្រតី​ផ្នែក​អារម្មណ៍និង​សុខភាព​ផ្លូវចិត្ត។
  14. សេវាជួយ​ដល់​ការនិយាយ ការស្តាប់ និង​ភាសា៖ ជំងឺទាក់នឹង​ការនិយាយស្តី សេវាវាយតម្លៃការស្តាប់និង​សមតុល្យ​សម្លេង និង​ឧបករណ៍​ជំនួយ​ការ​ស្តាប់។
  15. សេវាគ្រប់គ្រង​ហិរញ្ញវត្ថុ (FMS)៖ បង់ថ្លៃ​សម្រាប់ទំនិញនិង​សេវាកម្ម ឬ ចាត់ចែង​ប្រាក់​បៀវត្សរ៍​សម្រាប់​កម្មករ​របស់​អតិថិជនមនុស្សពេញវ័យ ឬ របស់ក្រុម​គ្រួសារ​រួម​ទាំង IPP។​ FMS មាន​តែ​សម្រាប់​សេវា​ដែលផ្តល់សិទ្ធិសម្រេច​ទាំង​នេះ៖ ការសម្រាក ការ​ធ្វើ​ដំណើរ សេវាបណ្តុះបណ្តាល​តាម​សហគមន៍ និង​សេវាថែទាំ​តាម​គិលានដ្ឋាន​ដែលមានជំនាញ។​
  16. សេវាកិច្ចការ​ផ្ទះ៖ សេវាទាំង​ឡាយ​ដែល​ត្រូវ​ការ​ដើម្បី​រក្សា​ឱ្យ​បាន​ស្អាត អនាម័យ និង​សុវត្ថិភាព​នៅ​ក្នុង​ផ្ទះ។​ រួម​ទាំង​កិច្ចការផ្ទះ​ធ្ងន់ៗ និង​ការជួសជុលតិចតួច​ដូច​ជា​កិច្ចការ​ទាំង​នោះ​ដែល​ធ្វើឡើង​ដោយ​អ្នក​ជំនាញ។​
  17. ជំនួយ​ក្នុង​ការ​ទំនាក់ទំនង៖ សេវាមនុស្ស​ដែល​ចាំបាច់​ជួយ​ដល់​អ្នក​ដែល​មាន​បញ្ហា​​ការស្តាប់ ការ​និយាយ ឬ ការ​មើល ដើម្បីឱ្យ​ពួក​គេ​ទំនាក់ទំនង​បាន​ដោយ​ប្រ​សិទ្ធ​ភាព​ជាមួយ​នឹង​អ្នក​ផ្តល់សេវា ក្រុមគ្រួសារ មិត្តភក្តិ មិត្ត​រួម​ការងារ និង​មនុស្សជា​​ទូទៅ។​ រួម​បញ្ចូល​ទាំង​អ្នក​សម្របសម្រួល អ្នក​បក​ប្រែភាសាផ្ទាល់មាត់និង​លើឯកសារ អាស្រ័យ​លើ IPP។​
  18. សេវាបណ្តុះ​បណ្តាល​​តាម​សហគមន៍៖ សេវា​ដែលផ្តល់សិទ្ធិ​សម្រេចដល់អ្នកចូលរួម ដែល​អនុញ្ញាត​ឱ្យ​អ្នក​ទទួល​សេវា​សម្របសម្រួល​សេវាពេលថ្ងៃបាន​ទៅ​តាម​តម្រូវ​ការ​របស់គេ។​ ដូច​ត្រូវ​បាន​កំណត់​ដោយ​ដំណើរការ IPP ដែលផ្តោតជា
    សំខាន់លើ​បុគ្គល សេវាអាច​រួម​បញ្ចូល​នូវ​ជំនួយ​ដល់៖
    • អភិវឌ្ឍ ឬ បង្កើតការទទួលបានការ និង​សកម្មភាព​ស្ម័គ្រ​ចិត្តនានា
    • បន្តការអប់រំក្រោយ​មធ្យមសិក្សា និង​
    • បង្កើន​សមត្ថភាព​ដើម្បី​ឈាន​ទៅ​ដល់​ជីវិត​ដែល​ត្រូវ​បាន​ធ្វើ សមាហ​រ័​ណក​ម្ម និង​ប្រកប​ដោយ​បរិយាប័ន។​
  19. ការ​បន្សាំ​ទៅ​នឹ​​​​ងបរិស្ថាន​ដែល​អាច​ចេញ​ចូល​បាន​​៖ ការបន្សាំផ្នែករាង​កាយ​ទៅ​នឹង​ផ្ទះ។​ ឧទា. ផ្លូវ​រទេះជនពិការ បង្កាន់ដៃ ពង្រីក​មាត់ទ្វារឱ្យ​ទូលាយជាងមុន ការកែ​សម្រួល​បន្ទប់​ទឹក និង​ការដំឡើង​ប្រព័ន្ធ​ភ្លើង និង​ទុយោ ដែល​ចាំបាច់​សម្រាប់​ឧបករណ៍​និង​សម្ភារៈ​វេជ្ជសាស្រ្ត។ ការ​បន្សាំដែល​បន្ថែមទៅលើ​ទំហំ​ផ្ទៃ​សរុប​នៃ​ផ្ទះ ត្រូវបានដកចេញ​ពី​អត្ថប្រយោជន៍​នេះ​។ ការ​បន្សាំ​ដែល​អាច​នឹង​ត្រូវផ្តល់​ឱ្យ​មាន​រហូតដល់ 180ថ្ងៃ​មុននឹង​ចេញ​ពី​ស្ថាប័ន។​
  20. សេវាគាំពារក្រុមគ្រួសារ៖ ផ្តល់ការថែទាំនិង​គ្រប់គ្រង​ជា​ប្រចាំលើ​កុមារ សម្រាប់រយៈ​​​​ពេល​តិច​ជាង 24 ម៉ោង​ក្នុង​មួយ​ថ្ងៃ ខណៈ​ដែល​ឪពុក​ម្តាយ/អ្នក​មើល​ថែកុមា​រ​ដែ​ល​​មិន​ទទួល​បាន​ប្រាក់​ឈ្នួល​បង្គោល​មិន​នៅផ្ទះ។​ ត្រូវបានផ្តល់ជូន​នៅក្នុង​ ឬ ក្រៅផ្ទះ។ 
  21. ការបណ្តុះបណ្តាល​ដល់​ក្រុមគ្រួសារ/អ្នក​ប្រើ​ប្រាស់៖ ការបណ្តុះបណ្តាល​ដោយ​អ្នក​ផ្តល់​ដែល​មាន​អាជ្ញាប័ណ្ណ ដើម្បី​ទទួល​បាន​នូវ​លទ្ធផល​ប្រសើរជាងមុន​ពីការ​ព្យាបាល។​ រួម​ទាំង​ការគាំពារ ឬ ការប្រឹក្សា​សម្រាប់អ្នក​ប្រើប្រាស់ និង​ក្រុម​គ្រួសា​រ​ដើម្បី​ឱ្យ​ប្រាកដ​ថា​ ពួក​គេ​យល់​ពី​ការព្យាបាល​ដែល​បាន​ផ្តល់​ឱ្យ និង​ការ​គាំពារ​ដែល​ត្រូវការ​នៅពេលនៅផ្ទះ ដើម្បី​ជួយ​ដល់​ការ​ព្យាបាល។​
  22. សេវាចេញចូលផ្ទះ៖ រួម​មាន​ពីរ​ផ្នែក៖
    • សេវាប្តូរលំនៅដ្ឋាន​ជា​លក្ខណៈ​បុគ្គល – រួ​ម​ទាំង​ការ​ស្វែង​រក​ប្រភេទ​ផ្ទះ​ដែ​ល​​អ្នក​ប្រើប្រាស់​ចង់បាន អភិវឌ្ឍផែនការ ស្វែងរក និង​ដាក់ពាក្យ​សុំ​ស្នាក់នៅតាមផ្ទះ កំណត់​ពី​របៀប​បង់​ថ្លៃ​សម្រាប់​ការ​ប្តូរទីលំនៅ បង្រៀន​ពី​របៀប​ទំនាក់ទំនង​ជា​មួយ​ម្ចាស់ផ្ទះ និង​ធ្វើផែន​ការ​សម្រាប់​ករណី/នៅ​ពេល​ការ​ស្នាក់នៅ​ជួបនឹង​បញ្ហា។​
    • សេវាស្វែងរកលំនៅដ្ឋាន & ការរក្សាការស្នាក់នៅ​ជាលក្ខណៈ​បុគ្គល – សេវារក្សាលំនៅដ្ឋាន​នៅពេល​រកវា​បាន។​ បង្រៀន​ពី​ការបង្ការបញ្ហា ការ​​ទទួល​ខុស​ត្រូវ ការ​ដោះស្រាយ​ជម្លោះ និង​ការ​គ្រប់​គ្រង​បន្ទុក​គ្រួសារ។​
  23. ការ​ដឹកជញ្ជូនដែលមិនមែនផ្នែក​​វេជ្ជសាស្រ្ត​៖ សេវា​ត្រូវ​បាន​ផ្តល់​ដើម្បី ជួយ​ដល់​អ្នក​ដែល​ទទួល​បាន​ការ​លើក​លែង និង​សេវា​សហគមន៍​ សកម្មភាព​និង​ធនធាន​ផ្សេងទៀត ដូចបញ្ជាក់​ដោយ​ IPP។​ ការ​ធ្វើដំណើរ​ជា​ឯកជន នឹង​ត្រូវ​ផ្តល់​ដល់អ្នក​ដែល​មិន​អាច​ទទួល​បាន និងប្រើ​ប្រាស់​មធ្យោបាយធ្វើដំណើសាធារណៈ​បា​ន​ដោយ​សុវត្ថិភាព​។​ អ្នក​ទាំង​ឡាយក៏​អាច​ទទួល​បាន​ការធ្វើដំណើរ​ដែលពាក់ព័ន្ធ​នឹង​ផ្នែក​វេជ្ជសាស្រ្ត​ស្ថិត​ក្រោម​ច្បាប់​សហព័ន្ធ និង​ផែនការរដ្ឋ។ 
  24. ការប្រឹក្សា​ពី​អាហារូបត្ថម្ភ៖ ការ​ធ្វើ​ផេន​ការ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​អាហារូបត្ថម្ភ និង​របប​អាហារ​ពិសេស។
  25. ប្រព័ន្ធ​ឆ្លើយតប​ពេលអាសន្ន​ផ្ទាល់ខ្លួន (PERS)៖ ឧទាហរណ៍៖ ឧបករណ៍​ផ្តល់​ដំណឹង ខ្សែដៃ​រំឭក​ផ្នែក​វេជ្ជសាស្រ្ត ខ្សែជីវិត និង​បំពង់ពន្លត់អគ្គិភ័យ។
  26. ការ​មើលថែទាំ​មានជំនាញ៖ សេវាពីគិលានុបដ្ឋាកដែល​មាន​អាជ្ញាប័ណ្ណ។
  27. សម្ភារៈ និង​បរិក្ខារវេជ្ជ​សាស្ត្រ​ឯកទេស៖ ឧបករណ៍​នានា ឧបករណ៍​គ្រប់គ្រង ឬ​បរិក្ខារអេឡិចត្រូនិក ដែល​ជួយ​បង្កើន​សមត្ថភាព​អ្នក​មាន​ពិការភាព​ធ្វើ​សកម្មភា​ព​​រស់នៅ​ប្រ​ចាំ​ថ្ងៃ ឬ ដើម្បី​ទទួល​បាន ដើម្បី​គ្រប់គ្រង ឬ ដើម្បី​ទំនាក់ទំនង​ជា​មួយ​នឹង​បរិយាកាសរស់នៅ។​ រួមបញ្ចូល​ផង​ដែរ​នូវ​របស់​របរ​ទាំង​ឡាយ​ដែល​ចាំបាច់​ជួយ​គាំពារ​ការរស់នៅ ឬ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​លក្ខខណ្ឌ​កាយសម្បទា​​ភ្ជាប់​ព្រម​ជាមួយ​នឹង​បរិក្ខារចាំបាច់​ទៅតាមមុខ​ងារ​សម​ស្រប​នៃ​របស់របរទាំង​នោះ បរិក្ខារពេទ្យដែលប្រើហើយ​បោះចោល និង​មិន​បោះចោល និង​សម្ភារៈពេទ្យ​ចាំបាច់នានា​។​
  28. ការចំណាយលើ​បំលាស់ទី/ការ​ដំឡើង៖ ការចំណាយ​លើការដំឡើង​តែម្តង មិនធ្វើឡើងវិញ​សម្រាប់​តម្រូវការ​សុខភាព​និង​សុវត្ថិភាព​នៅ​ពេល​ប្តូរពី​ស្ថាប័ន​ទៅកាន់​ផ្ទះ​ផ្ទាល់​ខ្លួន។ រួមបញ្ចូលទាំង​ប្រាក់កក់ ចំណាយលើការ​ដឹកជញ្ជូន ការសម្អាត​តែម្តងមុនពេល​បំលាស់ទី គ្រឿងសង្ហារឹម សម្ភារៈក្នុង​ផ្ទះ បរិក្ខារកែកំសាន្ត​ដូចជា​ទូរទស្សន៍និង​ខ្សែកាប និង​ការចំណាយលើ​បន្ទប់និង​ការស្នាក់នៅ។​ របស់របរដែលបាន​ទិញ​ជា​ទ្រព្យសម្បត្តិ​របស់​បុគ្គល​ដែល​ទទួល​សេវាកម្ម ពួកគេ​យក​ទ្រព្យ​សម្បត្តិ​មក​ជា​មួយ​ពួ​ក​គេ​ប្រសិនបើគេ​ប្តូរទៅលំនៅ។​ អាចទទួល​បាន​​រហូតដល់ 180ថ្ងៃ​មុននឹង​ចេញ​ពី​ស្ថាប័ន។​
  29. ការកែសម្រួល​យានយន្តនិងការតម្រូវទៅតាមភាពចាំបាច់៖ ការប្តូរ​ដៃទ្វារ ការពង្រីក​ទ្វារ ឧបករណ៍​យោង បរិក្ខាររក្សាសុវត្ថិភាព​ដល់​រទេះ​អ្នក​មានពិការភាព បរិក្ខារសម្រប​តាមកៅអី ចង្កូតដែលសម្របតាម​ភាពចាំបាច់ ការបង្កើនល្បឿន ការផ្តល់​សញ្ញា និង​ឧបករណ៍​ចាប់ហ្វ្រាំង និង​ស្នួរតោងនិង​កាន់។ការ​ជួស​ជុល​ ការថែទាំ ការដំឡើង និង​ការ​បណ្តុះ​បណ្តាលពីការថែទាំ​​និង​ប្រើ​ប្រាស់ នៃ​វត្ថុ​ទាំង​នេះ​ដែល​ត្រូវ​បាន​ដាក់បញ្ចូល។​ មិន​ដាក់បញ្ចូល​នូវ​ការ​ទិញ​យានយន្ត​ខ្លួន​វា​ផ្ទា​ល់​​ទេ។​ យាន​យន្ត​ត្រូវ​តែ​ជា​កម្ម​សិទ្ធិ​របស់​អ្នក​ទទួល​ ឬ សមាជិក​ក្រុម​គ្រួសារ​ (ត្រូវបានកំណត់និយមន័យ​យ៉ាង​ទូលំទូលាយ)។
  30. សេវាលើកលែង​ថ្មី
    • ចូលជាធរមាន​ចាប់ពីថ្ងៃទី 1 ខែមេសា ឆ្នាំ2020 ការកែសម្រួល​ទៅលើ​ការ​លើក​លែង​ត្រូវ​បាន​ដាក់បន្ថែម​នូវ​ផ្ទះ​សហគមន៍​មានវិបត្តិ​ ផ្ទះជំរុញ​ការ​​គាំពារ​ផ្នែក​ឥរិយាបថ​ និង​ក្រុម​ចល័តជួយពេលវិបត្តិ ដែលចាត់ចែងដោយ​រដ្ឋ​ ថាជា​សេវា​លើក​លែង​ថ្មី។​ សូមមើល​សំណួរ​ 8 សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​សេវាទាំង​នេះ​។​
    • ចូលជាធរមាន​ចាប់​ពីថ្ងៃទី19 ខែមករា ឆ្នាំ​2021 ការកែសម្រួលទៅលើ​ការ​លើកលែង​ត្រូវ​បាន​បន្ថែម​នូវ​សេវាប្តូរទីលំនៅ (ITS) ថា​ជាសេវាថ្មី​។​ ITS គឺ​ជា​សេវាសម្រាប់អ្នក​ដែល​មាន​តម្រូវការ​ឥរិយាបថសុខភាព​ស្មុគ្រ​​ស្មាញ និ​ង​​បាន​ប្តូរ​ជម្រើស​រស់​នៅក្នុង​សហគមន៍។​ បុគ្គលិក​មាន​ពេល​ 24 ម៉ោង​ក្នុង​មួយ​ថ្ងៃ​​រួ​ម​ទាំង​ចុង​សប្តាហ៍ វិសមកាល​និង​ពេលមានវិបត្តិ។​ ITS រួមបញ្ចូល​នូវ​ការ​គ្រប់​គ្រង​កំហឹង សុខភាព និង​ការ​អប់រំ​ពីរបប​ហារ ការអប់រំផ្លូវភេទ/ជំរុញ​ទំនាក់ទំនងដែលមានសុខភាព ការបណ្តុះបណ្តាលនិង​គ្រប់គ្រង ​ឥរិយាបថ ការព្យាបាល​ទាំង​ជំងឺ​ផ្លូវ​ចិត្តនិង​ការប្រើប្រាស់សារធាតុញៀន​រួមគ្នា និង​ការ​ធ្វើផែនការបំ​លាស់ទី។​

References
1 DD Waiver, 1 មករា 2018, ឧប្បសម្ព័ន្ធ C ទំព័រ 60-206។ កត់សម្គាល់ថា មានសេវាលើកលែងមួយចំនួន​មានសម្រាប់តែ​អ្នក​ដែល​ទទួលបានមានអាយុ 21ឆ្នាំនិង​ចាស់ជាងនេះ។ នេះគឺដោយ សារតែផែនការ​កម្មវិធី​​ Medi-Cal របស់រដ្ឋ​ (កម្មវិធី Medi-Cal ពុំមានការលើកលែង) ផ្តល់សេវាទាំងនេះ​ក្រោម​អត្ថប្រយោជន៍ EPSDT សម្រាប់អ្នក​ដែល​មាន​អាយុ​ក្រោម 21ឆ្នាំ
2 DD Waiver, 1 មករា 2018, ផ្នែក C-1, ទំព័រ 196.